backup og meta

ការហាត់ប្រាណអាចជួយកាត់បន្ថយជំងឺចុកចាប់សន្លាក់កម្រិតស្រាល

ការហាត់ប្រាណអាចជួយកាត់បន្ថយជំងឺចុកចាប់សន្លាក់កម្រិតស្រាល

ជំងឺឈឺចុកចាប់សន្លាក់ ជាបញ្ហាមួយដែលកើតឡើងភាគច្រើនចំពោះមនុស្សវ័យចំណាស់ អ្នកមានមាឌធាត់​លើស​ទម្ងន់​ និង អ្នកមានជំងឺទឹកនោមផ្អែមជាដើម។ ការប្រឈមមុខនឹងជំងឺនេះ ភាគច្រើនអ្នកជំងឺគ្មានមធ្យោបាយអ្វីក្រៅពីផ្ញើសេចក្ដីទុកចិត្ដ​ក្រៅពីការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបើមានអាការៈធ្ងន់ធ្ងរអាចឈានទៅដល់ការសម្រេចចិត្ដវះកាត់ព្យាបាល។ ការសម្រេចចិត្ដដល់ការវះកាត់គឺជាការព្យាបាលមួយល្អហើយ សម្រាប់មនុស្សធម្មតា ប៉ុន្ដែសម្រាប់អ្នកដែលមានមាឌធាត់ឬទឹកនោមផ្អែម អាចនឹងពិបាក បន្ដិចព្រោះវាអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀត។

របកគំហើញថ្មីចេញផ្សាយដោយវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេស បានងបង្ហាញថា លំហាត់ប្រាណមួយចំនួនអាចកាត់បន្ថយ និងព្យាបាលអាការៈឈឺចុករួយសន្លាក់បាន ដោយកាត់បន្ថយទម្លាប់ប្រើប្រាស់ឱសថជាប្រចាំ។

អត្ថបទគួរអាន៖

លោកវេជ្ជបណ្ឌិត Dr Wendy Holden អ្នកនាំពាក្យរបស់​វិទ្យាស្ថានខាង​លើ ប្រាប់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះថា មានមនុស្សភាគច្រើនគិតខុសចំពោះចំណុចនេះ ដោយយល់ថា ការហាត់ប្រាណធ្វើឲ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ ប៉ុន្ដែមិនដូច្នោះទេការហាត់ប្រាណគឺជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់ មិនត្រឹមតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

ការហាត់ប្រាណ មិន​ត្រឹម​តែ​ជួយបង្កើតសាច់ដុំទេ តែក៏អាចចូលរួមចំណែកក្នុងការសម្រកទម្ងន់ ដែលនេះគឺជាមូលហេតុសំខាន់អាចគ្រប់គ្រងទៅលើជំងឺសន្លាក់គ្រប់ប្រភេទលើរាងកាយ។ ការហាត់ប្រាណប្រសិនមានការឈឺចាប់ យើងអាចប្រើប្រាស់ គ្រីមរឹត ឬលាប ប្រឆាំងការរលាកផ្សេងៗ ជំនួយការព្យាលបាលបាន។ ការព្រួយបារម្ភភាគច្រើនអ្នកដែលមានជំងឺឈឺចុករួយសន្លាក់មិនបានចាប់អារម្មណ៍ប្រើប្រាស់វិធីនេះទេ ដោយផ្ដោតសំខាន់លើការប្រើប្រាស់ថ្នាំព្យាបាលច្រើនជាង។

មានវិធីសាស្ដ្រហាត់ប្រាណមួយចំនួនដែលវេជ្ជបណ្ឌិតបានណែរនាំដូចជា៖

ការហាត់ប្រាណដែលមានអំពើតិចទៅលើសន្លាក់ ដូចជាការដើរ ការជិះកង់ ឬសកម្មភាពហាត់ប្រាណផ្សេងទៀត ជាប្រភេទការហាត់ប្រាណដែលអាចធ្វើបាននៅក្នុងទឹក និងការហែលទឹកជាដើម។

ហាត់ប្រាណរាល់ថ្ងៃ

សកម្មភាពហាត់ប្រាណដែលពង្រឹងទៅលើផ្នែករចនាសម្ពន្ធសាច់ដុំកាន់តែសំខាន់ ដូចជាការហាត់ប្រាណ ដោយលើក​ជើងឡើងលើ ដែលការហាត់ប្រាណបែបនេះអាចមានផលល្អសម្រាប់អ្នកដែលមានបញ្ហាជង្គង់ ព្រោះការហាត់ប្រាណបែបនេះអាចជួយពង្រឹងសាច់ដុំ និង ជួយការពារពីផលប៉ះពាល់សន្លាក់។

ការហាត់ប្រាណបែបពត់ពេនដងខ្លួន ការហាត់ប្រាណបែបយូហ្គានិង ការហាត់ប្រាណបែប Aerobic ទាំងនេះអាចជួយមិនត្រឹមតែរាងកាយនោះទេ ថែមទាំងជួយដល់ដំណើការបេះដូងទៀតផង។

វេជ្ជបណ្ឌិត Dr Paul Chrisp មកពីវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេសដូចគ្នា មានប្រសាសន៍ថា ការចាប់ផ្ដើម​ហាត់ប្រាណដំបូងអាចមានការលំបាកបន្ដិច ដូច្នេះសម្រាប់អ្នកចាប់ផ្ដើម លុះត្រាតែមានការណែរនាំ ផ្ដល់ព័ត៌មានឲ្យគ្រប់គ្រាន់ទើបអាចរៀបចំគ្រប់គ្រងពេលវេលា និងបង្ហាញពីលក្ខខណ្ឌជំងឺ សុខភាពពួកគេក្នុងការធ្វើវា ឲ្យបានយូរអង្វែង។ អ្វីដែលជាការបង្ហាញទាំងអស់ គឺមិនលើកចិត្ដឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំនោះទេ ដូចជាប្រភេទថ្នាំបារ៉ាសេតាម៉ុល(Paracetamol) និងពពួកថ្នាំបំបាត់ការឈឺចុកចាប់សន្លាក់ផ្សេងទៀត។ មានករណីខ្លះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ វាមិនបានជួយយើងក្នុងរយៈពេលវែងនោះទេ តែវាក៏អាចបង្កបញ្ហាផ្សេងទៀតបានក្នុងពេលជាមួយគ្នា ដោយករណីខ្លះអាចកើតមានជាទម្លាប់​ញៀន​ប្រើប្រាស់ថ្នាំប្រភេទនោះដោយមិនអាចខ្វះបាន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចំណុចសំខាន់

ជារួមការណែនាំបង្កើតទម្លាប់ហាត់ប្រាណដើម្បីព្យាបាលការឈឺសន្លាក់ គីជាវិធីសាស្ដ្របញ្ជៀសអ្នកជំងឺមួយចំនួនដែលគាត់ពឹងផ្អែកការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជាទម្លាប់ ប៉ុន្ដែក៏មានករណីធ្ងន់ធ្ងរខ្លះដែលការហាត់ប្រាណមិនអាចជួយបាន ដូចការមានរបួសធ្ងន់ធ្ងរត្រង់សន្លាក់ ការមានជំងឺសន្លាក់រ៉ាំរៃ និងការវិត្ដឈានទៅដល់ធ្ងន់ធ្ងរ។ ការជ្រើសរើសវិធីសាស្ដ្រហាត់ប្រាណ ដើម្បីព្យាបាល អ្នកជំងឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យអំពីជំងឺជាមុនសិន ដើម្បីយល់ច្បាស់ពីជំងឺ និងការវិវត្ដនៅពេលខាងមុខ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Exercise: Rx for overcoming osteoarthritis https://www.health.harvard.edu/staying-healthy/exercise-rx-for-overcoming-osteoarthritis

Benefits of Exercise for Osteoarthritis https://www.arthritis.org/health-wellness/healthy-living/physical-activity/getting-started/benefits-of-exercise-for-osteoarthritis

Exercise helps ease arthritis pain and stiffness Print https://www.mayoclinic.org/diseases-conditions/arthritis/in-depth/arthritis/art-20047971

Exercise and osteoarthritis https://www.ncbi.nlm.nih.gov/pmc/articles/PMC2667877/

Role of Exercise in Arthritis Management https://www.hopkinsarthritis.org/patient-corner/disease-management/role-of-exercise-in-arthritis-management/

កំណែ​ប្រែបច្ចុប្បន្ន

03/05/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកមាន​បញ្ហារលាកសន្លាក់គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យ​កាន់តែធ្ងន់ធ្ងរ

ចង់បង្ការ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង គ្នាយើងកុំរំលងផ្លែឈើ ៤ មុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម