ទាំងនេះគឺជាដំណឹងល្អសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំដំឡូងជ្វាហើយ។ មិនថាប្រភេទដំឡូងជ្វាដែលមានសាច់ពណ៌ ស លឿង ឬស្វាយនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព ពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរៃប្រចាំកាយរាប់ឆ្នាំ ក៏អាចរួមចំណែកកាត់បន្ថយអាការៈបានល្អប្រសើរផងដែរ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករ
ដំឡូងជ្វាក៏មានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម និង គ្រប់គ្រងជាតិស្ករមិនឲ្យឡើងខ្ពស់ នោះទេ នេះបើយោងតាមការលើកឡើងរបស់សមាគមន៍ទឹកនោមផ្អែម អាមេរិក។ ដូច្នេះចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬមានជំងឺលើសសម្ពាធឈាមរ៉ៃរាំក៏ញ៉ាំអាចញ៉ាំអាហារនេះបានដោយសុវត្ថិភាព។
២.សម្បួរជាតិប៉ូតាស្យូម
ដំឡូងជ្វាមានផ្ទុកជាតិចិញ្ចឹមច្រើនប្រភេទ ក្នុងនោះក៏មានប៉ូតាស្យូមដែលជាសារជាតិម្យ៉ាងមានមុខងារសំខាន់ ជួយដល់សុខភាពបេះដូង។ របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់នឹងជួយកាត់បន្ថយជាតិសូដ្យូម(អំបិល) ក្នុងសរសៃឈាមបានល្អ ជួយការពារពីការប្រឈមជំងឺបេះដូង លើសម្ពាធឈាម សរសៃឈាមខួរក្បាល នេះបើយោងតាមសមាគមន៍សុខភាពបេះដូង អាមរិក។ បរិមាណដំឡូងជ្វា ១០០ក្រាម ផ្ទុកប៉ូតាស្យូម ៣៣៧ មិល្លីក្រាម។
៣.វីតាមីន A
ដំឡូងជ្វាក៏ត្រូវបានរកឃើញថាមានវិតាមីន A ច្រើនគួរសមផងដែរ។ វីតាមីន A ជាសារជាតិសំខាន់ មានមុខងារជួយទៅដល់ សុខភាពស្បែក សុខភាពធ្មេញ និង ភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលគ្មានវីតាមីន A ឬរាងកាយខ្វះវីតាមីន A គឺងាយប្រឈមជួបបញ្ហាងងឹតភ្នែកជាងវ័យ។ បរិមាណ ដំឡូងជ្វា១០០ក្រាម មានផ្ទុកវីតាមីន A ដល់ទៅ ១ ៧៣០ មីក្រូក្រាម។
៤.ជាតិសរសៃ
ដំឡូងជ្វាក៏សម្បូរទៅដោយជាតិសរសៃ ដែលសារជាតិសំខាន់ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហារ មិនថាក្រពះ ពោះវៀន ថ្លើម និង ជួយប្រឆាំងនឹងជំងឹមហារីក ជំងឺបេះដូង កាត់បន្ថយកូលេស្ដេរ៉ូលក្នុងឈាម មិនតែប៉ុណ្ណោះ ក៏ជួយការពារពីជំងឹទឹកនោមផ្អែមប្រភេទ២បានផងដែរ។ បរិមាណ ដំឡូងជ្វា ១០០ក្រាម មានជាតិសរសៃ ៣ក្រាម។ ញ៉ាំដំឡូងជ្វាជាប្រចាំ ជួយឲ្យសុខភាពរឹងមាំល្អ។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-heart-rate]