គ្នាយើងមួយចំនួនតែងយល់ថា ការញ៉ាំពពួកវីតាមីន និងអាហារបំប៉នច្រើនចូលគ្នា អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជៀសផុតពីជំងឺផ្សេងៗ។ ប៉ុន្តែ តាមពិតទៅ នៅពេលដែលយើងញ៉ាំពពួកវីតាមីនច្រើនពេក នោះនឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ ហើយម្យ៉ាងវិញទៀត វីតាមីនមួយចំនួន មិនអាចប្រើប្រាស់ជាអាហារបំប៉នឡើយ។ យ៉ាងណាមិញ យើងអាចសង្កេតមើលរោគសញ្ញាមួយចំនួន ដែលបង្ហាញថាយើងស្រូបយកពពួកវីតាមីនច្រើនជ្រុល។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. ឈឺពោះ
សញ្ញាដំបូងដែលបង្ហាញថា យើងទទួលយកវីតាមីន ឬអាហារបំប៉នច្រើនជ្រុល គឺបញ្ហាក្រពះពោះវៀន ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជាចង្អោរ ក្អួត ឬរាករូស។ ករណីនេះ អាចមកពីយើងញ៉ាំវីតាមីនមុនពេលញ៉ាំអាហារ ឬយើងញ៉ាំអាហារបំប៉នច្រើនជាងអ្វីដែលរាងកាយត្រូវការ។ ដើម្បីសុវត្ថិភាព យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលចាប់ផ្ដើមញ៉ាំវីតាមីន ឬអាហារបំប៉នថ្មីៗ។
២. ជ្រុះសក់
ជាមួយគ្នានេះដែរ ប្រសិនបើយើងស្រូបយកវីតាមីនAច្រើនជ្រុល យើងអាចប្រឈមនឹងបញ្ហាជ្រុះសក់។ ជាក់ស្ដែង វីតាមីនមួយប្រភេទនេះ ជាវីតាមីនរលាយក្នុងខ្លាញ់ ដែលត្រូវបានរក្សាទុកនៅក្នុងខ្លាញ់នៃរាងកាយ។ ក្នុងករណីដែលយើងទទួលបានវីតាមីនAច្រើនជ្រុល នោះនឹងអាចបណ្ដាលឲ្យមានជាតិពុល។ វីតាមីនរលាយក្នុងខ្លាញ់ដទៃទៀតមានដូចជា វីតាមីនD, E និងK ដែលយើងមិនគួរញ៉ាំលើសចំនួនកំណត់ឡើយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៣. បង្កើនហានិភ័យនៃជំងឺមហារីក
យោងតាមការស្រាវជ្រាវមួយរបស់ក្រុមការងារសេវាបង្ការរបស់អាមេរិក (USPSTF) បានបង្ហាញថា ការញ៉ាំពពួកអាហារបំប៉នBeta-carotene ឬវីតាមីនE ឬBiotin ច្រើនជ្រុល អាចបង្កើនហានិភ័យនៃជំងឺមហារីក ឬជំងឺបេះដូងបាន។ ចំណែកឯការសិក្សាមួយទៀតថា បុរសមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសួត ក្រោយពីញ៉ាំថ្នាំBiotin (៥មិល្លីក្រាម ទៅ១០មិល្លីក្រាមជារៀងរាល់ថ្ងៃ)។
[embed-health-tool-bmi]
៤. បញ្ហាសរសៃប្រសាទ
ជាងនេះទៅទៀត ការញ៉ាំពពួកវីតាមីនជាក់លាក់ច្រើនពេក ដូចជាវីតាមីនB6 ក៏អាចបណ្ដាលឲ្យមានបញ្ហាសរសៃប្រសាទ ដូចជាស្ពឹកស្រពន់ជើងដូចគ្នា។ ហេតុនេះហើយ យើងមិនគួរញ៉ាំវីតាមីន ឬអាហារបំប៉នប្រភេទនេះលើសកម្រិតឡើយ។
៥. ហូរឈាមច្រើនជ្រុល
វីតាមីន ឬវីតាមីនចម្រុះដែលមានគ្រោះថ្នាក់មួយទៀតនោះ គឺវីតាមីនE។ ទោះបីជាវីតាមីនមួយនេះ ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មក៏ពិតមែន ប៉ុន្តែវាមានហានិភ័យលើសអត្ថប្រយោជន៍ទៅទៀត។ វីតាមីនE អាចបណ្ដាលឲ្យឈាមរាវ និងធ្វើឲ្យរបួសតូចតាចហូរឈាមធ្ងន់ធ្ងរ។ ដូច្នេះហើយ យើងមិនគួរប្រើប្រាស់ពពួកវីតាមីនE ឬអាហារបំប៉នដែលផ្សំពីវីតាមីនE ដោយពុំមានវេជ្ជបញ្ជាឡើយ។