ត្រីសាបាក់ក៏មានបង្កប់ប្រភេទអាស៊ីតខ្លាញ់សុខភាព អូមេហ្គា៣ ផងដែរ។ សារធាតុខ្លាញ់សុខភាពមួយនេះផ្ដល់អត្ថប្រយោជន៍ទៅដល់ សុខភាពបេះដូង ខួរក្បាល និង សរសៃឈាម។ មុខងារសំខាន់មួយទៀត វាជួយរារាំងការរលាកផ្សេងៗ ក្នុងរាងកាយ។ ក្នុងបរិមាណ សាច់ត្រី ១០០ក្រាម មានផ្ទុក ខ្លាញ់ ២៩៩១ មីល្លីក្រាម។
២.វីតាមីន B12
បន្ទាប់ពីខ្លាញ់អូមេហ្គា៣ នៅមានវីតាមីន B12 នៅក្នុងត្រីមួយនេះ។ ជាក់ស្ដែងគ្រប់គ្នាប្រាកដជាដឹងហើយថាវីតាមីន B12 មានសារៈសំខាន់ ចំពោះប្រព័ន្ធភាពសាំ និង ប្រព័ន្ធប្រសាទ មិនត្រឹមតែប៉ុណ្ណោះ វាដើរតួយ៉ាងសំខាន់ក្នុងដំណើការផលិត DNA ក្នុងរាងកាយ។ បរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុក វីតាមីន B12 ដល់ទៅ ១២ មីក្រូក្រាម។
៣.ប្រូតេអ៊ីន
ត្រីសាបាក់ ក៏មានផ្ទុកសារធាតុ ប្រូតេអ៊ីនមកជាមួយដែរ។ ក្នុងបរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ដល់ទៅ ២០ក្រាម។ សារធាតុប្រូតេអ៊ីនសំខាន់បំផុត ក្នុងត្រីនោះគឺ ពពួក អាមីណូអាស៊ីត មានតួនាទីក្នុងការជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារ ជួសជុលជាលិកាក្នុងរាងកាយ និងបង្កើនថាមពល មានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នកចូលចិត្ដលេងកីឡា និង ហាត់ប្រាណ។
៤.កម្រិតជាតិបារ៉តទាប