ប្រុសៗយើងដែលឆ្ងល់ខ្លួនឯងអត់ម៉េចបានអាអូនតូចតែងតែងើបពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង? តាមពិតទៅក្នុងមួយយប់លិង្គប្រុសៗអាចឡើងរឹងពីបីទៅប្រាំដង ហើយអាចមានរយៈពេលពី២៥ទៅ៣៥នាទី។ តើមកពីអ្វី?
១. មូលហេតុ
អ្នកជំនាញមិនទាន់អាចស្វែងយល់បានពេញលេញនៅឡើយទេចំពោះរឿងនេះ។ យ៉ាងណា ការសិក្សាបញ្ជាក់ថា ការដែលលិង្គឡើងរឹងនៅអំឡុងពេលយប់ និងនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេងនេះ ជាសញ្ញាបញ្ជាក់គ្រប់យ៉ាងនៃរាងកាយយើងកំពុងដំណើរការជាប្រក្រតី។
អ្នកជំនាញខ្លះទៀតពន្យល់ថា លិង្គឡើងរឹងនៅពេលព្រឹកអាចមកពីប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាតេទិច ។ ប្រព័ន្ធសរសៃប្រសាទនេះមាននាទីទទួលខុសត្រូវលើការរំលាយអាហារ ការបញ្ចេញកាកសំណល់ និងភាពស្រើបស្រាល។
[embed-health-tool-heart-rate]
ប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាតេទិចមានសកម្មភាពខ្លាំងពេលយើងកំពុងគេងលក់ ហើយអាចធ្វើឲ្យលិង្គឡើងរឹងច្រើនដងក្នុងមួយយប់ និងអាចបន្តរហូតពេលយើងភ្ញាក់ពីគេងទៀតផង។ ពេលខ្លះ ក៏អាចធ្វើឲ្យមនុស្សប្រុសយើងបង្កើតបានជាការយល់សប្ដិមួយនាំឲ្យមានចេញទឹកកាមទៀតផង។
ការឡើងរឹងនៅពេលព្រឹកនេះអាចកើតមានលើមនុស្សស្ទើរគ្រប់វ័យ ហើយថាសូម្បីក្មេងប្រុសអាយុបីឆ្នាំ ពេលខ្លះក៏អាចមានលិង្គឡើងរឹងនៅពេលព្រឹកនេះដែរ។
២. មានអ្វីទាក់ទងនឹងបញ្ហាខ្សោយលិង្គឬអត់?
បញ្ហាខ្សោយលិង្គ គឺកើតឡើងនៅពេលលិង្គមិនអាចឡើងរឹង ឬមិនអាចរក្សាភាពរឹងរបស់ខ្លួនបាន។ បញ្ហាខ្សោយលិង្គ អ្នកជំនាញបញ្ជាក់ថាអាចមកពីកត្តាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ការងារមានសម្ពាធច្រើន និងបញ្ហាស្ត្រេសអាចធ្វើឲ្យមានបញ្ហាលិង្គមិនឡើងរឹងនេះបាន។ ដោះស្រាយបញ្ហានេះ ទំនងជាមានផលល្អច្រើនក្នុងការដោះស្រាយបញ្ហាខ្សោយលិង្គ។ បើសិនជាលិង្គនៅឡើងរឹងនៅពេលព្រឹកនោះមានន័យថាសុខភាពរាងកាយរបស់យើងទំនងមិនមានបញ្ហា ធ្វើឲ្យលិង្គខ្សោយនោះទេ។
ការឡើងរឹងរបស់លិង្គនៅពេលព្រឹកអាចនឹងបាត់ទៅវិញមិនយូរប៉ុន្មានបន្ទាប់ពីយើងភ្ញាក់ពីគេងនោះទេ តែថាបើវានៅបន្តយូរជាងអ្វីដែលយើងធ្លាប់ជួប គួរប្រឹក្សាជាមួយគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ