ក្រោយពីជួបបញ្ហា គាំងបេះដូង តើបុរសៗអាចរួមភេទបានដែរទេ? នេះគឺជាសំណួរមួយដែលត្រូវបានចោទសួរឡើង ជាញឹកញាប់ ចំពោះអ្នកជំងឺ ដែលទើបតែជួបប្រទះជំងឺគាំងបេះដូង។ សំណួរបែបនេះ កើតមានឡើង ព្រោះជាការព្រួយបារម្ភ និងមានប្រុសៗខ្លះគិតថា ការរួមភេទអាចប៉ះពាល់ និងរងសម្ពាធធ្ងន់ទៅលើចរន្ដឈាមបេះដូង។ ដូច្នេះ ជាការបញ្ហាក់ ប្រុសៗជួបបញ្ហាត្រូវដឹងឲ្យច្បាស់លាស់មុនពេលសម្រេចរួមភេទឡើងវិញ ដើម្បីជៀសវាងគ្រោះថ្នាក់។
យោងតាមការលើកឡើងរបស់ គ្រូពេទ្យជំនាញ បានផ្ដល់ចម្លើយថា ក្រោយពេលគាំងបេះដូង អ្នកជំងឺក៏អាចរួមភេទបានដែរ ប៉ុន្ដែត្រូវមើលលក្ខណៈជាក់ស្ដែងនៃរាងកាយ និងថាមពល មួយវិញទៀតក៏ត្រូវសិក្សាទៅលើលក្ខខណ្ឌជំងឺ និងសម្ពាធបេះដូង ព្រោះថា ជំងឺគាំងបេះដូង ខ្លះអាចមានសភាពធ្ងន់ធ្ងរ។ ដូច្នេះ ចំពោះអ្នកជំងឺ មិនអាចបន្ដ ការរួមភេទបានភ្លាមៗនោះទេ អ្នកជំងឺ អាចពន្យារពេលឲ្យបានហោចណាស់ ក៏ចន្លោះពី ៣ ទៅ ៥សប្ដាហ៍ ធ្វើដូច្នេះដើម្បីធានាបាន នូវសញ្ញាសុខភាពមានភាពប្រក្រតី។ ជាក់ស្ដែងបើអ្នកមិនជំងឺ មានសភាព មិនសូវធ្ងន់ធ្ងរ អ្នកជំងឺ នៅតែអាចបន្ដ កាលវិភាគពេលវេលា ជាមួយដៃគូធម្មតា។
[embed-health-tool-heart-rate]
អ្នកជំនាញបានលើកឡើងថា មនុស្សប្រុសអាច រួមភេទ ជាមធ្យម ១ដងក្នុង១សប្ដាហ៍ ចន្លោះពីវ័យចាប់ពី ៣៥ឆ្នាំ ធ្វើបែបនេះដើម្បីរក្សាបាននូវសុខភាពល្អ ប៉ុន្ដែចំពោះ យុវវ័យ ចាប់ពីចន្លោះពី២០ឆ្នាំ អាចរួមភេទបាន ២ទៅ ៣ដង ក្នុងមួយសប្ដាហ៍។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ទន្ទឹមគ្នានោះ លោក វេជ្ជបណ្ជិត គាន់ អូន វេជ្ជបណ្ឌិតឯកទេសរោគស្រ្តី និងសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ធ្លាប់បញ្ជាក់ប្រាប់ Hello គ្រូពេទ្យ ដែរថា ការរួមភេទ ជាមធ្យម អាចត្រឹម ២-៣ ដង/សប្តាហ៍។ មនុស្សស្រី ឬប្រុសនោះទេ មានចំណង់ផ្លូវភេទខុសគ្នាៗ ហើយអាស្រ័យលើកត្តាសុខភាព និងអាយុ ការរួមភេទញឹកញាប់ពេកទេ ព្រោះអាចទ្រុឌទ្រោមសុខភាពផ្លូវភេទ និងអ្វីដែលគួរបារម្ភនោះ គឺការរួមភេទញឹកញាប់ពេកប៉ះពាល់ដល់គុណភាពមេជីវិត ធ្វើឲ្យប្តីប្រពន្ធអត់អាចមានកូន។
- គាំងបេះដូងអាចឆក់យកជីវិតគ្រប់វិនាទី តើយើងត្រូវសង្គ្រោះអ្នកជំងឺរបៀបណា?
- គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?
- បើរួមភេទបាន ១ដង/សប្ដាហ៍ អាយុកាន់តែវែង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- ការរួមភេទផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
ការរួមភេទត្រូវបានចាត់ទុកដូចជា សកម្មភាពហាត់ប្រាណមួយប្រភេទដែរ ព្រោះថាការរួមភេទក៏បានផ្ដល់អត្ថប្រយោជន៍ច្រើន ទៅដល់សុខភាពរាងកាយ ជាពិសេសផ្នែក ប្រព័ន្ធសរសៃឈាមបេះដូង។ ម្យ៉ាងវិញទៀត ការរួមភេទ អាចជួយកាត់បន្ថយបញ្ហា ស្រេ្ដស ព្រោះថា ការសិក្សាកន្លងមករកឃើញថា ប្រុសៗដែលបានរួមភេទបានពីរដង ឬលើសពីនេះក្នុងមួយសប្ដាហ៍ គឺទំនងជាប្រឈមនឹងការស្លាប់ដោយសារគាំងបេះដូងទាបជាងប្រុសៗដែលមិនសូវបានរួមភេទ។
ការលើកឡើងរបស់អ្នកជំនាញបានបន្ដទៀតថា ដើម្បីឲ្យការសម្រេចចិត្ដបានកាន់តែច្បាស់ ហើយល្អប្រសើរ អ្នកជំងឺ អាចពិគ្រោះជាមួយគ្រូពេទ្យ ដែលផ្ដល់សេវាព្យាបាល ផ្នែកបេះដូង អំពីសុខភាពជាមុន ដើម្បីធានាបាននូវសុខសុវត្ថិភាព។