៤. ការពារជំងឺក្រួសក្នុងតម្រងនោម
ផ្លែទំពាំងបាយជូរមានផ្ទុកអាស៊ីត Citric ជាសារជាតិអាចប្រឆាំងទៅនឹងការកកើតក្រួសក្នុងតម្រងនោមបាន។ ពិសេសក្រួស Calcium oxalate តែម្ដង ដែលជាប្រភេទក្រួសក្នុងតម្រងនោម កកើតឡើងដោយការចងភ្ជាប់គ្នារវាង ម៉ូលេគុល oxalate និង កាល់ស្យូម ក្នុងតម្រងនោម។ លើសពីនេះ អាស៊ីត Citric ក៏មានចំណែក ជួយបង្កើនកម្រិត pH ក្នុងទឹកនោមផងដែរ។
៥. ជំនួយប្រព័ន្ធរំលាយអាហារ
មិនខុសនោះទេ ទឹកទំពាំងបាយជូរស្រស់ក៏ជាផ្នែកមួយជួយឲ្យប្រព័ន្ធរំលាយអាហាររឹងមាំ ប្រឆាំងនឹងបញ្ហាទល់លាមក ជួយរក្សាជាតិទឹក ងាយស្រួលដល់ការបន្ទោរបង់។ វីតាមីន C ក្នុងទឹកផ្លែទំពាំងបាយជូរ ជួយដល់មុខងារបំបែកអាហាររបស់ក្រពះ និងការស្រូបសារជាតិចិញ្ចឹមរបស់ពោះវៀនតូច។ ដូច្នេះចង់ឲ្យក្រពះ និង ពោះវៀនដំណើរការបានល្អ គួញ៉ាំទឹកទំពាំងបាយជូរស្រស់ ឲ្យបានមួយកែវ ក្នុងមួយថ្ងៃ។