ទឹកដោះគោស្រស់ ក៏ជាអាហារមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជួយដល់សុខភាពបានច្រើនយ៉ាង។ តួយ៉ាងជាតិកាល់ស្យូមនៅក្នុងទឹកដោះគោស្រស់ ជួយដល់ការលូតលាស់ឆ្អឹង ហើយពពួកប្រូតេអ៊ីនផ្សេងទៀតមានតួនាទីជួយដល់មុខងារប្រព័ន្ធរំលាយអាហារផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
តើគួរញ៉ាំទឹកដោះគោស្រស់នៅពេលវេលាល្អ?
តាមការសិក្សាបានបង្ហាញថា ការញ៉ាំទឹកដោះគោស្រស់ដើម្បីសុខភាពទូរទៅគឺមិនចាំបាច់ត្រូវជ្រើសរើសពេលវេលានោះទេ ប៉ុន្ដែប្រសិនបើការញ៉ាំទឹកដោះគោស្រស់ក្នុងគោលបំណងជំនួយដល់សុខភាពក្នុងលក្ខខណ្ឌណាមួយនោះ ពិតណាស់ថាគួរតែជ្រើសរើសពេលវេលាឲ្យត្រូវតាមតម្រូវការសុខភាព។
១.ញ៉ាំទឹកដោះគោជួយរក្សាទម្ងន់
បើចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ ចាំបាច់បំផុតគឺត្រូវកាត់បន្ថយអាហារខ្លាញ់ អាហារម្បូរកាបូអ៊ីដ្រាត និង កាត់បន្ថយបរិមាណញ៉ាំ។ ចំណែកទឺកដោះគោស្រស់វិញ មានសារជាតិចិញ្ចឹមជាច្រើនជួយដល់សុខភាព និងមានជាតិខ្លាញ់ទាប ដែលអាចជួយរក្សាទម្ងន់របស់យើងបានថេរ ប្រសិនបើយើងជ្រើសរើសពេលវេលាញ៉ាំបានត្រឹមត្រូវ។
ពេលវេលាញ៉ាំទឹកដោះគោល្អបំផុតគឺមុនពេលពេលញ៉ាំអាហារ ពិសេសអាហារពេលល្ងាចតែម្ដង។ ញ៉ាំទឹកដោះគោស្រស់មួយកែវ ក្នុងបរិមាណ ២៣០មិល្លីលីត្រមុនពេលញ៉ាំអាហារនឹងជួយកាត់បន្ថយការឃ្លាន និងជួយឲ្យយើងញ៉ាំអាហារក្នុងបរិមាណតិច។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកដោះគោមុនពេលអាហារ ក៏អាចកាត់បន្ថយចំណង់លើពពួកអាហារខ្លាញ់ និង ប្រភេទអាហារសម្បូរកាបូអ៊ីដ្រាតផងដែរ។
មួយវិញទៀត ការញ៉ាំទឹកដោះគោស្រស់នៅពេលយប់អាចជួយឲ្យយើងមានអារម្មណ៍ឆ្អែត អាចទប់ស្កាត់ការឃ្លានអាហារសម្រន់នៅពេលយប់។ យើងអាចញ៉ាំទឹកដោះគោក្ដៅឧណ្ហៗដោយមិនចាំបាច់បារម្ភថានឹងឡើងទម្ងន់នោះទេ។ បន្ថែមពីនេះ ទឹកដោះគោក៏ជាប្រភពប្រូតេអ៊ីនដ៏សំខាន់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងធានានូវកម្រិតថាមពលឲ្យគ្រប់គ្រាន់។
២.ញ៉ាំទឹកដោះគោសម្រាប់សាច់ដុំ និងឆ្អឹង
នៅក្នុងទឹកដោះគោស្រស់គឺសម្បូរទៅដោយពពួករ៉ែជួយដល់សុខភាព ដូចជា រ៉ែកាល់ស្យូម ប៉ូតាស្យូម ដែក និង ម៉ាញ៉េស្យូម បូករួមទាំងពពួកប្រូតេអ៊ីនផង។ ដូច្នេះហើយទើបវាមានអត្ថប្រយោជន៍ដល់កោសិកាសាច់ដុំ និងឆ្អឹង។ ពេលវេលាញ៉ាំល្អបំផុតសម្រាប់សុខភាពឆ្អឹង និងសាច់ដុំគឺនៅក្រោយពេលលេងកីឡា និងហាត់ប្រាណ។
ឆ្លងកាត់ការពិសោធន៍រយៈពេល៣ខែ លើក្រុមអ្នកហាត់កីឡាកាយសម្ព័ន្ធចំនួន១០នាក់ ដែលញ៉ាំទឹកដោះគោចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ឃើញថាម៉ាសសាច់ដុំ និង សុខភាពឆ្អឹងរបស់ពពួកគេមានភាពរឹងមាំជាងអ្នកដែលមិនបានញ៉ាំទឹកដោះគោស្រស់។
ប៉ុន្ដែចូរចងចាំថា មិនត្រូវញ៉ាំទឹកដោះគោច្រើនពេកទេ ពោលមិនលើសពី៧៤០មិល្លីលីត្រក្នុងមួយថ្ងៃ ព្រោះអាចបណ្ដាលឲ្យយើងឡើងគីឡូវិញបាន ព្រោះមានកម្រិតកាឡូរីខ្ពស់។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៣.ញ៉ាំទឹកដោះគោសម្រាប់ប្រព័ន្ធរំលាយអាហារ
នៅក្នុងទឹកដោះគោស្រស់ មានពពួក Probiotics ឬប្រភេទបាក់តេរីល្អជួយដល់ Microbiome ក្នុងពោះវៀន ដូច្នេះនេះក៏ជាចំណែកមួយជួយដល់សុខភាពប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អផងដែរ។ យើងអាចញ៉ាំទឹកដោះគោក្នុងកំលុងញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារក្នុងបរិមាណ ១កែវ ចំណុះ២៣០មិល្លីលីត្រ ជាការល្អសម្រាប់សុខភាព។
អ្នកមានបញ្ហានឹងជាតិ Lactose ពេលញ៉ាំទឹកដោះគោអាចបណ្ដាលឲ្យហើមពោះ ចុកពោះ ឬរាកទៅវិញ។ អ្នកមានបញ្ហាជាមួយជាតិ lactose មួយចំនួនអាចគ្រប់គ្រងស្ថានភាពសុខភាពបាន ដោយមិនចាំបាច់ត្រូវបញ្ឈប់ការញ៉ាំអាហារធ្វើពីទឹកដោះគោនោះទេ ដោយអាចប្រឹក្សាជាមួយគ្រូពេទ្យ។
[embed-health-tool-bmi]