តែទាំងពីរប្រភេទមិនថា តែខ្មៅ ឬតែបៃតង គឺសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ក្នុងនោះជួយការពារជំងឺមហារីក ជំងឺវង្វេងតាមវ័យ និងរួមចំណែកការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជំងឺទឹកនោមផ្អែមប្រភេទ២ កើតឡើងបណ្ដាលមកពី កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអ័រម៉ូនអាំងស៊ុយលីន មិនអាចរំញោចសរីរាង្គកាយទាញយកជាតិស្ករទាំងនោះទៅប្រើប្រាស់ការបាន ទើបបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុនបានបង្ហាញថា ផឹកតែជាប្រចាំថ្ងៃយ៉ាងហោច៦ពែង ជួយកាត់បន្ថយឱកាស នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ ៣៣% តិចជាងអ្នកដែលផឹកតែតិចជាងមួយពែងក្នុងមួយសប្ដាហ៍។ របាយការណ៍សិក្សាស្រដៀងគ្នានៅប្រទេសតៃវ៉ាន់ ក៏បញ្ជាក់ដែរថា អ្នកដែលនិយមផឹកតែបៃតងជាប្រចាំអស់រយៈពេញ ១ទសវត្សរ៍អាចកាត់បន្ថយការប្រឈមឡើងជាតិខ្លាញ់ និង កើតជំងឺទឹកនោមផ្អែម តិចជាង អ្នកមិនបានផឹក។ ជាក់ស្ដែងណាស់តែបៃតង ១ពែងចំណុះ ២០០មីល្លីលីត្រ មានផ្ទុកសារធាតុ Polyphenols ចន្លោះពី ១៧ ទៅដល់ ១៤០ មិល្លីក្រាម ដែលបញ្ជាក់បានថា តែបៃតងជាប្រភពផ្ដល់សារធាតុមួយប្រភេទនេះ។
អ្នកស្រីវេជ្ជបណ្ឌិត Suzanne Steinbaum ឯកទេសជំងឺបេះដូង មានប្រសាសន៍ថា ការជ្រើសតែញ៉ាំជាប្រចាំថ្ងៃ ពិសេសតែបៃតង គឺជាមធ្យោបាយល្អ បញ្ចុះជាតិស្ករ និង កាត់បន្ថយការវិវត្ដជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំតែបៃតងនៅពេលព្រឹកឲ្យបានជាប្រចាំ ដោយមិនដាក់ស្ករ ឬទឹកដោះគោ។
[embed-health-tool-bmi]
អត្ថប្រយោជន៍នោះគឺថា នៅក្នុងតែមានផ្ទុកសារធាតុ Polyphenols ច្រើនដែលសារធាតុនេះ មានមុខងារជួយប្រឆាំងអុកស៊ីតកម្ម។ Polyphenols ដែលរកឃើញមាននៅក្នុងរុក្ខជាតិអាចកាត់បន្ថយស្ដ្រេស ជួយពង្រីកសរសៃឈាមបេះដូង សម្រួលចរន្ដឈាមដំណើការល្អ កាត់បន្ថយការឡើងសម្ពាធឈាម ការពារកំណកឈាម និង កាត់បន្ថយកូលេស្ដេរ៉ូល ដែលអត្ថប្រយោជន៍ទាំងនេះល្អសម្រាប់សុខភាពបេះដូង និងទឹកនោមផ្អែមប្រភេទ២។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អ្នកស្រីបានបន្ថែមទៀតថា នៅពេលអ្នកជំងឺទឹកនោមផ្អែមផឹកតែបៃតងជាប្រចាំ រាងកាយនឹងទទួលបាន សារធាតុ Polyphenols ច្រើនខុសពីគាត់ផឹកតែខ្មៅ។ សារធាតុ Polyphenols មាននៅលើរុក្ខជាតិ បន្លែ ផ្លែឈើជាដើម។ ដូច្នេះការញ៉ាំផ្លែឈើ និង បន្លែបៃតង ក៏ទទួលបានសារធាតុមួយនេះ។ តែខ្មៅថ្វីដ្បិតថា មិនសម្បូរសារធាតុ Polyphenols ប៉ុន្ដែជាចំណែកមួយជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែមប្រភេទ២បានល្អផងដែរ។