កោសិការាងកាយយើងត្រូវការទឹក ដើម្បីដំណើរការប្រក្រតី ប៉ុន្តែបើយើងញ៉ាំទឹកច្រើនជ្រុល នោះនឹងអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរទៅវិញ។ ពិតណាស់ ក្រុមអ្នកជំនាញណែនាំឲ្យយើងញ៉ាំទឹកឲ្យបាន៨កែវក្នុងមួយថ្ងៃ ហើយបរិមាណនៃការញ៉ាំទឹកប្រចាំថ្ងៃអាចមានការប្រែប្រួល អាស្រ័យទៅលើកត្តាបរិស្ថាន ការហាត់ប្រាណ លក្ខខណ្ឌសុខភាពដូចជាការមានផ្ទៃពោះ ឬការបំបៅដោះកូនជាដើម។
នៅពេលយើងញ៉ាំទឹកច្រើនជ្រុល តើមានបញ្ហាអ្វីខ្លះកើតឡើង?
ការញ៉ាំទឹកច្រើនពេក អាចនាំឲ្យយើងពុលទឹកឬរារាំងមុខងាររបស់ខួរក្បាល ពីព្រោះនៅពេលដែលបរិមាណទឹកច្រើនជ្រុលនៅក្នុងកោសិកា (រួមទាំងកោសិកាខួរក្បាល) នឹងបង្កឲ្យមានការហើមកោសិកា ដែលធ្វើឲ្យយើងវង្វេងស្មារតី ងងុយគេង និងឈឺក្បាល។
[embed-health-tool-heart-rate]
ជាក់ស្ដែង សូដ្យូមជាអេឡិចត្រូលីត ដែលមានឥទ្ធិពលខ្លាំងពេលដែលយើងមានបរិមាណជាតិទឹកច្រើនជ្រុល ដោយនាំឲ្យយើងប្រឈមនឹងជំងឺសូដ្យូមក្នុងឈាមចុះទាប។ ក្នុងករណីជំងឺសូដ្យូមទាបក្នុងឈាមស្រួចស្រាល់ អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល ធ្វើឲ្យសន្លប់ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
សញ្ញាបញ្ជាក់ថាយើងញ៉ាំទឹកច្រើនជ្រុល
- ទឹកនោមមានពណ៌ថ្លា
- នោមញឹកញាប់ជាងធម្មតា
- ចង្អោរ ឬក្អួត
- ឈឺក្បាលពេញមួយថ្ងៃ
- ខ្សោយសាច់ដុំ និងងាយរមួលក្រពើ
- អស់កម្លាំង និងនឿយហត់។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ