backup og meta

ចង់បានអាយុវែង គួរ​សាក​ល្បង​ទម្លាប់​រស់​នៅ​បែប​សាមញ្ញ​ទាំង​នេះ

ចង់បានអាយុវែង គួរ​សាក​ល្បង​ទម្លាប់​រស់​នៅ​បែប​សាមញ្ញ​ទាំង​នេះ

ម្នាក់ៗ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អាយុ​វែង ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េចទើប​ល្អ​មិន​អ៊ីចឹង? គ្មាន​ពិបាក​ទេ! ចាស់​ៗ​​មួយ​ចំនួន អាយុ​ជិត​មួយ​រយ​ហើយ នៅ​​តែ​មាន​សុខភាព​ល្អ​រឹងមាំ ​មិន​ងាយ​ឈឺ ហើយ​នេះ​ក៏​មិន​មែន​ដោយ​សារ​សំណាង​ដែរ អ្វី​ទាំង​អស់​គឺកើត​ចេញ​​ពី​សកម្មភាព និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង។ “Hello គ្រូពេទ្យ” ពេលនេះ និង​ប្រាប់​ពី​សកម្មភាព​សាមញ្ញ​​ងាយ​ៗប្រចាំ​ថ្ងៃ អាច​ជួយ​គ្នា​យើង​មាន​​សុខភាព​ល្អ និង​អាយុ​វែងបាន។

សុខភាពលិង្គល្អ

ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជួយ​ឲ្យអា​យុ​វែង

ដើម្បី​ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​បាន​សប្បាយ​រីករាយ សុខភាព​ល្អ អាយុ​វែង គ្នា​យើង​គ្រាន់​តែ​អនុវត្ត​តាម​វិធីសាមញ្ញា​ដូចជា៖

– បារី ជា​សត្រូវ​ជាមួយ​​អាយុ​យើង! បើ​ចង់​រស់​ឲ្យ​​បាន​យូរ និង​មាន​សុខភាព​ល្អ ត្រូវ​ប្រាកដ​ចិត្ត​ថា យើង​មិន​មែន​ជា​អ្នក​ជក់​បារី។ ព្រោះ​បារី ជា​ចំណែក​ដ៏​ធំ​មួយ​ បង្ក​អោយ​មាន​ ជំងឺ​បេះដូង ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​ធ្ងន់​ធ្ងរ​ដទៃ​ទៀត ដូចជា បញ្ហា​សួត និង​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល។

អានបន្ថែម៖

– រីករាយ​នឹង​សកម្មភាព​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ទាំងផ្លូវ​កាយ​ និងផ្លូវ​ចិត្ត។

– ញុាំ​អាហារ​សុខភាពសម្បូរជាតិសរសៃ ដូចជា ​ស្រូវ​សាលី បន្លែ និង​ផ្លែឈើ និងសារធាតុ​ខ្លាញ់​ល្អ ​ដូច​ជាជាតិខ្លាញ់​មិនឆ្អែត​ Monounsaturated និង Polyunsaturated ភាគ​ច្រើន​មាន​នៅ​ក្នុង​ពពួក​គ្រាប់​ធញ្ញជាតិ និង​បន្លែ ​ផ្លែឈើ​មួយ​ចំនួន។

– ញុាំ​ពពួក​វីតាមីន​ចម្រុះ ជា​ពិសេស កាល់ស្យូម និង​វីតាមីន D។

– រក្សា​ទម្ងន់ និង​ថែទាំ​រាងកាយ​ឲ្យបាន​ល្អ។

– ដុស​ខាត​ការ​គិត ដោយ​បន្ត​រៀន​សូត្រ និង​សាក​ល្បង​ធ្វើ​អ្វីដែល​ថ្មី។

– កសាង​ទំនាក់ទំនង​ល្អ​ក្នុង​បណ្ដាញ​សង្គម ក៏​ដូច​ជា​មនុស្ស​ជុំ​វិញ​ខ្លួន​យើង។

– អនុវត្ត​តាមការណែនាំ និង​វិធី​បង្ការ​នានា​។

– សម្អាត​មាត់​ធ្មេញ និង​ជួប​ពិភាក្សា​ជាមួយ​ទន្តពេទ្យ​ឲ្យបាន​ទៀង​ទាត់។

– ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ថា​តើ​មាន​ថ្នាំ ​អាច​ជួយ​ទប់​ស្កាត់​ប្រភេទ​ជំងឺ​មាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ ដូចជា បញ្ហា​តម្រងនោម ឈឺ​ខ្នង ឈឺ​ចង្កេះ ឬ​ជំងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជាដើម។

បើ​សិន​ជា​គ្នា​យើង​ អាច​អនុវត្ត​តាម​វិធី​ងាយៗ​ខាង​លើ “Hello គ្រូពេទ្យ” ជឿថា យើង​នឹង​រស់​នៅ​​មាន​សេចក្តី​សុខ សុខភាព​ក៏​បរិបូរ អាយុក៏​កាន់​តែ​វែង។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Top Ways to Live Longer, https://www.hopkinsmedicine.org/health/wellness-and-prevention/4-top-ways-to-live-longer

What does it take to be a super-ager?, https://www.health.harvard.edu/healthbeat/tips-for-a-longer-life

10 Healthy Lifestyle Tips for Adults, https://www.eufic.org/en/healthy-living/article/10-healthy-lifestyle-tips-for-adults

កំណែ​ប្រែបច្ចុប្បន្ន

14/06/2022

អត្ថបទ​ដោយ CHHOEUNG Sothearoth

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ អ្នក​មាន​ក្រុម​ឈាម A ឬ B ប្រឈមជំងឺ​បេះដូងខ្ពស់​ជាង​ក្រុមឈាម O

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម