ជារៀងរាល់ឆ្នាំ ខ្មែរយើងតែងប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកចំពោះពិធីអកអំបុក សំពះព្រះខែវិញ គេប្រារព្ធឡើងនៅពាក់កណ្តាលអាធ្រាតថ្ងៃទី១៥កើត ខែកក្តិកប៉ុណ្ណោះ ដោយមានរៀបចំនូវរណ្តាប់សែនមួយចំនួនរួមមាន ចេក អំបុក ទឹកដូង និងផ្លែឈើផ្សេងៗ និងទៀន ធូប ផ្កាភ្លីជាដើម។ យ៉ាងណាមិញ តើយើងមានដឹងអត់ថា ចេក អំបុក និងទឹកដូង មានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព?
អំបុក
- ជួយរក្សាកម្រិតជាតិស្ករ
- ជួយប្រឆាំងនឹងជំងឺស្លេកស្លាំង
- ជួយរក្សាទម្ងន់បានល្អ
- ជួយពង្រឹងសមត្ថភាពខួរក្បាល។
- ជួយពង្រឹងមុខងារសាច់ដុំ
- ជួយរក្សាជាតិទឹកក្នុងរាងកាយ
- ជួយឲ្យឆ្អឹងរឹងមាំ
- បញ្ចៀសបញ្ហាទល់លាមក
- ជួយដល់ការរំលាយអាហារ
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជួយបញ្ចុះសម្ពាធឈាម
- ជួយកាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវមួយចំនួន ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។























