ចំណុចសំខាន់
អាការៈឈឺសាច់ដុំទ្រូង អាចបង្កឲ្យមានការឈឺចាប់ដូចគេចាក់ និងឈឺភ្លាមៗ។ បញ្ហានេះកើតឡើងនៅពេលដែលសាច់ដុំរបស់យើងយារ ឬរហែក។ ភាគច្រើន ការឈឺទ្រូងកើតចេញពីសំពាធសាច់ដុំចន្លោះឆ្អឹងជំនី ដែលមានតួនាទីគ្រប់គ្រងដង្ហើម និងធ្វើឲ្យរាងកាយផ្នែកខាងលើមានលំនឹង។
នៅពេលដែលយើងមានអាការៈឈឺសាច់ដុំទ្រូង រោគសញ្ញាដំបូងដែលយើងជួបប្រទះ គឺឈឺចាប់ដូចគេចាក់នៅក្នុងទ្រូង មានអារម្មណ៍ខ្សោយ ស្ពឹក រឹង និងឬហើមផងដែរ។ តាមពិតទៅ រោគសញ្ញាទាំងនេះស្រដៀងនឹងគាំងបេះដូងដែរ ប៉ុន្តែអាការៈគាំងបេះដូង អាចរួមបញ្ចូលរោគសញ្ញាបន្ថែមមួយចំនួនផ្សេងទៀត។