backup og meta

ក្មេងជំទង់អាមេរិកម្នាក់ឆ្លងប៉ារ៉ាស៊ីតAmoebaក្នុងខួរក្បាលក្រោយហែលទឹក

ក្មេងជំទង់អាមេរិកម្នាក់ឆ្លងប៉ារ៉ាស៊ីតAmoebaក្នុងខួរក្បាលក្រោយហែលទឹក

​ក្មេង​ជំទង់​ក្នុង​រដ្ឋ​ផ្លរីដា របស់​សហរដ្ឋអាមេរិក​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​​ពពួក​ប៉ារ៉ាស៊ីត​Amoeba​ចូល​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ពពួក​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​ និង​វាយ​ប្រហារ​កោសិកា​ខួរ​ក្បាល​ ក្រោយ​ពេល​ដែល​ក្មេង​ជំទង់រូប​នោះ​ចុះ​ហែល​ទឹក​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​តំបន់​មួយ​។

ក្មេង​នេះ​​មាន​អាយុ​១៣​ឆ្នាំ​ឈ្មោះ​ថា Caleb Ziegelbauer ​បាន​ទៅ​​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​ ជាមួយ​គ្រួសារ​នៅ​ដើម​ខែ​កក្កដា។​ រយៈពេល​៥​ថ្ងៃ​​ក្រោយ​មក​ ក្មេង​នោះ​​មាន​អាការៈ​ឈឺ​ក្បាល​ និង​មួយ​ថ្ងៃ​បន្ទាប់​ ចាប់ផ្ដើម​ក្ដៅ​ខ្លួន​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

យល់​ដឹង​ពី​បញ្ហា​ប៉ារ៉ាស៊ីត​Amoeba​ ចូល​ក្នុង​ខួរ​ក្បាល​​

​ម្ដាយមីង​របស់​កុមារ​​ Caleb ថា​​ក្មួយ​របស់​គាត់​នៅ​អាច​ដកដង្ហើម​ដោយ​ខ្លួន​ឯង​បាន​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ ​ខួរ​ក្បាល​របស់​ក្មេង​នៅ​តែ​​រង​ការ​ខូច​ខាត​នៅ​ឡើយ។

ពពួក​ប៉ារ៉ាស៊ីត​Amoeba ជា​ទូទៅ​រស់នៅ​ក្នុង​​ទឹក​សាប​ និង​ដី​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​(CDC)។ ជា​ធម្មតា យើង​អាច​ឆ្លង​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ ក្រោយ​ហែល​ទឹក​ ឬ​ជ្រមុជ​​ទឹក​​បឹង ឬទន្លេ។ ទន្ទឹម​នឹង​នេះ​ដែរ​ ពពួក​ប៉ារ៉ាស៊ីត​Amoeba​លូតលាស់​នៅ​ក្នុង​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ (រហូត​ដល់​៤៦​អង្សាសេ) ព្រម​ទាំង​ចូល​ក្នុង​រាងកាយ​តាម​ច្រមុះ នៅ​ពេល​ដែល​យើង​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​។ ដោយ​សារ​តែ ​ប៉ារ៉ាស៊ីត​Amoebaស៊ី​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​បាក់តេរី វា​អាច​វាយ​ប្រហារ​ជាលិកា​ខួរ​ក្បាល​បាន​​ ប្រសិនបើ​យើង​រក​ឃើញបាន​​មិន​​ទាន់​ពេល​ទេ​នោះ។

ប៉ារ៉ាស៊ីត១

[embed-health-tool-bmi]

​​​​CDC បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ពពួក​ប៉ារ៉ាស៊ីត​Amoeba គឺ​ចាប់ផ្ដើម​ក្នុង​រយៈពេល​ប្រហែល​៥​ថ្ងៃ (ចន្លោះ​ពី​១​ថ្ងៃ​ ទៅ​១២​ថ្ងៃ) ក្រោយ​បង្ក​រោគ។ រោគសញ្ញា​​ដំបូង​ ​អាច​រួម​មាន​ ឈឺ​ក្បាល​ គ្រុន​ក្ដៅ ចង្អោរ​ ឬ​ក្អួត។ រោគសញ្ញា​បន្ទាប់​ មាន​រឹង​ក វង្វេងវង្វាន់​ បាត់បង់​លំនឹង ប្រកាច់​ និង​មមើមមាយ។​​​ CDCបន្ត​ថា ក្រោយ​ពេល​ចាប់ផ្ដើម​ចេញ​រោគសញ្ញា​ ជំងឺ​នេះ​វិវត្ត​យ៉ាង​ឆាប់​រហ័ស និង​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត​ក្នុង​រយៈពេល​៥​ថ្ងៃ​ (ចន្លោះ​ពី​១​ថ្ងៃ ទៅ​១៨​ថ្ងៃ)។ ក្នុង​ចំណោម​ការ​បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីតAmoeba​ ចំនួន​ ១៥៤​ករណី​នៅ​សហរដ្ឋ​អាមេរិក​ ករណី​ស្លាប់​មាន​ចំនួន​ច្រើន​ជាង​៩៧%​ ឯណោះ។ ​

​ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ពពួក​ប៉ារ៉ាស៊ីតAmoeba ដោយ​ជៀសវាង​ងូត​ទឹក​សាប​ដែលមាន​សីតុណ្ហភាព​​ក្ដៅ​ឧណ្ហ​ៗ និង​ហែល​នៅ​លើ​​ទឹក​ ព្រម​ទាំង​ប្រើប្រាស់​ឧបករណ៍​កៀប​ច្រមុះ ឬ​យក​ដៃ​បិទ​ចម្រុះ​អំឡុង​ពេល​ហែល​ទឹក។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Florida teen reportedly contracts ‘brain-eating amoeba’ after swimming

https://www.foxnews.com/health/florida-teen-reportedly-contracts-brain-eating-amoeba-swimming

Florida Teen Hospitalized Due to Brain-Eating Amoeba Following Family Beach Trip

https://people.com/health/florida-teen-hospitalized-due-to-brain-eating-amoeba-following-family-beach-trip/

Florida teen reportedly contracts ‘brain-eating amoeba’ after swimming

https://vnews.bksfe.com/florida-teen-reportedly-contracts-brain-eating-amoeba-after-swimming-37642.html

កំណែ​ប្រែបច្ចុប្បន្ន

17/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឆ្លងមេរោគលើសុដន់ អាចមានរោគសញ្ញាទាំងនេះ! ដោះស្រាយបែបណា?

គ្រាន់ឆ្លងពពួកប៉ារ៉ាស៊ីតម៉្យាងនេះ អាចប៉ះពាល់គភ៌បណ្ដាលឲ្យស្លាប់ក្នុងពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម