គ្នាយើងដឹងអត់ថា ផ្លែឈើមួយចំនួន មានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ ពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។
គ្នាយើងដឹងអត់ថា ផ្លែឈើមួយចំនួន មានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ ពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។

ខាងក្រោមនេះ ជាប្រភេទផ្លែឈើល្អៗ ដែលគ្នាយើងមិនគួររំលង។
ផ្លែប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោរបង់ និងបញ្ចៀសការទល់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សមាសភាពប្រឆាំងការរលាកនៃផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការច្រាលអាហារ រីឯសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនល្អៗក៏រួមចំណែកក្នុងការពង្រឹងសុខភាពក្រពះពោះវៀនដូចគ្នា។
ជាមួយគ្នានេះដែរ ផ្លែចេកក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។ លើសពីនេះ ផ្លែចេកក៏សម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ការបន្ទោរបង់ និងកាត់បន្ថយការទល់លាមក។
ចំណែកផ្លែម្នាស់វិញ ក៏ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ពីព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។
ដូចគ្នានេះដែរ ផ្លែល្ហុង គឺជាផ្លែឈើដ៏ស័ក្តិសមចំពោះការរំលាយអាហារ ដោយសារតែវាផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។ បន្ថែមពីនេះ ផ្លែល្ហុងក៏សម្បូរទៅដោយជាតិសរសៃ វីតាមីនC និងសារធាតុអុកស៊ីតកម្ម ដែលជួយជំរុញដល់ការរំលាយអាហារ និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំ។
ហេតុនេះហើយ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀនឱ្យបានល្អ ក៏ដូចជាជំរុញដល់ការរំលាយអាហារ គ្នាយើងគួរបញ្ចូលផ្លែឈើទាំង ៤ មុខនេះទៅក្នុងរបបអាហារជាទៀងទាត់។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 juicy fruits that promote digestion and support gut health
The Best Fruits & Vegetables for Gut Health
https://medicalwesthospital.org/blog/fruits-vegetables-gut-health/
5 Foods to Improve Your Digestion
https://www.hopkinsmedicine.org/health/wellness-and-prevention/5-foods-to-improve-your-digestion
កំណែប្រែបច្ចុប្បន្ន
20/02/2025
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ