ជំងឺបេះដូង សំដៅទៅលើចង្កោមជំងឺដែលប៉ះពាល់ដល់សរសៃឈាមបេះដូង។ ពិតណាស់ ជំងឺបេះដូងមានច្រើនប្រភេទដូចជា ជំងឺសរសៃឈាមបេះដូង ចង្វាក់បេះដូងលោតខុសប្រក្រតី ជំងឺបេះដូងពីកំណើត ជំងឺសាច់ដុំបេះដូង និងជំងឺគាំងបេះដូងជាដើម។ រីឯការព្យាបាលជំងឺនីមួយៗ ក៏មានភាពខុសគ្នាផងដែរ។ យ៉ាងណាមិញ ការយល់ដឹងបន្ថែមពីជំងឺបេះដូង អាចជួយបញ្ចៀស ក៏ដូចជាគ្រប់គ្រងជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
១. ផលវិបាកនៃសម្ពាធឈាមខ្ពស់
នៅពេលដែលយើងមិនអាចគ្រប់គ្រងបញ្ហាសម្ពាធឈាមខ្ពស់បាន យើងអាចប្រឈមនឹងហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ ការពិនិត្យសម្ពាធឈាមជាប្រចាំ ជារឿងដ៏ចាំបាច់មួយ ដើម្បីថែទាំសុខភាពបេះដូង។
២. រោគសញ្ញានៃការគាំងបេះដូង
បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលឈាមផ្ទុកអុកស៊ីសែន ត្រូវរាំងស្ទះ និងមិនអាចហូរទៅកាន់បេះដូង។ បច្ចុប្បន្ននេះ គ្នាយើងវ័យក្មេងបានបាត់បង់ជីវិតដោយសារតែជំងឺបេះដូង ពីព្រោះតែរបបអាហារមិនត្រឹមត្រូវ អសកម្មភាពរាងកាយ និងស្រ្តេស។ រោគសញ្ញានៃជំងឺបេះដូងមានដូចជា ការឈឺចាប់នៅទ្រូង ដៃ ស្មា កែងដៃ ថ្គាម ឬខ្នង ហត់ និងចង្អោរ ឬក្អួត។
[embed-health-tool-heart-rate]
៣. គាំងបេះដូងភាគច្រើនកើតឡើងនៅពេលព្រឹក
យោងតាមការស្រាវជ្រាវបានបង្ហាញថា ការគាំងបេះដូងកើតឡើងជាទូទៅនៅពេលព្រឹក ដោយសារតែអ័រម៉ូនស្រ្តេសដូចជាអ័រម៉ូន Cortisol មានកម្រិតខ្ពស់នៅពេលព្រឹក។
៤. ការសើចមានអត្ថប្រយោជន៍ដល់បេះដូង
ការចំណាយពេលជាមួយគ្រួសារ អាចជួយកាត់បន្ថយស្រ្តេស និងប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ដែលជំងឺនេះនាំឲ្យកើតជំងឺបេះដូង។ លើសពីនេះ ការសើចក៏អាចការពារសុខភាពបេះដូង ដោយជួយធ្វើឲ្យសរសៃឈាមបានសម្រាក និងរីកឡើងវិញ។ ដូច្នេះហើយ យើងគួរតែសើចឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
អត្ថបទគួរអាន៖
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?
- ម៉េចបានកើតស្ត្រេស អាចបង្កឲ្យមានបញ្ហាក្រពះពោះវៀន?
- ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារមានប្រយោជន៍ដល់ក្រពះពោះវៀន
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍ច្រើនដល់រាងកាយ
៥. គន្លឹះបង្ការជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ដើម្បីបង្ការអាការៈគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល យើងគួរតែបញ្ឈប់ការជក់បារី ធ្វើលំហាត់ប្រាណជាទៀងទាត់ ញ៉ាំរបបអាហារល្អៗ និងពិនិត្យសម្ពាធឈាមជាប្រចាំ។ បន្ថែមពីនេះ យើងចាំបាច់ត្រូវគ្រប់គ្រងទម្ងន់ខ្លួន ជាតិស្ករក្នុងឈាម សម្ពាធឈាម ខ្លាញ់ក្នុងសរសៃឈាមឲ្យបានត្រឹមត្រូវ។