ការដុតបំផ្លាញជាតិខ្លាញ់ ពេលយើងចង់ស្រកទម្ងន់មិនមែនងាយស្រួលដូចនិយាយទេ គឺយើងត្រូវមានភាពអត់ធ្មត់ តមអាហារឆ្ងាញ់ និងត្រូវហាត់ប្រាណទៀងទាត់។ យ៉ាងណាមិញ បន្ថែមពីលើការហាត់ប្រាណ ដើម្បីដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ យើងក៏អាចធ្វើបាននៅអំឡុងពេលគេងដែរជាមួយវិធីងាយៗ ៥ យ៉ាងខាងក្រោមដូចជា៖
១. ញ៉ាំប្រូតេអ៊ីនCaseinក្រឡុក
ប្រតេអ៊ីន Casein ជាប្រភេទម្សៅប្រូតេអ៊ីនងាយរំលាយ ដែលអាចឲ្យរាងកាយបំបែកអស់ក្នុងរយៈពេល ៦-៨ម៉ោង។ នេះមានន័យថា ប្រព័ន្ធរំលាយអាហាររបស់យើងនឹងនៅធ្វើការពេញមួយយប់ ហើយយើងនឹងភ្ញាក់ពីគេងមកដោយមានអារម្មណ៍ស្រស់ស្រាយ មានកម្លាំង ជាជាងក្រោកមកជាមួយរាងកាយល្ហិតល្ហៃ។ យើងអាចលាយម្សៅប្រូតេអ៊ីននេះជាមួយទឹក និងក្រឡុកញ៉ាំធម្មតា។
២. គេងឲ្យបានច្រើន
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Archives of Internal Medicine បានរកឃើញថាមនុស្សលើសទម្ងន់ជាមធ្យមបានគេងតិចជាង អ្នកដែលមានទម្ងន់ធម្មតា ១៦នាទីក្នុងមួយថ្ងៃ។ ដូច្នេះ ហេតុអ្វីបានជាការគេងជួយឲ្យយើងរាងស្លីម? នេះគឺទាក់ទងនឹងអរម៉ូន leptin និង ghrelin ។ Leptin ជួយគ្រប់គ្រងកម្រិតថាមពល និងរក្សាចំណង់អាហាររបស់យើងទាប ខណៈពេលដែល ghrelin ជំរុញឲ្យឃ្លាន ហើយជារឿយៗធ្វើឲ្យយើងចេះតែចង់ញ៉ាំអាហារ។ លទ្ធផលនៃការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Wisconsin នៃសហរដ្ឋអាមេរិកបានរកឃើញថា អ្នកគេងបានច្រើនកាត់បន្ថយ អ័រម៉ូន ghrelin និងបង្កើនកម្រិតអ័រម៉ូន leptin ដែលជួយគ្រប់គ្រងចំណង់អាហារបានពេញមួយថ្ងៃ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. ញ៉ាំអាហារតិចៗតែច្រើនដង
ការញ៉ាំអាហារតិចៗតែច្រើនដងក្នុងមួយថ្ងៃ ជួយរក្សាការរំលាយអាហាររបស់យើងឲ្យនៅធ្វើការ ហើយនឹងធានាថារាងកាយបន្តដុតបំផ្លាញជាតិខ្លាញ់ពេញមួយយប់។ ប៉ុន្តែ យើងត្រូវប្រាកដថា អាហារដែលយើងញ៉ាំចូលទៅជាអាហារសុខភាពល្អ មិនមែនអាហារបំពង ឬអាហារកែច្នៃនោះទេ។
៤.ញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាត
យើងគួរញ៉ាំអាហារមានកាឡូរីខ្ពស់ ពិសេសកាបូអ៊ីដ្រាតច្រើននៅអំឡុងពេលថ្ងៃ ជជាងញ៉ាំច្រើននៅពេលល្ងាច។ យើងនឹងចូលគេងដោយមានអ័រម៉ូនអាំងស៊ុយលីនតិចនៅក្នុងឈាម ដូច្នេះរាងកាយរបស់យើងអាចបំប្លែងជាតិខ្លាញ់សម្រាប់ថាមពលពេលគេង។
៥. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកឲ្យបានយ៉ាងតិច ៨កែវ/ថ្ងៃ ត្រូវបានជឿថាជួយបង្កើនសមត្ថភាពការរំលាយអាហាររបស់យើង។ លើសពីនេះ ទឹកត្រជាក់ តម្រូវឲ្យរាងកាយធ្វើការបន្ថែម ដើម្បីធ្វើឲ្យមានសីតុណ្ហភាពដូចនឹងរាងកាយ ផ្ដល់ប្រយោជន៍ដោយជំរុញដល់ការរំលាយអាហាររបស់រាងកាយ។
អានបន្ថែម៖
- ផ្លែឈើទាំង៦នេះ អាចជួយអ្នកដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះ
- ឆ្ងល់អត់ ហេតុអ្វីអ្នកខ្លះញ៉ាំនោះញ៉ាំ តែមិនធាត់ មិនឡើងគីឡូសោះ?
- បញ្ហាធាត់លើសទម្ងន់ ធ្វើឲ្យយើងឈឺសន្លាក់ដែរឬអត់?
- ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន
- មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន
[embed-health-tool-bmi]