ដោយសារតែកុមារតូច និងក្មេងវ័យជំទង់មានការលូតលាស់ និងអភិវឌ្ឍន៍លឿន ជាហេតុអាចនាំឲ្យពួកគេប្រឈមនឹងបញ្ហាខ្វះជាតិដែក និងងាយបង្កជាជំងឺស្លេកស្លាំង។ ហេតុនេះប៉ាម៉ាក់ គួរស្វែងយល់ពីវិធីមួយចំនួនដើម្បីទប់ស្កាត់ និងការពារកូនពីបញ្ហាខ្វះជាតិដែក។
តិចនិកការពារកូនពីបញ្ហាខ្វះជាតិដែក
ដើម្បីបង្ការបញ្ហាខ្វះជាតិដែកលើកុមារតូចម៉ាក់ៗមិនត្រូវឲ្យកូនវ័យក្រោមមួយឆ្នាំញ៉ាំទឹកដោះគោនោះទេ ព្រោះថាការញ៉ាំទឹកដោះគោក្នុងវ័យនេះអាចបណ្ដាលឲ្យកូនបាត់បង់ឈាមតាមលាមក និងកាត់បន្ថយការបឺតស្រូបជាតិដែកក្នុងពោះវៀន។ ចំណែកកូននៅអាយុចន្លោះពី ១-៥ឆ្នាំ មិនត្រូវឲ្យញ៉ាំទឹកដោះគោលើសពី ៧១០មិល្លីលីត្រក្នុងមួយថ្ងៃនោះទេ។ ទឹកដោះគោអាចធ្វើឲ្យកូនមានអារម្មណ៍ថាឆ្អែត និងមិនចង់ញ៉ាំអាហារមានជាតិដែកផ្សេងទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មួយវិញទៀតបើសិនជាកូនបៅដោះម្ដាយ កូនអាចមានជាតិដែកគ្រប់គ្រាន់សម្រាប់រាងកាយរហូតដល់អាយុ៤ខែយ៉ាងតិច។ ក្រោយអាយុ៤ខែ ម៉ាក់ៗគួរប្រឹក្សាជាមួយគ្រូពេទ្យថាតើគួរបន្ថែមថ្នាំជាតិដែកឲ្យកូនដែរឬអត់។ នៅពេលកូនដល់វ័យ ៦ខែអាចបន្ថែមបបរខាប់គ្រប់គ្រឿង និងពេលកូនកាន់តែធំអាចបន្ថែមសាច់ក្រហម ត្រី និងបន្លែបៃតងផ្សេងទៀតឲ្យកូនញ៉ាំ។
សម្រាប់កូនដែលបៅទឹកដោះគោម្សៅវិញ ប៉ាម៉ាក់ត្រូវប្រាកដថាកូនបានបៅទឹកដោះគោម្សៅដែលមានបន្ថែមជាតិដែក។ ទឹកដោះគោម្សៅដែលមានជាតិដែកទាប អាចបណ្ដាលឲ្យកូនមានជំងឺស្លេកស្លាំងដោយសារមិនមានជាតិដែកគ្រប់គ្រាន់។
នៅពេលកូនកាន់តែធំ និងអាចញ៉ាំអាហារបានច្រើនមុខ ប៉ាម៉ាក់គួរផ្ដល់អាហារសម្បូរជាតិដែកឲ្យបានសមស្រប។ អាហារសម្បូរជាតិដែកទាំងនោះមានដូចជាសាច់ក្រហម ស៊ុត ដំឡូងបារាំង ប៉េងប៉ោះ សណ្ដែក និងទំពាំងបាយជូរក្រៀមជាដើម។
ក្រៅពីនេះក្នុងគ្រួសារក៏គួរមានទម្លាប់ញ៉ាំក្រូច ឬអាហារសម្បូរវីតាមីន C ផ្សេងទៀតដែរ។ ទោះបីជាបន្លែបៃតងមានជាតិដែកច្រើនក៏ពិតមែន តែថាជាតិដែកក្នុងបន្លែមានទម្រង់ដែលរាងកាយពិបាកបឺតស្រូប តែវីតាមីន C អាចជួយឲ្យរាងកាយយើងស្រូបជាតិដែកពីបន្លែងទាំងបានល្អ។
អត្ថបទគួរអាន៖
- ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ទាំងនេះជាប្រភេទអាហារមានជាតិស្ករទាប ល្អសចំពោះសុខភាព
- កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ
- ស៊ុត អាហារងាយរកតែសម្បូរជាតិដែកដែលរាងកាយត្រូវការ
រោគសញ្ញាខ្វះជាតិដែកលើកុមារ
ដោយសារតែជាតិដែកមានសារសំខាន់ក្នុងការដឹកនាំអុកស៊ីសែនពីសួតទៅកាន់សរីរាង្គផ្សេងទៀតនៃរាងកាយ និងការលូតលាស់របស់កុមារ។ នៅពេលពេលកូនខ្វះជាតិដែកអាចស្ដែងចេញនូវរោគសញ្ញាមួយចំនួនដូចជាខ្សោយ វិលមុខ ស្បែកស្លេកស្លាំង ឈឺក្បាល ឬករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបេះដូងលោតញាប់ ឬសន្លប់ក៏មាន។
បើសិនជាកូនមានលេចចេញរោគសញ្ញាគួរឲ្យសង្ស័យថាមានជំងឺស្លេកស្លាំង ប៉ាម៉ាក់គួរនាំកូនជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ការទទួលបានការព្យាបាលត្រឹមត្រូវ បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារក៏អាចឆាប់បាត់ទៅវិញដែរ។
[embed-health-tool-bmr]