backup og meta

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ពេលបានញ៉ាំអាហារម្តងៗ ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត តែបើញ៉ាំហើយ ឈឺនេះឈឺនោះ មិនខុសអីពីធ្វើបាបខ្លួនឯងទេ។ ទោះជាចូលចិត្តញ៉ាំ តែកុំញ៉ាំផ្ដេសផ្ដាស ព្រោះអាចឈឺដោយសាររឿងញ៉ាំហ្នឹងតែម្ដង។ “Hello គ្រូពេទ្យ” ណែនាំតិចនិក​រៀប​ចំ​របៀប​ញ៉ាំអាហារ ៩ យ៉ាង ដើម្បីមានសុខភាពល្អ។

១- បន្លែ និងផ្លែឈើ

បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។

២- គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។

៣- ទឹកដោះគោ

មុន ឬបន្ទាប់ពីញ៉ាំអាហារ គួរផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។ ទឹកដោះគោនេះ មានវីតាមីន និងកាល់ស្យូមខ្ពស់ ហើយកុំបារម្ភពីកម្រិតកាឡូរី ឬជាតិស្ករ។ បើមិនចូលចិត្តទឹកដោះគោ អាចផឹកទឹកសណ្តែក ឬទឹកដោះគោជូរក៏បាន។

៤- ញ៉ាំប្រូតេអុីនគ្មានខ្លាញ់

ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអុីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៥- កុំញុំាចំណីសម្បូរខ្លាញ់

ចៀសបានចៀសទៅ ប្រភេទអាហារចៀន និងទឹកជ្រលក់ ព្រោះយើងកំពុងបន្ថែមខ្លាញ់ទៅក្នុងខ្លួន។ ញ៉ាំអាហារស្ងោរ ឬអាហារឆ្អិនល្មម ល្អសម្រាប់សុខភាពជាង។

៦- គិតពីអ្វីថ្មីៗ

គ្រប់ពេលចូលចង្ក្រាន ពិសេសស្រីៗ ចង់បន្ថែមអ្វីថ្មីទៅក្នុងអាហារ ដូចជា សាច់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់។ ករណីនេះ ស្មើនឹងកំពុងបន្ថែមជាតិខ្លាញ់ និងសូដ្យូមទៅក្នុងអាហារ ធ្វើឲ្យប៉ះពាល់សុខភាព។

សាកល្បងបន្ថែមបន្លែជំនួសវិញ អាចនាំសារធាតុចិញ្ចឹមជាច្រើនទ្រទ្រង់រាងកាយ ហើយរសជាតិកាន់តែឆ្ងាញ់ទៀត។

[embed-health-tool-heart-rate]

៧- គ្រប់គ្រងប្រភេទអាហារឲ្យល្អ

ពេលនៅផ្ទះ យើងអាចគ្រប់គ្រងជាតិខ្លាញ់ក្នុងអាហារបានល្អ។ ចុះពេលចេញក្រៅញ៉ាំ ធ្វើម៉េចវិញ? ពេលនេះយើងជាអ្នកសម្រេច ត្រូវជ្រើសប្រភេទអាហារស្ងោរ ចំហុយ ប្រសើរជាងប្រភេទចៀន ឬឆា។

៨- សាកអាហារថ្មីៗ

កុំស្ទាក់ស្ទើរញ៉ាំបន្លែ និងផ្លែឈើ ព្រោះវាល្អសម្រាប់សុខភាព ហើយគួរញ៉ាំយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ បន្លែ ឬផ្លែឈើ សុទ្ធតែមានផលល្អ ទោះយើងមិនធ្លាប់ញ៉ាំពីមុន គួរសាកល្បងឲ្យបានគ្រប់យ៉ាង។

៩- អាហារផ្អែមៗ

បើចង់ញ៉ាំអាហារផ្អែមៗ អាចញ៉ាំផ្លែប៉ោម ដំណាប់ធ្វើខ្លួនឯង សាឡាដផ្លែឈើ ឬគ្រាប់ធញ្ញជាតិ ទើបល្អសម្រាប់សុខភាព។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ៖
  • គ្រាប់ធញ្ញជាតិ
  • ទឹកដោះគោ
  • ប្រូតេអុីនគ្មានខ្លាញ់
  • កុំញុំាចំណីសម្បូរខ្លាញ់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Tips: Build a Healthy Meal. https://www.choosemyplate.gov/ten-tips-build-healthy-meal Accessed February 17, 2017

10 Tips to Build a Healthy Meal. http://www.mentorpl.org/10-tips-to-build-a-healthy-meal/ Accessed February 17, 2017

10 Tips For Building Healthier Meals. http://timewellspent.empireblue.com/images/healthy-eating-ebcbs/03987NYMENEBSTimeWellSpentBuildAHealthierMealFlier1214.pdf Accessed February 17, 2017

កំណែ​ប្រែបច្ចុប្បន្ន

27/12/2023

អត្ថបទ​ដោយ TAING Bunchhorng

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ទម្លាប់ញ៉ាំអាហារល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៤យ៉ាងនេះ

សារធាតុគីមី ៣ ប្រភេទនេះ ប្រើច្រើនលើម្ហូបអាហារ​ មានផលប៉ះពាល់អ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ Dec 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម