backup og meta

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 31, 2022

    តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

    មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​

    កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។

    កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។

    កូនញ៉ាំទឹក

    ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។

    មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។

    អត្ថបទគួរអាន៖

    ជា​ការ​ណែ​នាំ ក្មេង​អាយុ​ចន្លោះ​ពី​១ទៅ​៣​ឆ្នាំ ត្រូវ​​ការ​សូដ្យូម​មិន​លើស​ ១ ៥០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ អាយុ​ ៤ទៅ​៨​ឆ្នាំ ត្រូវ​ការ​សូដ្យូម​​មិន​លើស​​ ១ ៩០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​អាយុ​៩ ទៅ​១៣​ឆ្នាំ ត្រូវ​ការ​សូដ្យូម​មិន​លើស​ពី​​ ២ ២០០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

    មិនថាកុមារ​​ឬមនុស្សពេញវ័យ ត្រូវការសារធាតុរ៉ែពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ ដែលគួរជ្រើសយកផលិតផលដែលមានកម្រិតល្អសមស្របតាមសរីរាង្គត្រូវការ​ ដើម្បីទទួលបានសុខភាពល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម