ទំពាំងបាយជូរក្រៀមសំបូរដោយវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ។ ទំពាំងបាយជូរក្រៀមនេះរឹតតែមានប្រយោជន៍ចំពោះសុខភាពនៅពេលយកទៅត្រាំទឹកពេញមួយយប់ព្រោះទឹករំលាយសារធាតុរ៉ែ និងសារធាតុចិញ្ចឹមនៅក្នុងទំពាំងបាយជូរក្រៀម និងពីសំបកផងដែរ។ តើទំពាំងបាយជូរក្រៀម ទឹកទំពាំងបាយជូរក្រៀមមានប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. កម្ចាត់ជាតិពុលនៅក្នុងថ្លើម និងពោះវៀន
មនុស្សជាច្រើនបានប្រើប្រាស់ទឹកទំពាំងបាយជូរក្រៀមដើម្បីសម្អាតថ្លើម និងពោះវៀនជាយូរណាស់មកហើយ។ តាមពិតទៅទំពាំងបាយជូរក្រៀមអាចកម្ចាត់ជាតិពុលបានដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឲ្យថ្លើមដំណើរការបានល្អជាពិសេសក្នុងការកម្ចាត់ជាតិពុល។ រីឯជាតិសរសៃវិញសម្រួលដល់ការបន្ទោរបង់ដែលអាចសម្អាតពោះវៀនបានល្អ។ ញ៉ាំទឹកទំពាំងបាយជូរពេលពោះទទេកាន់តែមានប្រសិទ្ធភាពល្អ ហើយកុំភ្លេចញ៉ាំទំពាំងបាយជូរក្រៀមដែលត្រាំក្នុងទឹកនោះផង។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
២. ផ្តល់ថាមពលរយៈពេលយូរ
អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកកីឡាជឿថាទំពាំងបាយជូរក្រៀមអាចជាជម្រើសល្អជំនួសការញ៉ាំពពួកអាហារជំនួយថាមពល (Energy bars)។ ទំពាំងបាយជូរក្រៀមមានជាតិសរសៃ និងmicronutrient ក្នុងបរិមាណច្រើន ហើយមិនមានជាតិស្ករ ឬសារធាតុបន្ថែមរសជាតិទេ។ ផឹកទឹកទំពាំងបាយជូរក្រៀមនៅពេលព្រឹកអាចបន្ថែមថាមពលពេញមួយថ្ងៃ និងអាចផឹកមុនហាត់ប្រាណបាន។
អត្ថបទគួរអាន៖
- លើសឈាមតាំងពីអាយុ ៣០ឆ្នាំ ចាស់ទៅបញ្ហាខូចខួរក្បាលកាន់តែខ្ពស់
- លើសឈាមក្មេងក៏កើតដែរ ហើយជាជំងឺរ៉ាំរ៉ៃពេញមួយជីវិត ទាំងនេះជាវិធីការពារ
- កែទម្លាប់សាមញ្ញទាំងនេះបាន អត់បាច់ភ័យលើសឈាម
៣. បញ្ចុះខ្លាញ់អាក្រក់ និងរក្សាលំនឹងសម្ពាធឈាម
ការសិក្សាជាច្រើនបានបង្ហាញថាទំពាំងបាយជូរក្រៀមសំបូរដោយជាតិសរសៃ ប៉ូតាស្យូម phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្មបើប្រៀបធៀបនឹងអាហារសម្រន់ទូទៅផ្សេងទៀត។ អ្នកដែលញ៉ាំទំពាំងបាយជូរក្រៀមរាល់ថ្ងៃមានសម្ពាធឈាមឈាមទាបបើប្រៀបធៀបនឹងអ្នកញ៉ាំពពួកផ្លែឈើក្រៀមក្នុងកម្រិតតិចតួច។ បន្ថែមពីនេះទៀត ការញ៉ាំទំពាំងបាយជូរក្រៀមអាចបញ្ចុះកម្រិតខ្លាញ់បានដែលនេះអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
គួរបញ្ជាក់ផងដែរថា ទោះបីជាទឹកទំពាំងបាយជូរក្រៀមអាចជាអាហារដ៏ល្អមួយ ប៉ុន្តែមិនអាចប្រើជំនួសថ្នាំពេទ្យនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
- ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត
- អាហារទាំងអស់នេះល្អខ្លាំងសម្រាប់ខែក្តៅ សម្បូរជាតិទឹក រសជាតិឆ្ងាញ់
- អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
- ត្រូវការថាមពលបំពេញការងារបានយូរម៉ោង ញ៉ាំអាហារទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]