backup og meta

វិធីលាងសម្អាតលិង្គឲ្យបានស្អាតជាប្រចាំ ប្រុសៗគួរដឹង

វិធីលាងសម្អាតលិង្គឲ្យបានស្អាតជាប្រចាំ ប្រុសៗគួរដឹង

ការលាងសម្អាតលិង្គគឺជាកាតព្វកិច្ចរបស់មនុស្សប្រុសដែលត្រូវធ្វើជាប្រចាំ ប្រសិនបើចង់ឲ្យលិង្គមានសុខភាពល្អ និង​​អាច​ប្រើការបានយូអង្វែង។ បុរសភាគច្រើនអាចមិនសូវយកចិត្ដទុកដាក់ គិតគូរពីទុក្ខធុរៈអាអូនតូចនេះទេ។ ជាក់ស្ដែងណាស់ថា អាអូនតូចនេះ ក៏ត្រូវការមើលថែរក្សា អនាម័យបានល្អ មិនខុសផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាភ្នែក អណ្ដាត ត្រចៀក ច្រមុះ នោះដែរ។ ដូច្នេះខាងក្រោមគឺជាបច្ចេកទេសសំខាន់ៗខ្លះជួយដល់បុរសៗដែលចង់​ឲ្យអនាគតសុខភាពលិង្គមានសុខភាពល្អអាចប្រើការបានយូរ៖

១. លាងសម្អាតនឹងទឹកស្អាត ឬទឹកក្ដៅឧណ្ហៗ

យើងត្រូវលាងសម្អាតលិង្គឲ្យបានយ៉ាងហោចពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច ដោយប្រើប្រាស់​​ទឹកក្ដៅឧណ្ហៗ តែបើមិនបានទឹកក្ដៅឧណ្ហៗទេ ក៏បានទឹកស្អាតជំនួស។ ការលាងសម្អាតលិង្គព្រឹកល្ងាចជាប្រ​ចាំ គឺជាទម្លាប់ល្អដោយកំណត់ពេលវេលា ១២ម៉ោង យប់ និងថ្ងៃ ម្យ៉ាងយើងក៏អាចលាង​សម្អាត​ក្នុងកំលុងពេលងូតទឹក​ផង​​​ដែរ។ ការ​លាង​សម្អាត​លិង្គ​មិន​គួរប្រើ​ប្រាស់​សាប៊ូដុសខ្លួន ឬ​គ្រីម​មាន​ជាតិ​កាត់​ខ្លាំង ឬ​សាប៊ូ​មាន​សារធាតុ​សំណើម​ស្បែក​នោះទេ ព្រោះ​វា​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​លិង្គ​។ យើងអាចប្រើប្រាស់ទឹកអនាម័យដែលមានលក់នៅលើទីផ្សារ ជាផលិតផលសម្រាប់បុរស ឬស្ដ្រីក៏អាច​ប្រើប្រាស់បាន។ មួយវិញទៀត យើងក៏អាចបន្ថែមការសម្អាត ក្រោយពេលដែលយើងនោមរួច ក៏កាន់​តែពិសេស។

២. ប្រយ័ត្នបំផុតអ្នកមានស្បែកគ្របលិង្គ

អ្នកដែលនិយមរក្សាស្បែកគ្របលិង្គត្រូវតែមានការប្រុងប្រយ័ត្នបន្ដិចហើយ ព្រោះការលាងសម្អាតមិនបានប្រយ័ត្ន អាចនឹងបង្កទៅជាការរលាក ហើយលាងមិនស្អាតល្អ ក៏អាចលាក់ទុកនូវពពួកបាក់តេរីជាប់ស្បែក កើតជារោគសញ្ញា ប៉ះពាល់ដល់សុខភាពលិង្គបាន។ យើង​ត្រូវប្រុងប្រយ័ត្ន ពេលលាងសម្អាត គឺត្រូវបន្ធូអារម្មណ៍ទាញស្បែកគ្របក្បាល​មក​ក្រោយថ្នមៗ ហើយប្រើទឹកអនាម័យលាងសម្អាតជាមួយទឹកស្អាត។ ក្រោយពេលលាងសម្អាតរួចរាល់ហើយ ត្រូវទាញស្បែកគ្របវិញ ប៉ុន្ដែមុនពេលទាញចូល ត្រូវជូតទឹកឲ្យស្ងួតជាមុនសិនទើបជាការល្អ។

[embed-health-tool-bmi]

៣.ប្រុងប្រយ័ត្ននឹងការកើនឡើង smegma

Smegma គឺជាកាកសំណល់សៗ ប្រមូលផ្ដុំឡើងនៅផ្នែកខាងក្រោម​នៃស្បែកគ្របក្បាលលិង្គ។ វាជាដំណើរធម្មជាតិរបស់មនុស្សប្រុសទាំងអស់ត្រូវមាន ដែលរួមចំណែកកាត់បន្ថយ ភាពកកិតប៉ះគ្នារវាងស្បែកគ្របលិង្គ​នឹងក្បាលលិង្គផងដែរ ប៉ុន្ដែរឿងដែលគួរព្រួយបារម្មណ៍នោះគឺ ប្រសិនជាវាកើតឡើងច្រើន​ នឹងបង្កជាបញ្ហា ដែលអាចបង្កឲ្យលិង្គមានក្លិនមិន​ល្អ កកើតជាបាក់តេរី បង្កើតជាជំងឺរលាក រមាស់ចុងលិង្គ គួបផ្សំនឹងប៉ះគ្នាជាមួយទឹកនោមដែលយើងមិនបាន​លាងទឹកទៀតនោះ កាន់តែបង្កបញ្ហាដល់សុខភាពលិង្គថែមទៀត។

សុខភាពលិង្គ

អត្ថបទគួរអាន៖

៤.លាងសម្អាតបរិវេណជុំវិញលិង្គ

ចំណុចនេះគឺការសរុបរួម ការលាងសម្អាតជុំវិញបរិវេណតំបន់សម្ងាត់ ដែលបុរសៗត្រូវចាប់អារម្មណ៍ ជាពិសេសសម្រាប់​​​បុរសៗដែលរួមភេទញឹក​ញាប់ និងផ្លាស់ប្ដូរដៃគូច្រើន។ ការរួមភេទជាមួយដៃគូច្រើន ប្រាដកណាស់ថា នឹងមាន​ជាប់ទឹករម្អិល​ពីដៃគូដែល​តោងជាប់ស្បែក ជាប់រោម ដែលត្រូវពិនិត្យមិនអាចភ្លេចខ្លួនបាន។ ការមិនបាន​លាងសម្អាតឲ្យបានល្អ នឹងបង្កជាជំងឺសើស្បែកច្រើនប្រភេទប៉ះពាល់ដល់សុខភាពលិង្គបាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to clean your penis properly https://www.healthymale.org.au/news/how-to-clean-your-penis

Penis care https://www.healthdirect.gov.au/penis-care

How do I clean my penis? https://medicine.uq.edu.au/article/2019/12/%E2%80%98how-do-i-clean-my-penis%E2%80%99

Do’s and Don’ts Before Sex https://ahflatamycaribe.org/en/hygiene-dos-and-donts-before-sex/

Infant and toddler health https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/expert-answers/uncircumcised-penis/faq-20058327

កំណែ​ប្រែបច្ចុប្បន្ន

15/08/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រុសៗគួរប្រយ័ត្ន! ចេញរោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ

កត្ដាមួយចំនួននេះ អាចបង្កឲ្យមានបញ្ហាជំងឺលិង្គកោង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម