backup og meta

ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ

ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ

អាហារ​ញ៉ាំ​ឆាប់​ឆ្អែត ឬ​ឆ្អែត​លឿន មិន​មែន​មានន័យ​ថា ញ៉ាំ​បង្ខំ ឬ​ញ៉ាំ​ប្រញាប់ យក​ល្បឿន​ប្រណាំង​គ្នា​​ទេ។ អាហារ​ឆាប់​ធ្វើ​ឲ្យ​ឆ្អែត ពេល​ញ៉ាំ​ទៅ វា​មាន​ប្រភេទ និង​គុណសម្បត្តិ​តាម​ចំណី​ដែល​ញ៉ាំ។

អ្នកឯកទេស​ខាង​អាហារ​ថា​ “ភាពស្កប់ស្កល់“ សំដៅ​លើ​ការ​បរិភោគ​ឆ្អែត​ អស់​អារម្មណ៍​ញ៉ាំ​ទៀត និង​ដាក់​លែង​ចូល តែ​មិន​ដល់​ថ្នាក់​ហល់។ ប្រូតេអ៊ីន ត្រូវ​ការ​ពេល​យូរ​​រំលាយ ទើប​យើង​មាន​អារម្មណ៍​ថា​ឆាប់ឆ្អែត។ ខាង​ក្រោម​នេះ​ជាប្រភេទ​​អាហារ​ញ៉ាំ​ទៅ ឆាប់​ឆ្អែត។

១- ដំឡូង

ញ៉ាំ​ដំឡូង​ជាមួយ​បាយ (អង្ករ​សម្រូប)​ អាច​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ទោះ​បី​ពីរម៉ោង​ក្រោយ​ញ៉ាំ​ហើយ​ក៏​ដោយ។ ដំឡូង ​សម្បូរ​កាបូអ៊ីដ្រាត​ វីតាមីន ​និង​សារធាតុ​រ៉ែ ​ដូចជា វីតាមីន​ C ប៉ូតាស្យូម។ សារធាតុ​សំខាន់ៗ​ទាំង​នោះ អាច​ផ្ដល់​ថាមពល​ និង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ឆ្អែត​បាន​យូរ ក្រោយ​ញ៉ាំ មិន​ថា​ដុត ​ស្ងោរ ឬ​យក​ទៅ​ចម្អិន​តាម​វិធី​ផ្សេង។

២- ស៊ុប

មាន​ជាតិទឹក​ខ្ពស់ និង​កាឡូរី​ទាប។ ពេល​ឃ្លាន​ខ្លាំង បើ​បាន​ស៊ុប​ហុត​មួយកូន​ចាន ​ក៏​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ដែរ។ បើ​ញ៉ាំ​ស៊ុប ភាគ​ច្រើន​គ្នា​យើង​តែង​ឆ្ងល់​ថា ម៉េច​បាន​ទើប​ញ៉ាំបាន​បន្តិច​សោះ ស្រាប់​តែ​ឆាប់​ឆ្អែត ទោះ​ពេល​ខ្លះ​ឃ្លាន​ខ្លាំង​ក៏ដោយ។

៣- ស៊ុត

មាន​ប្រូតេអ៊ីន​ខ្ពស់​ណាស់ដល់​ទៅ​ ១០០%។ ប្រូតេអ៊ីនមាន​ទាំង​ក្នុង​ផ្នែក​ស​​របស់​ស៊ុត (៥០%) និង​ពាក់​កណ្ដាល​ទៀត​មាន​ក្នុង​ផ្នែក​លឿង។

៤- ស្រូវសាលី

ជា​អាហារ​ល្អ​បំផុត​សម្រាប់​ស្រីៗ​តម​អាហារ ព្រោះ​​មាន​ជាតិ​សរសៃ និងកាឡូរី​តិច។ ស្រូវសាលី​មួយ​កែវជាមួយ​ទឹក​ ឬ​ទឹកដោះគោ​ អាច​បន្ថែម​រសជាតិ និង​កាឡូរីកាន់​តែ​ច្រើន។ ​ការសិក្សា​ថ្មីៗ​​បញ្ជាក់​ថា ទោះ​បី​ស្រូវ​សាលី​ល្អ​ក៏​ដោយ បើ​ធៀប​ ​ធញ្ញជាតិ​ គ្រាប់​ធញ្ញជាតិ ​ញ៉ាំ​ទៅ ឆ្អែត​បាន​យូរ​ជាងស្រូវសាលី។

៥- គ្រាប់ផ្លែឈើ

គ្រាប់​ផ្លែ​ឈើ ​ជា​ប្រភព​អាហារ​ជាតិ​ខ្លាញ់​ល្អ​បំផុត​សម្រាប់​សុខភាព។ បើ​​​យើង​ទំពាគ្រាប់​ផ្លែ​ឈើ​លើស ៤០ ដង យើង​មាន​អារម្មណ៍ឆ្អែត​បាន​យូរ ទោះ​មិន​ញ៉ាំ​ច្រើន​ណាស់​ណា​ក៏ដោយ។

អត្ថបទគួរអាន៖

៦- ពោតលីង

លាយ​ជាមួយ​ប័រ លីង​ជាមួយ​បង្គា និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត ក្លិន​ឈ្ងុយ​ ហើយ​ឆ្ងាញ់ ពេញ​និយម​ណាស់។ ពោត​លីង មិន​មែន Pop-corn (ពោត​ផ្ទុះ ប្រៃ-ផ្អែម ឬ​រសជាតិ​ឈីស) នៅ​រោងកុន​ទេ។ ពោត​លីង ​ជា​ធញ្ញជាតិ​សម្បូរ​ជាតិ​សរសៃ និង​ផ្ដល់​ថាមពល​តិច (កាឡូរី​ទាប)។ បើ​បាន​ពោត​លីងតែ​មួយ​ចាន យើង​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​ ហើយ​មិន​ចង់​ញ៉ាំ​អី​ផ្សេង​ទៀត​ទេ។

[embed-health-tool-bmi]

៧- ទឹកក្រឡុក

​ផ្លែ​ឈើក្រឡុកជាមួយ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប។ ទឹក​ក្រឡុក​សម្បូរ​ដោយសារធាតុ​រ៉ែ ​សារធាតុ​ចិញ្ចឹម​ វីតាមីន​ ជាតិ​សរសៃ និង​អាហារ​ជាតិ​ខ្លាញ់តិច ​តែល្អ​សម្រាប់​សុខភាព។ ទាំងនេះ​អាច​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ឆាប់​ឆ្អែត តឹង​ពោះ។

ចំណុចសំខាន់

ខាង​ក្រោម​នេះ​ជាប្រភេទ​​អាហារ​ញ៉ាំ​ទៅ ឆាប់​ឆ្អែត៖
  • ដំឡូង
  • ស៊ុប
  • ស៊ុត
  • ស្រូវសាលី
  • គ្រាប់ផ្លែឈើ
  • ពោតលីង
  • ទឹកក្រឡុក

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Foods That Make You Feel Fuller Longer

https://www.eatthis.com/10-foods-to-lose-weight-without-feeling-hungry/

What are the most filling foods?

https://www.medicalnewstoday.com/articles/324078

18 low calorie filling foods that are best for weight loss

https://www.goodto.com/food/low-calorie-filling-foods-609259

20 Filling Foods (That Actually Taste Good)

https://greatist.com/health/filling-foods

30 Best Low-Calorie Foods to Help You Lose Weight, According to Dietitians

https://www.prevention.com/food-nutrition/g20428211/25-ridiculously-low-calorie-foods/

កំណែ​ប្រែបច្ចុប្បន្ន

07/04/2022

អត្ថបទ​ដោយ TAING Bunchhorng

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ Apr 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម