brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ដឹងអត់ថា នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

ត្បិត​ពិធី​សែនព្រះខែ ជាទំនៀបទម្លាប់​ចិន តែ​មាន​ពលរដ្ឋ​ខ្មែរយើង​មិន​តិចទេ ដែល​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ ដោយ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច​ជាមួយ​គ្នា និង​សែន​ព្រះខែ នៅពេល​យប់។ ហើយ​ក៏មាន​ដែរ អ្នកដែល​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែ តែគួរដឹង​ថា នំសែន​ព្រះខែ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង​ណាស់។

ដឹងអត់ថា នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០​កាឡូរី។
  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ទៅទៀត ដែល​មាន​ត្រឹម ៧៤១កាឡូរី។
  • នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ទៅ​ទៀត ដែល​មាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។

បើប្រៀបធៀប​ទៅ ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ គឺ​ដូចញ៉ាំ​ស្ករ ៤៥​ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​របស់​វា មាន​រហូត​ដល់ ៥៥​ក្រាម ស្មើ​នឹង​ប្រេង ១១​ស្លាបព្រា​កាហ្វេ។ នេះបើតាម​ការចេញ​ផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន​សិង្ហបុរី Mothership។

នំសែនព្រះខែ

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 21/09/2023