backup og meta

មួយ​អាទិត្យ ញ៉ាំស៊ុតលើស​ ៣ គ្រាប់ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

មួយ​អាទិត្យ ញ៉ាំស៊ុតលើស​ ៣ គ្រាប់ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ញ៉ាំ​ស៊ុត​ចាប់ពី ៣-៤ ​គ្រាប់​ឡើងទៅ ក្នុងមួយ​សប្ដាហ៍ ឬ​របបអាហារ​មាន​កូលេស្តេរ៉ូល ៣០០​ មិល្លីក្រាម ​ក្នុង​មួយ​ថ្ងៃ ​ប្រឈមខ្ពស់​ការ​កើតមាន​ជំងឺ​បេះដូង និង​ឆាប់​ស្លាប់ បើប្រៀបធៀបបើ​ធៀប​នឹង​អ្នក​ញ៉ាំ​ស៊ុត​តិចជាងនេះ។

“ស៊ុត ជាពិសេស​ស៊ុត​ក្រហម ជា​ប្រភព​សំខាន់​នៃ​សារធាតុ​កូលេស្ដេរ៉ូល… ស៊ុតមួយ​គ្រាប់ ផ្ទុក​សារធាតុ​កូលេស្ដេរ៉ូល ប្រមាណ ១៨៦​ មិល្លីក្រាម”។ នេះបើតាម​លោក វីកទ័រ ហ្សុង (Victor Zhong) បណ្ឌិត​នៅ​នាយកដ្ឋាន​ថ្នាំបង្ការ នៃ​សាកលវិទ្យាល័យ​ឱសថសាស្រ្ត Feinberg នៅ​រដ្ឋ Chicago សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ការសិក្សា​ពាក់​ព័ន្ធ​របប​អាហារ និង​ជំងឺ​បេះដូង ទើប​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​។

រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ

ការសិក្សា​នេះ វាយ​តម្លៃ​លើ​ទិន្នន័យ​ពីការសិក្សាសរុប​ចំនួន ៦ លើក ក្នុង​សហរដ្ឋ​អាមេរិក មានអ្នក​​ចូលរួម​​ជាង ២៩.០០០​នាក់ រយៈពេលចូល​រួម​ជា​មធ្យម ១៧ ​ឆ្នាំ និង ៦ ​ខែ។ អំឡុង​ពេល​ពិនិត្យវាយ​តម្លៃ​នេះ គឺ​បាន​រក​ឃើញលើ​អ្នក​ចូល​រួម ​មាន​កើតជំងឺ​លើសឈាម​សរុប ៥.៤០០​ ករណី បាន​កើតឡើង រួមមាន​ទាំង​ជំងឺ​ដាច់​សរសៃឈាមខួរ​ក្បាល​​ធ្ងន់ធ្ងរ និង​មិនធ្ងន់ធ្ងរ ចំនួន ៥.៤០០​ ករណី ជំងឺ​ខ្សោយបេះដូង​ធ្ងន់ធ្ងរ និងមិនធ្ងន់ធ្ងរ ១.៨៩៧​ ករណី និង​​ស្លាប់​ដោយជំងឺ​បេះដូង ១១៣​ ករណី។ ចំណែក​អ្នកចូលរួម ៦.១៣២ ផ្សេង​​ទៀត ​ស្លាប់​ដោយសារ​មូលហេតុ​ផ្សេងទៀត។

ញ៉ាំជាតិ​កូលេស្ដេរ៉ូល ៣០០​ មិល្លីក្រាម ក្នុងមួយថ្ងៃ គឺជាប់ពាក់ព័ន្ធ​ការ​ប្រឈម​កើតជំងឺបេះដូង ៣,២% និង​ស្លាប់​មុន​អាយុ ៤,៤%។ នេះបើតាម​ការ​វិភាគ​របស់​លោក វីកទ័រ ហ្សុង។

ការសិក្សានេះដែរ បង្ហាញ​ទៀត​ថា ញ៉ាំស៊ុតកន្លះ​គ្រាប់ក្នុងមួយ​ថ្ងៃ ​បង្កើនការ​ប្រឈម​កើតជំងឺ​លើសឈាម ១,១% និងស្លាប់មុន​អាយុ ១,៩%។

ភស្តុតាង​ចម្បង​ធ្លាប់​គាំទ្រលទ្ធផល​សិក្សា​ពីមុនៗមក ​បង្ហាញ​ថា មិនមាន​ការ​ជាប់ពាក់ព័ន្ធ​គ្នា​នោះ ព្រោះ​ការសិក្សា​ទាំងនោះ មិនបាន​ពិនិត្យ​លើ​ការញ៉ាំស៊ុត ដែល​ពាក់ព័ន្ធ​ទៅនឹង​អាកប្បកិរិយា​គ្មាន​សុខភាពល្អ​ផ្សេងទៀត ដូចជា​ បញ្ចេញ​សកម្មភាព​រាង​កាយ​តិច​តួច ​ជក់បារី និង​របប​អាហារ​មិន​ល្អ​សម្រាប់​សុខភាព។ ជាងនេះទៅទៀត អាហារ​ផ្ទុក​សារធាតុ​កូលេស្ដេរ៉ូល ជាធម្មតា សម្បូរ​នៅ​ក្នុង​ខ្លាញ់ និង​ប្រូតេអ៊ីន​សត្វ។

គណនា BMI នៅទីនេះ

ញ៉ាំស៊ុតច្រើនកើតជំងឺបេះដូង

អត្ថបទ​ពាក់​ព័ន្ធ៖ 

“ផ្ទុយមកវិញ ការ​សិក្សា​ថ្មីនេះ បាន​រួមបញ្ចូល​ការ​វាយតម្លៃ​គ្រប់ជ្រុងជ្រោយ​លើ​កត្ដា​ទាំង​នេះ”។ នេះបើតាម​លោក វីកទ័រ ហ្សុង និង​ក្រុម​សិក្សា​របស់​លោក បាន​បញ្ជាក់។

លោក​បណ្ឌិត Robert H. Eckel សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ឱសថសាស្រ្ត Colorado បញ្ជាក់​ថា ការ​សិក្សា​លើ​ប្រធានបទនេះ គឺ​សំខាន់​សម្រាប់​វេជ្ជបណ្ឌិត អ្នកជំងឺ និង​សាធារណជន​ទូទៅ។ លោក​ថា ករណីជាប់ពាក់ព័ន្ធ​រវាង​ការញ៉ាំ​ស៊ុត សារធាតុ​កូលេស្ដេរ៉ូល ជាមួយ​ជំងឺ​លើសឈាម ទោះបីជា​មាន​ការ​ជជែក​ដេញដោល​អស់រយៈពេល​ជាច្រើនទសវត្ស​មក​ហើយ នៅតែ​ត្រូវគេគិតថា មិន​សូវ​សំខាន់។ ប៉ុន្ដែ​របាយការណ៍​ថ្មី​នេះ គឺគ្រប់ជ្រុងជ្រោយ​ជាងមុន ជាមួយ​ទិន្នន័យ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា ស៊ុត និង​សារធាតុ​ផ្ទុក​កូលេស្ដេរ៉ូល នៅតែ​ជាមូលហេតុ​ចម្បង​បង្ក​ជាជំងឺ​លើសឈាម។

ចំណែក​លោកស្រី វីកធឺរៀ ថាល័រ (Victoria Taylor) អ្នកជំនាញ​របប​អាហារនៃ​មូលនិធិ​បេះដូង​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា “ស៊ុត ជា​អាហារ​បំប៉ន​មួយ​ប្រភេទ ហើយ​នៅពេល​ការសិក្សា​នេះ ផ្ដោត​លើ​ចំនួន​ស៊ុត​ដែល​យើង​បរិភោគ វា​ចាំបាច់​ត្រូវ​ពិនិត្យ​ពី​របៀបចម្អិនស៊ុត​ និង​ការ​កាត់ចេញ​សារធាតុ ដែល​ជាប់មក​ជាមួយ​នឹង​ស៊ុត​នោះ”។ លោកស្រី​បន្ថែម​ថា “គ្រប់​របប​អាហារ​មាន​សុខភាព​ល្អ ​ត្រូវមាន​តុល្យភាព”។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/03/15/health/eggs-cholesterol-heart-disease-study/index.html

កំណែ​ប្រែបច្ចុប្បន្ន

11/01/2022

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jan 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម