លើសសម្ពាធឈាម គឺជាជំងឺគ្រោះថ្នាក់មួយដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលវេលាបើសិនជាមិនអាចគ្រប់គ្រងបានល្អតាមការណែនាំរបស់គ្រូពេទ្យ។ ជំងឺនេះជាបញ្ហាចម្បងបំផុត ដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗទៀត ក្នុងរាងកាយ ក្នុងនោះមានដូចជា បេះដូង និង ខួរក្បាល។ ដូច្នេះការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ជួយរក្សាសម្ពាធឈាមបានល្អ គឺជារឿងចាំបាច់យើងត្រូវដឹង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.អាហារសម្បូរវីតាមីន C
វីតាមីន C ជាសារធាតុសំខាន់ជួយប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារ ដែលមានវីតាមីន C ប្រចាំអាចជួយដល់ការប្រឆាំងអុកស៊ីតកម្មក្នុងសរសៃឈាមបានដល់ទៅ ៣០%។ យើងអាចរក វីតាមីន C បានពីដំឡូងជ្វា ខាត់ណាខៀវ ផ្លែស្ដ្រប៊ឺរី ផ្លែគីវី និង ពពួកផ្លែក្រូច។
២.អាហារសម្បូរវីតាមីន E
វីតាមីន E ជាប្រភេទខ្លាញ់រលាយ មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដូចគ្នានឹងវីតាមីន C ដែរ។ វីតាមីនប្រភេទនេះ សម្បូនៅក្នុងពពួកគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកដី មិនតែប៉ុណ្ណោះក៏មាននៅក្នុងផ្លែប៊ឺ សាច់ត្រីសាលម៉ុនផងដែរ។
៣.អាហារសម្បូរជាតិប៉ូតាស្យូម
ពពួកអាហារដែលសម្បូរជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការលើសសម្ពាធឈាម ព្រោះសារធាតុមួយនេះជួយសម្រួលដល់ចរន្ដឈាម ឲ្យដំណើរការបានស្រួល ក៏ជួយបញ្ចុះកម្រិតសូដ្យូមក្នុងរាងកាយផងដែរ។ ប្រភេទអាហារសម្បូរសារធាតុមួយនេះមានដូចជា ចេក ដំឡូងជ្វា ស្ពៃពួយឡេង ប៉េងប៉ោះ ការ៉ុត ផ្លែទំពាំងបាយជូរ ផ្លែប៊ឺ និងគ្រាប់ធញ្ញជាតិ។
អ្នកស្រីវេជ្ជបណ្ឌិត Julia Zumpano ឯកទេសផ្នែករបបអាហារ បានលើកឡើងថា ផ្លែចេកសម្បូរដោយជាតិប៉ូតាស្យូមច្រើន ដែលអាចជួយបញ្ចុះកម្រិតសូដ្យូមក្នុងខ្លួនបានល្អ។ ការញ៉ាំអាហារដែលសម្បូរជាតិសូដ្យូម ឬអំបិលច្រើន ងាយប្រឈមបញ្ហាលើសសម្ពាធឈាម។
[embed-health-tool-bmr]
៤.អាហារសម្បូរជាតិសេលេញ៉ូម
អាហារសម្បូរជាតិសេលេញ៉ូមក៏មានអត្ថប្រយោជន៍ជួយប្រឆាំងនឹងអុកស៊ីតកម្ម ដូចប្រភេទវីតាមីន C ផងដែរ។ សារធាតុប្រភេទនេះ យើងអាចរកបាននៅ ក្នុង សាច់មាន់ ត្រីធូណា និង គ្រាប់ធញ្ញជាតិ។
៥.អាហារសម្បូរជាតិកាល់ស្យូម
កាល់ស្យូមមានមុខងារសំខាន់ក្នុងដំណើការបញ្ចេញអ័រម៉ូន និងអង់ស៊ីម ដើម្បីជំរុញឲ្យរាងកាយអាចបំពេញមុខងាបានល្អ។ មិនតែប៉ុណ្ណោះ ក៏ជួយសម្រួលដល់ចរន្ដឈាម និង កាត់បន្ថយការលើសសម្ពាធឈាមបាន។ កាលស្យូមសម្បូរនៅក្នុងទឹកដោះគោ បន្លែស្លឹកបៃតង និងនំប៉័ងជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៦.អាហារសម្បូរ L-arginine
L-arginine ជាសារធាតុដែលអាចបង្កើតអាស៊ីត nitric oxide វាមានអត្ថប្រយោជន៍ជួយសម្រួលដល់កោសិកាសាច់ដុំ។ ការសិក្សាបានបង្ហាញថា របបអាហារដែលសម្បូរសារធាតុមួយនេះក៏ជាផ្នែកមួយជួយបញ្ចុះសម្ពាធឈាមបានដែរ។ ដូច្នេះយើងអាចរកបានសារធាតុនេះនៅក្នុង គ្រាប់ធញ្ញជាតិ ពពួកសណ្ដែក ផលិតផលទឹកដោះគោជាដើម។