មានករណីប្ដឹងផ្ដល់ដ៏កម្រមួយកើតឡើងនៅជប៉ុន រហូតដល់តុលាការប្រទេសជឿនលឿនមួយនេះអះអាងថាជាបណ្ដឹងដំបូងបំផុតមិនធ្លាប់មាន គឺស្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹងប្ដឹងទាមទារម្ចាស់មេជីវិតឈ្មោល(ភាគីទី៣)ដែលត្រូវជាកូនរបស់នាងជិត ៣លានដុល្លារអាមេរិក។
ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងសឹងមិនគួរឲ្យជឿនេះ ក្រោយនាងផ្ដល់កំណើតកូនទី២ ដោយសារទឹកកាមបុរសរូបនោះក្រោយរួមដំណេកបាន១០ដង បែរជា(កូន) មានសតិមិនគ្រប់ ឬមានបញ្ហាមិនប្រក្រតីដូចក្មេងដទៃ។ ក្រោយមកក៏ស៉ើបដឹងថាម្ចាស់ជំនួយមេជីវិតឈ្មោលដើម្បីបង្កកំណើតជាជនបោសប្រាស់ កុហកពីសញ្ជាតិពិត ប្រវត្តិគ្រួសារនិងការអប់រំ។
មុននាងព្រមទទួលយកមេជីវិតឈ្មោល ហើយបន្តទៅដេកជាមួយបុរសម្ចាស់ជំនួយនេះ គឺដោយសារប្ដីរបស់នាងអសមត្ថភាពផ្លូវភេទ ឬមានជំងឺតំណពូជ ក្រោយផ្ដល់កំណើតដល់កូនដំបូងរួច ប៉ុន្តែអ្នកទាំង២ ចង់បានកូនម្នាក់ទៀត។ បុរសជាប្ដីក៏ព្រមឲ្យប្រពន្ធខ្លួនទទួលយកជំនួយមេជីវិត (រួមដំណេកជាមួយជនទី៣) ដើម្បីបំពេញបំណង។
ការចង់បានកូនមិនលំបាកទេនៅជប៉ុនប្រសិនបើដៃគូមានបញ្ហាសុខភាព ឬអសមត្ថភាពមិនអាចបង្កកំណើតបានព្រោះ គេ(ជប៉ុន) មានបណ្ដាញសង្គមបរិច្ចាគមេជីវិត (ញី/ឈ្មោល) ដ៏ល្បីនៅប្រទេសនេះគឺ SNS។
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា មុនស៊ីជម្រៅដើមបណ្ដឹងជាស្ត្រីខាងលើអះអាងថា ដោយចង់បានកូនមួយទៀត ទើបនាងនិងប្ដីព្យាយាមស្វែងយល់អ្នកផ្ដល់មេជីវិត(ទឹកកកាម) តាមបណ្ដាញសង្គមដ៏ល្បីនៅជប៉ុនឈ្មោះថា SNS។ ប៉ុន្តែការដែលស្គាល់បែបអនឡាញនេះ អ្វីដែលបុរសម្ចាស់មេជីវិតបញ្ជាក់អត្តសញ្ញាណថាខ្លួនជាជនជាតិជប៉ុន បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្យូតូ ហើយនៅលីវមិនមានប្រពន្ធ ឬមិនមានដៃគូស្នេហាឡើយ។ ផ្ទុយទៅវិញ ព័ត៌មានទាំងនោះបែរខុសការពិត ព្រោះបុរសនោះជាជនជាតិចិន បញ្ចប់ថ្នាក់ឧត្តមនៅប្រទេសចិន ហើយថែមទាំងមានគ្រួសារប្រពន្ធថែមទៀត។
ក្រោយព្រមព្រៀងទទួលមេជីវិតបង្កកំណើតកូនទី២តាមបំណងប្រាថ្នាកាលពីខែ មិថុនា ២០១៩ ក្រោយរួមសង្វាសបាន ១០ដង។ អ្វីដែលខកចិត្តបំផុតរបស់អ្នកទាំង២ គឺកូនដែលកើតមកដោយមេជីវិត បែរជាមានបញ្ហាសតិអារម្មណ៍ ស្មារតីមិនប្រក្រតីដូចក្មេងឯទៀត លុះកើតក្ដីសង្ស័យក៏អ្នកទាំង២សម្រេចស៊ើបអង្កេតសមាសភាពបុរសម្ចាស់ជំនួយមេជីវិតនោះ ទើបដឹងការពិតនិងឈានទៅដល់ការដាក់ពាក្យបណ្ដឹងបែបនេះ។
ដោយឡែក ចំពោះកូនដែលកើតមកមានបញ្ហាសុខភាពនេះ ប្ដីប្រពន្ធរងគ្រោះបានសម្រេចចិត្តបោះបង់កូនទៅមជ្ឈមណ្ឌលថែទាំក្មេងនៅក្រុងតូក្យូ ហើយទាមសំណងថ្លៃខូចខាតនិងជំងឺចិត្តជាទឹកប្រាក់ចំនួន ១៣០លាយ៉េន ប្រមាណ ២,៨៦លានដុល្លារអាមេរិក។
យោងតាមមេធាវីដោះស្រាយក្ដីនេះបានបញ្ជាក់ថា នេះជាពាក្យបណ្ដឹងដំបូងបំផុតហើយក្នុងប្រទេសចំពោះការប្ដឹងផ្ដល់ករណីនេះ។
គេហទំព័របរិច្ចាគមេជីវិតឈ្មោលធំមួយនៅជប៉ុន SNS អ្នកខ្លះក៏សមបំណង ប៉ុន្តែអ្នកចូលរួមផ្ដល់បទសម្ភាសន៍ជាមួយ tokyo-np មួយចំនួនលើកឡើងថា ព័ត៌មានរបស់បុរសៗមួយចំនួនដាក់ព័ត៌មានក្លែងក្លាយមិនពិត ក្នុងគោលបំណងតែម្យ៉ាងគឺចង់រួមដំណេកជាមួយស្រី។ ប្រភពសុំមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា “គេបង្ខំខ្ញុំឲ្យរួមដំណេកយកកូន ខ្ញុំពពោះ ឆ្លងទន្លេ ដល់ចុងក្រោយគេមិនទទួលខុសត្រូវជាឪពុកក្មេង…”។
ដោយមិនរឹតត្បិតខ្លាំងលើបណ្ដាអ្នកបរិច្ចាគទឹកកាម ឬមេជីវិតឈ្មោល របាយការណ៍ Mayumi Komia បានបង្ហាញថា ទាំងករណីបរិច្ចាគមេជីវិត (ញីនិងឈ្មោល) ក្រៅពីដៃគូស្នេហា ឬប្ដីប្រពន្ធ ការបង្កកំណើតដោយភាគីទី៣ មានលើស ១ម៉ឺនករណីហើយ។ គណនីចង់បរិច្ចាគមេជីវិតឈ្មោលជាពិសេសកំពុងបន្តកើនឡើងគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ រឿងក្ដីខាងលើមិនទាន់ដឹងថាតុលាការសម្រេចយ៉ាងណានៅឡើយទេ។
អាន៖
- Watery Semen (ទឹកកាមរាវ)
- ប្រុសៗធម្មតាមានទឹកកាមខាប់ ចុះបើរាវវិញមកពីមូលហេុអ្វី?
- Sperm Penetration Tests (តេស្តទឹកកាមបុរស)
- ស្រីៗខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹងទឹកកាម តើមានរោគសញ្ញាអ្វីខ្លះ?
- តើប្រុសៗខ្លះ រួមភេទដល់ចុះណុចកំពូល ម៉េចមិនចេញទឹកកាម?
- ប្រុសៗឆាប់ចេញទឹកកាម ពេលរួមភេទអាចមកពីរឿងទាំងនេះ
- អាថ៌កំបាំងទាំង ៥ ពាក់ព័ន្ធមេជីវិតឈ្មោល ប្រុសៗភាគច្រើនអត់ដឹង
- ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ
- លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗអារអត់កូន
[embed-health-tool-bmi]