តែ មានផ្ទុកសារធាតុញៀន ជាតិកាហ្វេអ៊ីន ហើយតែមួយចំនួនមានជាតិញៀនខ្ពស់ជាងកាហ្វេទៅទៀត។ ចុះបើចូលចិត្តផឹកតែ និងផឹកច្រើន អាចប៉ះពាល់សុខភាពអត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
តែ មានផ្ទុកសារធាតុញៀន ជាតិកាហ្វេអ៊ីន ហើយតែមួយចំនួនមានជាតិញៀនខ្ពស់ជាងកាហ្វេទៅទៀត។ ចុះបើចូលចិត្តផឹកតែ និងផឹកច្រើន អាចប៉ះពាល់សុខភាពអត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖

ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យភ្ញោចប្រព័ន្ធប្រសាទកណ្ដាល ខណៈផឹកជាតិកាហ្វេអ៊ីនញឹកញាប់ អាចបណ្ដាលឲ្យញៀន (Physical Dependence)។ ពេលយើងចាប់ផ្ដើមញៀនតែ ពិបាកនឹងសម្គាល់ឃើញថា ញៀនដោយរបៀបណាណាស់។ ពេលរាងកាយយើង ធ្លាប់តែមានជាតិកាហ្វេអ៊ីន អ៊ីចឹងរាងកាយនឹងទាមទារ ធ្វើឲ្យយើងចង់ផឹកវា ដើម្បីឲ្យមានឥទ្ធិពលធ្វើឲ្យភ្ញោចអារម្មណ៍ មានកម្លាំងដូចធ្លាប់ទទួលបានពីមុន។
ញៀនតែ ធ្វើឲ្យមានបញ្ហាគេងមិនលក់ បើញ៉ាំតែ អំឡុងពេលតិចជាង ៦ ម៉ោងមុនពេលចូលគេង។ ក្រៅពីនេះ យើងញៀនតែ មិនត្រឹមពិបាករឿងគេងទេ ថែមទាំងមានផលរំខានផ្សេងទៀត ដូចជា តប់ប្រមល់ និងឈឺក្រពះ ពោះវៀន ជាដើម។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
បើរាងកាយយើងឈប់ទទួលបានជាតិកាហ្វេអ៊ីនភ្លាមៗ នឹងធ្វើឲ្យបាត់បង់កម្រិតជាតិកាហ្វេអ៊ីនធ្លាប់មានពីមុនមក នាំឲ្យយើងមានអារម្មណ៍មិនល្អ រយៈពេលប៉ុន្មានថ្ងៃ អមជាមួយរោគសញ្ញាមួយចំនួនដូចជា៖
– ពិបាកផ្ចង់អារម្មណ៍
– ឈឺសាច់ដុំ។
រោគសញ្ញាទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីយើងចាប់ផ្តើមផឹកតែក្នុងបរិមាណដូចមុន ឬច្រើនជាងមុន។

ដើម្បីការពារកុំឲ្យញៀនជាតិកាហ្វេអ៊ីនក្នុងតែ យើងអាចធ្វើតាមការណែនាំខាងក្រោម៖
– បន្ថយកម្រិតកាហ្វេអ៊ីន៖ យើងអាចបន្ថយកម្រិតកាហ្វេអ៊ីននៅក្នុងតែ ដោយឆុងតែមួយកញ្ចប់ ៣-៤ ដង កាត់បន្ថយពេលឆុង និងបន្ថយសីតុណ្ហភាពទឹកសម្រាប់ឆុង។
– ផឹកតែបៃតង តែស តែអ៊ូឡុង ឬតែរុក្ខជាតិជំនួសតែធម្មតា៖ តែខ្មៅ មានកម្រិតកាហ្វេអ៊ីនច្រើន ដូចនេះគួរប្ដូរទម្លាប់ផឹកតែខ្មៅ ដោយប្ដូរជាតែបៃតង តែស តែអ៊ូឡុង ឬតែរុក្ខជាតិជំនួសវិញ។ យើងនឹងទទួលបានគុណប្រយោជន៍សុខភាពច្រើនពីពពួកតែទាំងនោះ។
– ផឹកភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីន៖ យើងគួរផ្លាស់ប្ដូរជម្រើសភេសជ្ជៈផ្សេងទៀតដែលគ្មានជាតិកាហ្វេអ៊ីន។
យ៉ាងណា ទោះបីចង់ផ្តាច់ជាតិកាហ្វេអ៊ីនក៏ដោយ ក៏មិនត្រូវបញ្ឈប់ផឹកតែ កាហ្វេភ្លាមៗដែរ ព្រោះអាចធ្វើឲ្យមានរោគសញ្ញា និងបញ្ហាផ្លូវអារម្មណ៍មួយចំនួនកើតឡើង។ គួរបន្ថយការផឹកតែម្ដងបន្តិចៗ អាចជួយការពារយើងពីអារម្មណ៍មិនល្អទាំងនោះ។
ដូចកាហ្វេដែរ តែជាភេសជ្ជៈល្អរបស់ខួរក្បាល ជួយធ្វើឲ្យមានថាមពល និងធ្វើឲ្យការផ្ចង់អារម្មណ៍បានភ្លាមៗ។ ទោះយ៉ាងនេះក្ដី ត្រូវចាំថា គួរផឹកតែក្នុងបរិមាណមធ្យមប៉ុណ្ណោះ ព្រោះបើយើងញៀនតែហើយ នឹងមានផលរំខានច្រើន។
អត្ថបទគួរអាន៖