backup og meta

វៀតណាម អាចផលិតថ្នាំខ្លួនឯង ផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានជិត ៥០%

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 26, 2019

    វៀតណាម អាចផលិតថ្នាំខ្លួនឯង ផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានជិត ៥០%

    វៀតណាម កំពុង​មានការ​រីកចម្រើនផ្នែក​សង្គម និងសេដ្ឋកិច្ច​យ៉ាងខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ សម្បីតែ​ការផលិតថ្នាំ សម្រាប់​ផ្គត់ផ្គង់​ក្នុង​តម្រូវការ​ក្នុង​ស្រុក ក៏មាន​ការ​កើនឡើង​ដែរ។ ថ្នាំផលិតក្នុង​ប្រទេស​វៀតណាម អាចផ្គត់ផ្គង់​បាន​ជិត​ពាក់កណ្ដាល នៃតម្រូវការ​របស់​ប្រជាជន​វៀតណាម ក្នុង​ការព្យាបាល និង​បង្ការ​ជំងឺ។ ប្រទេសនេះ ក៏អាច​ផលិត​វ៉ាក់សាំង ១២​មុខ ក្នុង​ចំណោម​វ៉ាក់សាំង ១៣​មុខ ដែល​ប្រើទូទាំង​ប្រទេស​។

    លោក Truong Quoc Cuong រដ្ឋមន្រ្តីសុខាភិបាល​វៀតណាម បញ្ជាក់​ថា ទាំងនេះ ជាសញ្ញា​វិជ្ជមាន​សម្រាប់​ឧស្សាហកម្ម​ឱសថ និង​សម្ភារៈ​វេជ្ជសាស្ត្រ​របស់​វៀតណាម។ ការបញ្ជាក់​របស់​រដ្ឋមន្រ្តី​រូបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​កាងារ​របស់​ក្រសួង ស្ដីពី “កម្មវិធី​ពលរដ្ឋ​វៀតណាម​ផ្ដល់​អាទិភាព​ប្រើ​ថ្នាំ​ក្នុងស្រុក“។ កម្មវិធីនេះ បង្កើតឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការពឹងផ្អែល​លើ​ថ្នាំ​បរទេស និង​បង្កើន​ផលិតផល​ក្នុងស្រុក។

    លោកបន្តថា ១០ឆ្នាំ ចុងក្រោយនេះ មាន​ការផ្លាស់ប្ដូរ​ផ្នត់​គំនិត ក្នុងចំណោម​អ្នកប្រើប្រាស់ អ្នកជំនួញ និង​មន្រ្តី​សុខាភិបាល ជាមួយថ្នាំផលិត​ក្នុង​ស្រុក ដែល​ទទួល​ការពេញចិត្ត​ទាំង​គុណភាព និង​តម្លៃ​អាច​ទទួល​យក​បាន ប្រៀបធៀប​នឹង​ថ្នាំ​បរទេស។ លោក​ថា បច្ចុប្បន្ន វៀតណាម មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ចំនួន៤ ជាមួយ​សមត្ថភាព​ផលិត ៣០​លាន​ដូស សម្រាប់​ទូទាំង​ប្រទេស។

    ជាងនេះទៅទៀត វៀតណាម​មាន​សហគ្រាស​ឱសថ ចំនួន ១៩៨ បាន​ទទួល​លិខិត​បញ្ជាក់​សហគ្រាស​ល្អ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ខណៈ​រោងចក្រ​ចំនួន ១១​បាន​សាងសង់ និង​វិនិយោគ​ក្រោម​ស្ដង់ដារ​ប្រទេស​ជឿនលឿន ដូចជា​អាមេរិក ជប៉ុន ឬអឺរ៉ុប។

    គួរបញ្ជាក់​ថា នៅឆ្នាំ​២០១៨ ថ្នាំ​ក្នុងស្រុករបស់វៀតណាម បាន​រួមចំណែក ៦៥% នៃ​ការប្រើប្រាស់​ថ្នាំ​សរុប នៅតាម​មន្ទីរពេទ្យ​ខេត្ត និងស្រុក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម