លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ
ការហាត់ប្រាណ ក៏ដូចការបង្កើតទម្លាប់ឲ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នកជំនាញបានណែរនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.លំហាត់ប្រាណអេរ៉ូបិក លំហាត់ប្រាណអេរ៉ូបិក (Aerobic Exercise) ជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។ ការហាត់ប្រាណបែប Aerobic Exercise មានដូចជា ការរត់ ដើរ ការជិះកង់ ការរាំ ការហែលទឹក ការលោតអន្ទាក់ ក៏ដូចជាការវាយប៉េងប៉ុងជាដើម។ ដូច្នេះយើងគួរអនុវត្ដយ៉ាងហោច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍អាចជួយឲ្យបេះដូងមានសុខភាពល្អ។ ២.ហាត់ប្រាណលើកទម្ងន់ ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើន ចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និង លើសសម្ពាធឈាម។ លំហាត់ប្រាណបែបនេះអាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និង អេរ៉ូបិក ជាមួយគ្នាកាន់តែជួយកាត់បន្ថយ កូលេស្ដេរ៉ូលអាក្រក់ […]