ប្រុសៗមិនតិចជាង ៣០ លាននាក់ដែលជួបបញ្ហាអាអូនតូចមិនឡើងរឹង ហើយមិនអាចរួមភេទបានឲ្យស្រណុកសុខស្រួល។ អាយុអាចជាមូលហេតុចម្បង។ យោងតាមវិទ្យាស្ថានសុខាភិបាលជាតិអាមេរិក បុរសប្រមាណ ៥% នៃក្រុមអាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ ជួបបញ្ហាអសមត្ថភាពផ្លូវភេទ។ អ្នកខ្លះអាយុអត់ទាន់ ៤០ ឬ ៥០ ឆ្នាំផង ស្រាប់តែជួបបញ្ហានេះ។ ខាងក្រោមជាកត្តាទាំង ៦ធ្វើឲ្យប្រុសៗជួបវញ្ហាអសមត្ថភាពផ្លូវភេទ។
១– ប្រើថ្នាំព្យាបាលជ្រុះសក់ និងក្រពេញប្រូស្ដាត
ថ្នាំព្យាបាលជ្រុះសក់ និងជំងឺក្រពេញប្រូស្តាតរីកធំ អាចមានផលរំខានដល់សមត្ថភាពផ្លូវភេទ និងបន្ថយចំណង់ផ្លូវភេទចំពោះបុរសមួយចំនួន។ ថ្នាំនេះបន្ថយបរិមាណអ័រម៉ូនភេទ dihydrotestosterone (អ័រម៉ូនចំណង់ផ្លូវភេទឈ្មោល) នៅក្នុងឈាម។
២– បញ្ហាអញ្ចាញធ្មេញ
យោងតាមទស្សនាវដ្ដីឱសថផ្លូវភេទ (Journal of Sexual Medicine) ថា ជំងឺរលាកអញ្ចាញធ្មេញរ៉ាំរ៉ៃ អាចបង្កើនហានិភ័យឲ្យសមត្ថភាពផ្លូវភេទថយចុះ។ ជំងឺអញ្ចាចធ្មេញ ក៏ជាសញ្ញាមួយបង្ហាញថា យើងកំពុងមានបញ្ហាសុខភាពដែរ ហើយពាក់ព័ន្ធនឹងហានិភ័យអាចកើតជំងឺបេះដូង ដែលជាមូលហេតុមួយទៀតធ្វើឲ្យសមត្ថភាពផ្លូវភេទថយចុះ។
ជំងឺអញ្ចាញធ្មេញ អាចដោយសារបញ្ហាលំហូរឈាមរត់ទៅកាន់អញ្ចាញធ្មេញ ដូច្នេះវាលំហូរឈាមក៏អាចមានបញ្ហាពេលរត់ទៅសរីរាង្គផ្សេងៗទៀតដែរ ដូចជា លិង្គតែម្ដងដែលធ្វើឲ្យសមត្ថភាពផ្លូវភេទថយចុះ។
៣– ជិះកង់ច្រើន
ឃើញគ្នាយើងច្រើនណាស់ ងាកមកហាត់កីឡាដោយវិធីនេះ។ ចំណាយទាំងប្រាក់កាក់ទិញកង់រាប់រយដុល្លារ ឬជិះរាប់រយគីឡូក៏មាន។ ជិះកង់ល្អច្រើនចំពោះអ្នកទឹកនោមផ្អែម ប៉ុន្តែបែរជាមានផលអវិជ្ជមានដល់សមត្ថភាពផ្លូវភេទកាន់តែខ្ពស់។
អត្ថបទសិក្សាមួយរបស់ Journal of Sexual Medicine ដែលបានចេញផ្សាយនៅឆ្នាំ២០០៥ បញ្ជាក់ថា ៤% នៃបុរសដែលអង្គុយលើកែបកង់ច្រើនជាង ៣ ម៉ោងក្នុងមួយសប្ដាហ៍ មានបញ្ហាអសមត្ថភាពផ្លូវភេទពីកម្រិតមធ្យមទៅធ្ងន់ ខណៈអ្នករត់ធម្មតាមានតែ ១% ប៉ុណ្ណោះ។ ពេលអង្គុយលើកែបកង់ សរសៃប្រសាទ និងសរសៃឈាមទៅកាន់លិង្គ ត្រូវបានសង្កត់។ យូរៗទៅ វានឹងខូចខាតដែលអាចធ្វើឲ្យឈាមរត់ទៅកាន់លិង្គថយចុះ ប្រឈមអសមត្ថភាពផ្លូវភេទ។
អត្ថបទគួរអាន៖
- ៣ចំណុចនេះ អាចជំរុញសមត្ថភាពផ្លូវភេទបុរសៗឲ្យកាន់តែខ្លាំង
- សញ្ញាទាំង៤ បញ្ជាក់ថាសុខភាពផ្លូវភេទប្រុសៗមានបញ្
- អាហារល្អៗជួយការពារប្រុសៗកុំឲ្យជួបបញ្ហាខ្សោយលិង្គ
- កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ
- មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន
៤– ទឹកនោមផ្អែម
អ្នកទឹកនោមផ្អែមប្រឈមអសមត្ថភាពផ្លូវ ២-៣ ដងច្រើនជាងមនុស្សធម្មតា។ ការគ្រប់គ្រងជាតិស្ករមិនបាននឹងន អាចធ្វើឲ្យសរសៃឈាមតូចៗ និងសរសៃប្រសាទដែលទៅកាន់លិង្គខូច។ នេះបើយោងតាមវិទ្យាស្ថានសុខាភិបាលជាតិអាមេរិក។
៥– លើសឈាម
សរសៃឈាមដែលល្អ និងមានចំនួនគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ការឡើងរឹង និងរក្សាឲ្យបានយូររបស់លិង្គ។ បញ្ហាលើសសម្ពាធឈាមដែលមិនបានគ្រប់គ្រងល្អ នឹងបំផ្លាញសរសៃឈាមក្នុងខ្លួន ហើយធ្វើឲ្យបាត់បង់ភាពយឺត និងមិនដឹកជញ្ជូនឈាមបានល្អដូចមុន។ ដូចគ្នាដែរថ្នាំគ្រប់គ្រងសម្ពាធឈាមមួយចំនួនដូចជា beta blocker និងថ្នាំបញ្ចុះទឹកនោម ក៏អាចធ្វើឲ្យមានបញ្ហាអសមត្ថភាពនេះដែរ។
ការផ្លាស់ប្តូរឥរិយាបថរស់នៅ ដូចជា ញ៉ាំអាហារល្អៗសម្រាប់សុខភាព ឬហាត់ប្រាណឲ្យបានច្រើន ក៏អាចជួយស្ដារបញ្ហានេះបានខ្លះដែរ ដោយមិនបាច់ប្រើថ្នាំ។
៦– បាក់ទឹកចិត្ត
ប្រមាណ ៦១% នៃអ្នកមានជំងឺបាក់ទឹកចិត្ត អាចមានបញ្ហាអសមត្ថភាពផ្លូវភេទ។ នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាវេជ្ជសាស្ត្រអាមេរិក Cleveland Clinic Foundation។
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ដូចជា SSRIs អាចធ្វើឲ្យមានបញ្ហាផ្លូវភេទ។ ស្រីៗ និងប្រុសៗដែលប្រើថ្នាំនេះ ប្រមាណពាក់កណ្ដាលអាចមានបញ្ហាផ្លូវភេទ។ បុរសអាចអសមត្ថភាពផ្លូវភេទ បាត់ចំណង់ផ្លូវភេទ និងចេញទឹកកាមយឺតពេក។
[embed-health-tool-bmi]