backup og meta

អាហារទាំងនេះ អាចបង្កបញ្ហាដល់អ្នកខ្សោយប្រព័ន្ធរំលាយអាហារ

អាហារទាំងនេះ អាចបង្កបញ្ហាដល់អ្នកខ្សោយប្រព័ន្ធរំលាយអាហារ

អាការៈហើមពោះជាទូទៅបង្កឡើងដោយ ការស្ទះខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ។ អាការៈនេះអាចកើតឡើងញឹកញាប់ ដោយសារមូលហេតុសំខាន់ៗ ដូចជា ការចុះខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ការញ៉ាំអាហារច្រើនជ្រុល ឬអាហារគ្មានសុខភាព ការញ៉ាំអាហារមិនទៀងពេល និងប្រតិកម្មអាលែកហ្ស៊ីនឹងចំណីអាហារជាដើម។ ខាងក្រោមនេះគឺជាអាហារដែលអាចបណ្ដាលឲ្យអ្នកញ៉ាំមួយចំនួនជួបអាការៈហើមពោះដោយមិនដឹងខ្លួន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. ប្រភេទផ្លែឈើ

ផ្លែឈើមួយចំនួនអាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបបញ្ហាហើមពោះដោយមិនដឹងខ្លួន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ផ្លែប៉េះ ផ្លែទំពាំងបាយជូរ ផ្លែឈឺរី និងផ្លែឈើគ្រៀមជាដើម។

មូលហេតុដែលពពួកផ្លែឈើទាំងនោះអាចបង្កឲ្យហើមពោះ ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីនច្រើន ជាតិសរសៃក៏ច្រើន ពិសេសមានផ្ទុកជាតិស្ករ ​Fructose ដែលជាប្រភេទស្ករមាននៅក្នុងបន្លែផ្លែឈើ ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាក បំបែក រំលាយ និងស្រូបយកជីវជាតិខ្លាំងណាស់។

[embed-health-tool-pregnancy-weight-gain]

វិធីដោះស្រាយបញ្ហានេះ ប្រសិនជាអ្នកញ៉ាំជួបអាការៈហើមពោះដោយសារតែ ផ្លែឈើទាំងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើន ឬវិធីការពារមុនពេលញ៉ាំ គឺត្រូវច្នៃផ្លែឈើទាំងនោះ ឲ្យឆ្អិនជាមុនសិន កុំព្យាយាមញ៉ាំទាំងឆៅគឺជារឿងមិនល្អនោះទេ។

២.ប្រភេទអាហារ

អាហារសុខភាពខ្លះ យើងធ្លាប់ដឹងកន្លងមកត្រឹមថាមានគុណប្រយោជន៍សម្រាប់សុខភាព ប៉ុន្ដែវាក៏អាចបង្កឲ្យអ្នកញ៉ាំខ្លះមានអាការៈហើមពោះបានដែរ ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។ មូលហេតុរបស់វា ក៏មិនខុសពីផ្លែឈើនោះទេ មានកម្រិតជាតិស្ករ Fructose ខ្ពស់ ជាតិសរសៃខ្ពស់ និង វីតាមីនច្រើន ដែលបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ។ របបអាហារទាំងនោះមាន សណ្ដែក ពោត និង​បន្លែបៃតងជាដើម។

បន្លែបៃតងដូចជាពពួក ស្ពៃ ខាត់ណា ប្រូខូលី ក៏មានផ្ទុកនូវជាតិស្ករ raffinose។ ជាតិស្ករមួយប្រភេទនេះ ប្រសិនជាប្រព័ន្ធរំលាយអាហារមិនអាចបំបែកបានទេ នោះវានឹងក្លាយទៅជាពពួកបាក់តេរី បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ ជាហេតុបណ្ដាលឲ្យអ្នកញ៉ាំមានអាការៈហើមពោះ។

វិធីសាស្ដ្រដោះស្រាយបញ្ហានេះ អ្នកញ៉ាំគួរគប្បីត្រូវទំពារឲ្យម៉ត់ តូចល្អិត និងគួរជ្រើសរើសប្រភេទអាហារដែលមិនអាចបង្ក​អាលែកហ្ស៊ី។ ពិសេសទៀតនោះគឺ មិនថាមុនពេល ឬក្រោយពេលញ៉ាំអាហារទាំងនោះទេ មិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាបូនណាតនោះទេ។

ពោត

ពេលណាគួរទៅជួបគ្រូពេទ្យ?

ក្នុងករណីដែលគ្នា​យើង​មានអារម្មណ៍ថាកំពុងតែហើមពោះ ដោយសារការញ៉ាំអាហារ យើង​ត្រូវកត់សម្គាល់ពីអា​ការៈ​មួយនេះ មិនឲ្យលើសពី១ថ្ងៃ គឺត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ ពិគ្រោះ និងទទួលការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងអការៈនេះប្រែទៅជាធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សុខភាព។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gas: Beat The Bloat https://www.brighamandwomens.org/patients-and-families/meals-and-nutrition/bwh-nutrition-and-wellness-hub/special-topics/gas-beat-the-bloat

Bloating: Causes and Prevention Tips https://www.hopkinsmedicine.org/health/wellness-and-prevention/bloating-causes-and-prevention-tips

15 Foods That Can Cause Bloating https://health.clevelandclinic.org/foods-that-cause-bloating/

កំណែ​ប្រែបច្ចុប្បន្ន

25/09/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របបអាហារសំខាន់ៗ​សម្រាប់អ្នកំពុងព្យាបាលជំងឺមហារីកសួត

ចង់គេងលក់ស្រួលនៅពេលយប់ ត្រូវដឹងពីរបបអាហារទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម