backup og meta

ញ៉ាំតែ៤ពែងក្នុងថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ

ញ៉ាំតែ៤ពែងក្នុងថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ

គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំទឹក​តែ​ជា​រៀង​រាល់​ថ្ងៃ ផ្ដល់​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​រាងកាយ​ទាំង​មូល​ ហើយ​ប្រភេទ​តែ​ជាក់លាក់​មួយ​ចំនួន​ ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​សម្រាប់​ដំណើរការ​មុខងារ​រាងកាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​តែ​

១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ ក្នុង​ចំណោម​១០​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​ក្មេងៗ​ ក៏​ដូចជា​ក្មេង​ជំទង់​ក៏​កំពុង​តែ​វិវត្តទៅ​រក​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។ ពិត​ណាស់​ ជំងឺ​ទឹក​នោម​ផ្អែម​ពិបាក​ក្នុង​ការ​ព្យាបាល​ ប៉ុន្តែ​យើង​អាច​ការពារ​ខ្លួន​បាន។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​តែ​៤​ពែង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ល្អ​ចំពោះ​ស្បែក​

ដោយ​សារ​តែ​ការ​ញ៉ាំ​តែ​អាច​ជួយ​បញ្ចៀស​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ដូច្នេះ​ហើយ​ យើង​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ។ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​តែ​ប្រភេទ​ណា​មួយ​ក៏​ដោយ​ គឺ​សុទ្ធ​តែ​ល្អ​ចំពោះ​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​​តែ​បៃតង​ មាន​គុណប្រយោជន៍​​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​ ដោយ​សារ​តែ​តែ​មួយ​ប្រភេទ​នេះ​ ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​ជួយ​ព្យាបាល​បញ្ហា​មុន​ និង​ស្បែក​ខ្លាញ់។

[embed-health-tool-bmr]

៣. ជួយ​ឲ្យ​សក់​ដុះ​លូតលាស់​ឆាប់​រហ័ស

ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ញ៉ាំ​ទឹកតែ​ជា​ទៀងទាត់​ អាច​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង​ ពីព្រោះ​តែ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម។ ព្រោះថាជំងឺ​ទឹក​នោម​ផ្អែម​បំផ្លាញ​​សរសៃ​ឈាម​ ហើយរាងកាយ​យើង​មិន​អាច​បញ្ជូន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​ឫស​សក់​បាន​ឡើយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Drinking tea significantly slashes risk of diabetes — but only if you’ve had 4 cups

https://studyfinds.org/drinking-tea-4-cups-diabetes/

The Hidden Health Benefits of Tea

https://www.pennmedicine.org/updates/blogs/health-and-wellness/2019/december/health-benefits-of-tea

Should You Be Drinking All That Coffee and Tea?

https://www.lhsfna.org/should-you-be-drinking-all-that-coffee-and-tea/

កំណែ​ប្រែបច្ចុប្បន្ន

12/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម