backup og meta

ក្រោយហាត់យូហ្កាមាន​ឈឺសាច់ដុំ សាកវិធីនេះជួយ​ដោះស្រាយ​បាន​

ក្រោយហាត់យូហ្កាមាន​ឈឺសាច់ដុំ សាកវិធីនេះជួយ​ដោះស្រាយ​បាន​

ការ​ឈឺ​សាច់​ដុំ​គឺ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​យើងបាន​ធ្វើ​ការ​ហាត់​ប្រាណ​រួច។ ទោះបី​ជា​ហាត់​តែ​​បន្តិច​​បន្តួច​ក៏​យើង​អាច​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ដែរ​នៅ​ពេល​យើងផ្លាស់​ប្តូរ​ទៅ​ហាត់​ប្រាណ​មួយ​ប្រភេទ​ផ្សេង​ទៀត។ ដូចគ្នា​ដែរ ក្រោយ​ពី​ធ្វើ​យូហ្កាយើងអាច​នឹង​មិន​មាន​អារម្មណ៍​ថា​ឈឺ​សាច់​ដុំ​ទេ​នៅ​ថ្ងៃ​ទី​មួយ ប៉ុន្តែយើង​អាច​នឹង​ឈឺ​នៅ​ថ្ងៃ​បន្ទាប់។ ការព្យាបាល​នៅផ្ទះ​ជា​ធម្មតាអាចជួយ​​បន្ធូរ​ភាព​ឈឺ​ចាប់​របស់យើងបានដែរ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​ឈឺចាប់​កាន់​តែ​ធ្ងន់​ធ្ងរ ឬ​មិន​បាត់​ឈឺ យើងត្រូវ​ទៅរកពេទ្យ​ដើម្បី​រក​មើល​ពី​កន្លែង​របួស ឬ​បញ្ហា​ធ្ងន់​ធ្ងរ​ណា​មួយ។

១- ការឈឺចាប់ក្រោយពេលធ្វើយូហ្កា

ការ​ឈឺ​សាច់​ដុំ​ក្រោយ​​ការ​ហាត់​ប្រាណ​គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​ចលនា​ខ្លាំង​ហួស​នៃ​សាច់​ដុំ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ដាច់​រហែក​តិច​តួច​ដែល​យើង​មិន​អាច​មើល​នឹង​ផ្នែក​ទទេ​បាន។​​ ឯ​ដំណើរ​ការ​នៃ​ការ​ជា​ឡើង​វិញ​នៃ​សាច់​ដុំ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ការ​លូត​លាស់ និង​កាន់​តែ​រឹង​មាំ​បាន ម្យ៉ាង​វិញ​ទៀត​សាច់​ដុំ​យើង​ក៏​អាច​ព្យាបាល​បាន​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ដែលយើង​ធ្វើ​ការ​ហាត់​ប្រាណ​បាន​ផង​ដែរ។ ប្រសិន​បើ​យើង​ជា​អ្នក​ថ្មី​ក្នុង​ការ​ហាត់​យូហ្កា​នោះ​បន្ទាប់​ពីយើង​បាន​ហាត់​រួចយើង​ត្រូវ​សំរាក​ឲ្យ​បាន​មួយ​ថ្ងៃដើម្បី​ទុក​ពេល​ឲ្យ​សាច់​ដុំ​ជា​សះ​ស្បើយ​ឡើង​វិញ​ដោយ​ខ្លួន​ឯង។ ការ​ហាត់​ទាញ​ក៏​អាចបណ្តាល​ឲ្យ​យើងឈឺ​ចាប់​ដូច​គ្នា ហើយ​ទម្រង់​យូហ្កា​មួយ​ចំនួន​អាច​ធ្វើឲ្យ​រាង​កាយយើង​ទាញ​ក្នុង​របៀប​ដែល​មិន​ត្រឹម​ត្រូវ។ ការ​ប្រើប្រាស់​សាច់​ដុំ​ដែល​មិន​ត្រឹម​ត្រូវ និង​ការ​បង្កើន​ចលនា​របស់​យើង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ចំណង និង​សន្លាក់​ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​ការ​ឈឺ​សាច់ដុំ។

២- ភាពល្អនៃការឈឺចាប់

ការ​ឈឺ​សាច់ដុំ​នៅ​ពេល​ដែល​ហាត់​យូហ្កា​ជា​ទូទៅ​គឺ​បណ្តោះ​អាសន្ន និង​គ្មាន​គ្រោះ​ថ្នាក់​ឡើយ ប្រសិន​បើយើង​មិន​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក ឬ​ទាញ​សាច់​ដុំ​ខ្លាំង​ពេក ហើយយើង​​​​នៅ​តែ​អាច​បន្ត​ហាត់​បាន​ទៀត។ ការ​ឈឺ​ចាប់​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថាយើង​កាន់​តែ​មាន​ភាព​រឹង​មាំ និង​អាច​បត់​បែន​បាន។ យោង​តាម​ការ​ស្រាវជ្រាវ​ដែលបាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៣ ក្នុង​ទស្សនាវដ្តី​សរីរវិទ្យា និង​ឱសថវិទ្យា​របស់​ឥណ្ឌា​បាន​លើក​ឡើង​ថា​អ្នក​ដែល​មាន​អាយុ​លើស​ពី ៤០ឆ្នាំ​ហើយ​ហាត់​យូហ្កាលើស៥ឆ្នាំ​អ្នកទាំងនោះ​នឹង​មាន​សម្ពាធ​ឈាម​ទាប និង​មាន​ចង្វាក់​បេះដូង​ទាប​ផង​ដែរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​ហាត់។ ដូច្នេះ​ការ​ឈឺជើង​នៅ​ពេល​ដែលយើង​ចាប់​ផ្តើម​ហាត់​យូហ្កា​នោះ​គឺ​ជា​តម្លៃ​ក៏​តូច​មួយ​ដើម្បី​អត្ថប្រយោជន៍​ដល់​សុខ​ភាព​អ្នក​ក្នុង​រយៈពេល​យូរ។

អត្ថបទពាក់ព័ន្ធ៖ 

ឱសថតាមផ្ទះ

ការ​ឈឺ​សាច់​ដុំ​បន្ទាប់​ពី​ហាត់​យូហ្កា​ភាគ​ច្រើន​អាច​ជា​វិញ​ជាមួយ​នឹង​ការ​ព្យាបាល​តាម​ផ្ទះ​ដោយ​មិន​ចាំ​បាច់ត្រូវការ​​ឧបករណ៍​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​អាច​ជួយ​យើង​ក្នុង​ការ​ឈឺ​សាច់​ដុំ​បាន៖

ម៉ាស្សាសាច់ដុំថ្នមៗដោយប្រើប្រេង

ការ​ម៉ាស្សា​គឺ​ជា​បច្ចេកទេស​បុរាណ​ដ៏​អស្ចារ្យ​មួយ​ដែល​ប្រើ​ដើម្បី​បន្ធូរ​សាច់​ដុំ និង​បន្ធូរ​ការ​ឈឺ​ចាប់។ ការ​ម៉ាស្សា​ជួយ​បន្ធូរ​ភាព​តាន​តឹង​របស់​សាច់ដុំ ​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ឆាប់​បាត់​ជាង​មុន។

ការប្រើកម្តៅ

ការ​ងូត​ទឹក​ក្តៅ ឬ​ការ​ស្ទីម​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ចេញ​ពី​រាង​កាយ​របស់​យើង​បាន។ កម្តៅ​អាច​ជួយ​កាត់​បន្ថយ​ភាព​រឹង​របស់​សាច់​ដុំ ដោយ​ជួយ​បន្ធូរ​សាច់​ដុំ និង​បន្ថយ​ការ​ឈឺចាប់។ កំដៅ​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ដែល​មាន​ផល​ប៉ះពាល់ និង​យក​ចេញ​នូវ​ជាតិ​ពុល​ដែល​មាន​ក្នុង​ខ្លួន​​ដើម្បី​ជួយ​ដល់​ដំណើរការ​នៃ​ការ​ជា​សះស្បើយ​បាន​លឿន។

ការ​បន្ថែម​អំបិល Epsom មួយ​ចំនួន​ទៅ​ក្នុង​អាង​ងូត​ទឹក​ក្តៅ អាច​មាន​ប្រយោជន៍​ដល់​សុខ​ភាព​យើង។ អំបិល Epsom អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ បន្ថយ​ភាព​តាន​តឹង​របស់​សាច់ដុំ និង​ទាញ​យក​ជាតិ​ពុល​ចេញ​ពី​រាង​កាយ។

ថ្នាំបំបាត់ការឈឺចាប់

ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ជួយ​បំបាត់​ការ​ឈឺចាប់ និង​ជួយ​បំបាត់​ដល់​ការ​រលាក​បាន ដូច្នេះ​យើងអាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រសិន​បើ​យើងមិន​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាមួយ​នឹង​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​ដូច​ជា​ការ​ម៉ាស្សា ឬ​ងូត​ទឹក​ក្តៅ​ជាដើម។

ប្រសិន​បើ​យើង​បាន​ប្រើ​ប្រាស់​របៀប​ព្យាបាល​ខាង​លើ​នេះ​អស់​ហើយ​នៅ​ដែល​មាន​ការ​ឈឺ​ចាប់​ទៀត​នោះយើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ដឹង​ពី​ជម្រៅ​នៃ​របួស​សាច់ដុំ​របស់​យើង។

ប្រើទឹកកក

ការ​ស្អំ​ទឹក​កក​នៅ​តំបន់​ដែល​ឈឺ​ក្នុង​រយៈពេល ថ្ងៃ​ដំបូង​អាច​ជួយ​បំបាត់​ការ​ឈឺ​សាច់ដុំ​បាន។ នៅ ៤៨ម៉ោង​ដំបូង ការ​​ត្រាំ​ក្នុង​​អាង​​ទឹក​​ក្តៅ​​ជាមួយ​​នឹង​​អំបិល Epsom​អាច​​​ជួយ​បន្ធូរ​ភាព​ឈឺចាប់​ដែល​នៅ​សល់​បាន។ ការ​ប្រើ​ថ្នាំ arnica ដែល​ជា​រុក្ខជាតិ​ម្យ៉ាង​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​របស់​សាច់​ដុំ​បាន ហើយ​បើ​យោង​តាម​ទស្សនាវដ្តី​យូហ្កា ក៏​បាន​ណែនាំ​ផង​ដែរ​ថា​ប្រទាល​ខ្លា (Tiger Balm) គឺ​ជា​ឱសថ​បុរាណ​ចិន​មួយ​ប្រភេទ​មាន​នាទី​ជួយ​បង្កើត​នូវ​អារម្មណ៍​ក្តៅ និង​ជួយ​បំបាត់​ការ​ឈឺ​សាច់ដុំ​បាន។ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិន​បើយើងមាន​ការ​ឈឺចាប់​ខ្លាំង ឬ​ឈឺ​ជាប់ និង​ត្រូវ​មាន​ការ​អនុញ្ញាត្តពី​គ្រួពេទ្យ​​ជាមុន​សិន​មុន​ពេល​អ្នក​ប្រើ​ឱសថ​បុរាណ​ណាមួយ​ដោយ​ខ្លួន​ឯង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sore Muscles After Yoga. http://healthyliving.azcentral.com/sore-muscles-after-yoga-6987.html. Accessed November 25, 2016.

Legs Are Sore After Starting Yoga. http://www.livestrong.com/article/531996-legs-are-sore-after-starting-yoga/. Accessed November 25, 2016.

Sore Muscles after Yoga. https://www.ekhartyoga.com/blog/sore-muscles-after-yoga. Accessed November 25, 2016.

Coping with Sore Muscles after Yoga. http://www.lexiyoga.com/sore-muscles-after-yoga. Accessed November 25, 2016.

កំណែ​ប្រែបច្ចុប្បន្ន

30/04/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព

រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Apr 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម