ទឹកគ្រាប់ស្វាយចន្ទីក្រឡុក ជាភេសជ្ជៈមួយប្រភេទ ងាយស្រួលធ្វើញ៉ាំដោយខ្លួនឯង មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា មានអត្ថប្រយោជន៍សំខាន់ដល់ទៅ ៥យ៉ាងចំពោះសុខភាព។
ទឹកគ្រាប់ស្វាយចន្ទីក្រឡុក ជាភេសជ្ជៈមួយប្រភេទ ងាយស្រួលធ្វើញ៉ាំដោយខ្លួនឯង មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា មានអត្ថប្រយោជន៍សំខាន់ដល់ទៅ ៥យ៉ាងចំពោះសុខភាព។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលចំណីអាហារ អាមេរិកបានបង្ហាញថា បរិមាណគ្រាប់ស្វាយចន្ទី ៣០០ មិល្លីក្រាម ចម្រាញ់ជាទឹកគ្រាប់ស្វាយចន្ទីចំណុះ ១០០មិល្លីលីត្រ មានផ្ទុកសារធាតុចិញ្ចឹមដូចជា កម្រិតជាតិស្ករ ៦៦ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិខ្លាញ់ ៤,៦៥ក្រាម និង កាបូអ៊ីដ្រាត ៤,៤៤ ។ លើសពីនេះទៀត ទឹកគ្រាប់ស្វាយចន្ទីមានផ្ទុក ជាតិដែក សូដ្យូម អាស៊ីដខ្លាញ់ថែមទៀតផង។ មួយវិញទៀត អត្ថប្រយោជន៍របស់វាអាចជំនួយដល់អ្នកដែលមាន ប្រតិកម្មសារធាតុ lactose ជាមួយទឹកដោះគោ។
គ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍ជួយដល់សុខភាពបេះដូង ព្រោះមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ អូមេហ្គា៣ និង ពពួកខ្លាញ់ សុខភាព ដែលជាតម្រូវការចំាបាច់សម្រាប់ដំណើការបេះដូងឲ្យបានល្អ មិនត្រឹមតែប៉ុណ្ណោះជួយការពារយើងពីជំងឺផ្សេងបានថែមទៀតផង។
ទឹកគ្រាប់ស្វាយចន្ទីមានសារធាតុកាល់ស្យូមបែបធម្មជាតិ ជំនួយដល់ការលូតលាស់ មិនខុសពីពពួកទឹកដោះគោនោះទេ។ ថ្វីដ្បិតវាមានកម្រិតកាល់ស្យូមទាបជាងទឹកដោះបន្ដិច ប៉ុន្ដែប្រសិនបើយើងសាកល្បងញ៉ាំយ៉ាងហោចមួយកែវចំណុះ ២៥០ មិល្លីលីត្រ ជាប្រចាំនោះនឹងអាចបំពេញតម្រូវការលូតលាស់របស់ឆ្អឹងបានដល់ទៅ ៣០%ប្រចាំថ្ងៃ។
គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុពិសេសទៀត គឺ Lutein និង zeaxanthin ជាសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយក៏អាចការពារភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការថយចុះកម្រិត សារធាតុទាំងពីរនេះ ភ្នែកអាចប្រឈមនឹងការមើលមិនសូវច្បាស់នោះទេ។
ការសិក្សាមួយបង្ហាញថា គ្រាប់ស្វាយចន្ទី មិនថា កិនចម្រាញ់ជាទឹក ឬញ៉ាំធម្មតា មានផ្ទុកសារធាតុអាស៊ីដ anacardic ដែលមានសមត្ថភាពជួយ បង្កើនតម្រូវការកម្រិតជាតិស្ករគ្លុយកូសក្នុងកោសិការសាច់ដុំ។ ពោលអាស៊ីត anacardic ជួយជំរុញឲ្យកោសិការសាច់ដុំ ប្រើប្រាស់ជាតិស្ករគ្លុយកូសច្រើន ដូច្នេះមិនអាចឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងបាននោះទេ។
-ជ្រើសរើស គ្រាប់ស្វាយចន្ទី ដែលមានផ្លាកសញ្ញាត្រឹមត្រូវ និង គុណភាពទទួលស្គាល់ស្ដង់ដារ
-យកទៅត្រាំទឹកក្ដៅ (កាន់តែក្ដៅកាន់តែល្អ) ដើម្បីឲ្យគ្រាប់មានសភាពរីក
-បន្ទាប់មកស្រង់គ្រាប់ស្វាយចន្ទីយកទៅ ក្រឡុក
-ពេលក្រឡុក អាចលាយទឹកតិចឬច្រើន អាស្រ័យចំណូលចិត្ដ ហើយក៏អាចថែមស្ករក៏បាន ក្នុងការបន្ថែមនេះ អ្នកនិយមផ្អែម អាចប្រើទឹកស្ករ លាយជាមួយទឹកកក ឬ អ្នកខ្លះក៏អាចច្នៃទៅជាការ៉េមបានដែរ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Cashew Milk https://www.artofliving.org/in-en/recipes/cashew-milk
Cashew milk health benefits and nutrition facts https://www.timesfoodie.com/nutritional-facts/cashew-milk-health-benefits/91747081.cms
HOW IS CASHEW MILK MADE? https://edis.ifas.ufl.edu/publication/FS413
10 Nutrition and Health Benefits of Cashew Milk https://macularhope.org/10-nutrition-and-health-benefits-of-cashew-milk/
កំណែប្រែបច្ចុប្បន្ន
01/08/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ