ការជម្រុះរោមប្រដាប់ភេទមិនថាការកោរ ឬ ការកាត់នោះទេ វិធីទាំងពីរគឺបុរសៗភាគច្រើននិយមធ្វើជាងគេ បើធៀបទៅនឹងវិធីផ្សេងៗទៀត។ ប៉ុន្ដែបើគិតឲ្យមែនទែនទៅ វិធីទាំងពីរនេះក៏មានភាពងាយស្រួល និង អត្ថប្រយោជន៍ខុសគ្នាបន្ដិចដែរ ដូច្នេះបុរសៗគ្នាយើងអាចស្វែងយល់ និង ជ្រើសរើសបានថាតើវិធីមួយណាស័ក្ដិសមប្រើជាង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ការកោររោម
ការកោររោមសម្រាប់បុរសៗដែលចូលចិត្ដភាពស្អាតរលីងគឺអាចសាកល្បងបាន ហើយវិធីនេះមិនខុសពីទម្លាប់ដែលបុរសៗចូលចិត្ដកោរពុកមាត់នោះទេ អាចធ្វើបានដោយខ្លួនឯង ប៉ុន្ដែទាមទារការប្រុងប្រយ័ត្នបន្ដិច ព្រោះការកោររោមគឺត្រូវប្រើប្រាស់របស់មុតខ្លាំង ហើយថ្មី ទើបធានាបានសុវត្ថិក្នុងពេលកោរ។
របៀបកោររោមដោយសុវត្ថិភាព
ការកោរោមដោយសុវត្ថិភាព ទាមទារឲ្យយើងអនុវត្ដន៍តាមលំដាប់លំដោយដូចខាងក្រោម៖
- ត្រូវផ្សើមទឹកលើរោមជាមុន
- ត្រូវប្រើក្រេមបន្ទន់
- ត្រូវប្រើដងសម្រាប់កោរ
- ត្រូវកោរពីលើចុះក្រោម
- ត្រូវកោរយឺតៗថ្នមៗ ស្រាលៗ
- ត្រូវលាងទឹកឲ្យបានស្អាតក្រោយពេលកោរ
- ប្រើផលិតផលជំនួយដើម្បីរក្សាសំណើមស្បែក
- ទុកដាក់ឧបករណ៍ឲ្យបានល្អ
ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាទំនើបគេអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច កោរបានស្អាត ហើយសុវត្ថិភាព មិនព្រួយបារម្ភការមុតដូចការការដោយឡាមនោះទេ។ ប៉ុន្ដែត្រូវចំណាយថវិការច្រើនបន្ដិចដើម្បីទិញឧបករណ៍នោះ។
២.ការកាត់ ឬច្រឹបឲ្យខ្លី
វីធីនេះក៏ល្អដែរសម្រាប់បុរសៗដែលពុំចង់បានភាពរលីងពេក អាចទុកខ្លះៗក៏ម្យ៉ាង ព្រោះអាចជួយកាត់បន្ថយការកកិតបានខ្លះពេលស្លៀកពាក់។ មិនត្រឹមតែប៉ុណ្ណោះវិធីនេះកាន់តែងាយស្រួលជាងការកោរហើយចំណាយក៏តិចជាងដែរ ព្រោះថាចំណាយថវិកាទិញកន្ដ្រៃតែម្ដងអាចប្រើបានច្រើនដង គ្រាន់តែសម្អាតទុកដាក់ឲ្យបានល្អគឺជាការស្រេច។
[embed-health-tool-heart-rate]
វិធីកាត់ដោយងាយស្រួល ផ្សើមទឹកលើរោមបន្ដិច ហើយច្បូតរោមពីគល់មកដល់ចុង ជ្រើសរើសប្រវែង បន្ទាប់មកប្រើកន្ដ្រៃកាត់ចេញតែម្ដង។ វិធីនេះងាយស្រួល ចំណាយថវិកាក៏តិច សុវត្ថិភាព និង ឆាប់រហ័ស យើងអាចធ្វើបានមួយសប្ដាហ៍ម្ដង ឬ ២ ដង ឬរាល់ថ្ងៃនៅពេលងូតទឹកក៏បានដែរអាស្រ័យលើចំណូលចិត្ដ។
តើការកោរ និង ការកាត់មួយណា ឆាប់ដុះរោមវិញជាង?
ជាទូទៅរោមដែលដុះលើរាងកាយគ្រប់កន្លែងទាំងអស់ គឺស្ថិតក្នុង៣ដំណាក់កាល ដំណាក់កាលកំពុងលូតលាស់ ដំណាក់កាលឈប់លូតលាស់ និង ដំណាក់កាលជ្រុះចេញ។ ដូច្នេះមិនថាវិធីកាត់ ឬកោរនោះទេ ប្រសិនបើរោមស្ថិតក្នុងដំណាក់កាលកំពុងលូតលាស់ នោះសន្ទុះនៃការលូតលាស់មកវិញគឺធម្មតា គ្មានយឺត គ្មានលឿន។ ម្យ៉ាងវិញទៀត ក៏មិនទាន់មានរបាយការណ៍ណាមួយបង្ហាញពីភាពខុសគ្នានៃសន្ទុះលូតលាស់របស់រោមនោះដែរ។
ជារួមការកោរ និង ការកាត់រោមប្រដាប់ភេទគឺជាវិធីជម្រុះ ដែលប្រុសៗពេញនិយមធ្វើព្រោះងាយស្រួលដូចគ្នា ប៉ុន្ដែមានគុណវិបត្ដិខុសគ្នាបន្ដិចត្រង់ថា ការកោរអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈមនឹងការកកិតពេលស្លៀកសំលៀកបំពាក់ ជាងការកាត់ឬច្រឹបឲ្យខ្លី។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង