បុរសៗក្រោយពីសប្បាយរីករាយជាមួយដៃគូ ស្រាប់តែមានអាការៈរមាស់លើប្រដាប់ភេទខុសធម្មតា គួរតែប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះអាចឆ្លងមេរោគ ឬមានបញ្ហាអាលែកហ្ស៊ីស្បែក។ ខាងក្រោមគឺមូលហេតុ ៣យ៉ាងដែលបណ្ដាលឲ្យរមាស់ នៅត្រង់បរិវេណប្រដាប់ភេទក្រោយរួមភេទ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.អាលែកហ្ស៊ីជាតិជ័រ
ការរមាស់ត្រង់បរិវេណប្រដាប់ភេទមួយចំនួនអាចបណ្ដាលមកពីការអាលែកហ្ស៊ីជាមួយនឹងជាតិជ័រ តួយ៉ាងដូចជាការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ ក៏អាចបណ្ដាលឲ្យមានការរមាស់ក្រោយពេលរួមភេទ។ អាលែកហ្ស៊ីបែបនេះអាចបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីយើងលាងសម្អាតឲ្យបានត្រឹមត្រូវ។
២.ឆ្លងមេរោគផ្សិត
ការរួមភេទដោយមិនបានការពារ អាចប្រឈមឆ្លងមេរោគផ្សិតបំផុត ពិសេសអ្នកចូលចិត្ដផ្លាស់ប្ដូរដៃគួរច្រើនតែម្ដង។ ការរមាស់លើប្រដាប់ភេទ គឺជារោគសញ្ញាដំបូងនៃការឆ្លងមេរោគផ្សិត បន្ទាប់មកនឹងចេញរោគសញ្ញាផ្សេងៗទៀត ដូចជា ក្ដៅក្រហល់ក្រហាយពិបាកនោម និង កើនឡើងកាកសំណល់សៗ នៅចុងលិង្គ (Smegma)។
៣.ឆ្លងជំងឺកាមរោគ
ពពួកជំងឺកាមរោគមួយចំនួន ក្រោយពេលឆ្លងនឹងបង្ហាញរោគសញ្ញារមាស់នេះឯង ដូចជា ជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លាជាដើម។ ក្រៅពីរោគសញ្ញារមាស់ នៅមានរោគសញ្ញាបន្ថែមទៀតដូចជា៖
- ការហូរទឹករម្អិលចេញពីលិង្គ
- លិង្គឡើងពណ៌ក្រហម កន្ទួល
- ឈឺលិង្គ ពងស្វាស
- ឈឺក្រហល់ក្រហាយនៅពេលនោម
- ឈឺចាប់អំឡុងពេលរួមភេទ
- ដំបៅប្រដាប់ភេទ ឬ ឡើងពងបែក
តើពេលណាត្រូវទៅជួបគ្រួពេទ្យ?
ប្រសិនបើអាការៈរមាស់ នៅតែកើតមានអាចចន្លោះពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីអនុវត្ដវិធីសម្អាតផ្សេងៗហើយនោះ ត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល។ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-bmr]