backup og meta

Glucose Tolerance Test (តេស្តជាតិស្ករដោយផឹក​សារធាតុផ្អែម)

Glucose Tolerance Test (តេស្តជាតិស្ករដោយផឹក​សារធាតុផ្អែម)

និយមន័យ

១- អ្វី​ទៅ​ជា Glucose Tolerance​ Test?

គឺជា​ទម្រង់​តេស្ត Oral Glucose Tolerance Test (តេស្ត​ជាតិស្ករ​ក្នុង​ឈាមដោយ​ផឹក​ជាតិ​ស្ករ) ធ្វើឡើង​ដើម្បី​វាស់នូវ​សមត្ថភាព​សារពាង្គកាយ​ប្រើប្រាស់​ជាតិ​ស្ករ​ផលិត​ជា​ថាមពល។ តេស្តនេះ អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ អ្នកបម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​កើត​ជំងឺ​ទឹក​នោមផ្អែមរួច ហើយ​ភាគ​ច្រើន​ដើម្បីរក​មើល​ជំងឺ​ទឹក​នោមផ្អែម​ពេល​ពពោះ។

​២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​នេះ?

​ជាទូទៅ​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យធ្វើ​តេស្ត​នេះ ដើម្បី​រកមើល​ជំងឺទឹក​នោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន ធ្វើ​តេស្ត​នេះ​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤-២៨ នៃគភ៌។ តេស្តនេះ​ក៏​ណែនាំ​សម្រាប់​មនុស្ស​ពេញវ័យ សង្ស័យ​មាន​ជំងឺទឹក​នោម​ផ្អែម​ដូចគ្នា។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត?

ទោះបី ជា​ធម្មតា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ ក្រោយ​សម្រាល​បេប៊ី​ក្តី ប៉ុន្តែ​យើង​នៅ​អាច​ប្រឈម​កើត​ជំងឺទឹក​នោមផ្អែម​ប្រភេទទី ២​ នៅ​ពេល​យើង​​មាន​ផ្ទៃពោះ​ម្តង​ទៀត។ ហេតុនេះ​គួរ​តាម​ដាន​ តាមរយៈ​ធ្វើ​តេស្តនេះ ៦-១២ សប្តាហ៍ ​បន្ទាប់​ពីសម្រាល​​ ឬ​បន្ទាប់​ពី​ផ្តាច់​ដោះ​បេប៊ី។​ ទោះលទ្ធ​ផល​ធម្មតា​ក្តី យើង​នៅ​តែ​ត្រូវ​តាម​ដាន​រៀងរាល់​ ៣ ឆ្នាំម្តង។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​ធ្វើ​តេស្ត?

​ញ៉ាំ​អាហារ​ធម្មតា​មុនពេល​ធ្វើតេស្ត ៤-៥ ថ្ងៃ​ ​បើ​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ គួរ​ប្រាប់​គ្រូពេទ្យ​ ព្រោះ​វាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល។ មុនពេល​ធ្វើតេស្ត​ ៨ម៉ោង​ ហាម​ញ៉ាំ​អ្វី​ទាំង​អស់ ​យល់​ល្អ​គួរ​តម​ញ៉ាំ​នៅ​ពេល​យប់ ដើម្បី​ធ្វើ​តេស្ត​ពេល​ព្រឹក។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

អំឡុង​ពេល​ចាប់​ផ្តើម​ធ្វើ​តេស្ត គ្រូពេទ្យ​នឹង​ណែនាំ​យើងឲ្យ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖

– ពេល​ទៅ​ដល់ ពេទ្យ​នឹង​បូម​ឈាម​ភ្លាមៗ ​ព្រោះ​ត្រូវ​យក​ឈាម​មិន​ទាន់​បាន​ញ៉ាំអ្វី​ទាំង​អស់ ទៅ​ប្រៀប​ធៀប​ជាមួយ​ឈាម​យើង​ទើប​ញ៉ាំ​ជាតិ​ស្ករ​រួច។

– បន្ទាប់​មក ពេទ្យ​នឹង​ឲ្យ​យើង​ផឹក​ទឹក​ស្ករ ដែល​បាន​វាស់​កម្រិត​ស្ករ​រួច​ជា​ស្រេច។ ត្រូវ​ផឹក​ទឹក​ស្ករ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ ហើយ​តាម​ស្តង់ដារ​តេស្ត Glucose Tolerance យើង​ត្រូវ​ផឹក​ទឹក​មាន​ជាតិ​ស្ករ​ប្រមាណ​ពី ៧៥-១០០ ក្រាម។

– ពេទ្យ​នឹង​បូមឈាម​ម្តង​ទៀត​ចន្លោះពី ​១-២ ម៉ោង​ ឬអាច ​៣ ម៉ោងបន្ទាប់ពី​ផឹកទឹក​ស្ករ។

៦- ក្រោយ​ធ្វើ​តេស្តរួ​ច​មាន​អ្វី​កើត​ឡើង?

យើង​អាច​មាន​អារម្មណ៍​វិល​មុខ​ចង់សន្លប់​ ដោយ​សារ​តែមិន​បានញ៉ាំ​អ្វី ហេតុ​នេះ​គួរ​តែ​រកអ្វីញ៉ាំ​ភ្លាម​ៗ​ បន្ទាប់​ពីធ្វើ​តេស្តរួច។

អាច​ធ្វើការ​ដូច​​ធម្មតា ​ហើយ​គ្រូពេទ្យ​នឹងប្រាប់​លទ្ធផល​ ​ស្ថានភាព​សុខភាព​យើង ឬ​អាច​សុំធ្វើ​តេស្ត​ផ្សេង​បន្ថែម​ទៀត។ គួរធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

សម្រាលកូន-ពិនិត្យសុខភាព

លទ្ធផល​

៧- លទ្ធផល​តេស្ត​

លទ្ធផល​ពី​ការ​ធ្វើ​តេស្ត​ត្រូវបែង​ចែក​ជា​ពីរ​មាន សម្រាប់​ស្ត្រី​កំពុង​ពពោះ និង​មនុស្ស​ធម្មតា​សង្ស័យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូចជា៖

– តេស្ត​លើ​មនុស្ស​ធម្មតា៖ តួលេខ​ខាង​ក្រោម​ជា​កម្រិត​ទូទៅ​នៃ​ជាតិ​ស្ករ​ធម្មតា​មាន​ក្នុង​រាងកាយ ហើយ​កម្រិត​ទាំង​នេះ​ អាច​ខុស​គ្នា​អាស្រ័យ​លើ​មន្ទីរ​ពិសោធន៍​ផ្សេងៗ​ពី​គ្នា។ បីជា​លទ្ធផល​នេះខុស​ពីក្នុង​ការ​កម្រិត​ខាង​ក្រោម​ក៏មិន​អី​ដែរ ព្រោះ​មន្ទីរ​ពិសោធន៍ ឬ​គ្រូពេទ្យ​អាច​វាយ​តម្លៃ​លទ្ធផល​យើង​តាម​រយៈ​សុខភាព​ជាក់ស្តែង និង​កត្តា​មួយ​ចំនួន​ទៀត​ដែល​អាច​យក​ជា​ការ​បាន បើ​ទោះ​ជា​តួលេខ​លើស​ពី​កម្រិត​ធម្មតា​ខាង​ក្រោម ប៉ុន្តែ​ជាតិ​ស្ករ​ក្នុង​ខ្លួន​នៅ​អាច​នៅ​តែ​ធម្មតា។

តួលេខ​ជា​ទូទៅ ការ​ធ្វើ​តេស្ត​មុន​ផឹក​ទឹក​ស្ករ​អាច​មាន​កម្រិត​ជាតិ​ស្ករ ​ក្រោម ឬ​ស្មើ ​១០០​ មិល្លីក្រាម/ដេស៊ីលីត្រ។ ប៉ុន្តែ​ក្រោយ​ផឹក​ជាតិស្ករ ៧៥ក្រាម រយៈពេល​មួយ​ម៉ោង កម្រិត​ជាតិ​ស្ករ​អាច​មាន ក្រោម ១៨៤ មិល្លីក្រាម/ដេស៊ីលីត្រ និង​ក្រោយ​ផឹក​រយៈពេល​ ២ម៉ោង គឺ​ក្រោម​ ១៤០ ​មិល្លីក្រាម/ដេស៊ីលីត្រ។

ក្នុង​ករណី​លទ្ធផល​តេស្ត​ចាប់​ពី ​១៤០-១៩៩​ មិល្លីក្រាម/ដេស៊ីលីត្រ (ពីរ​ម៉ោង​បន្ទាប់​ចាប់​ផ្តើម​ធ្វើតេស្ត​) មា​នន័យ​ថា យើង​ស្ថិតក្នុង​ស្ថាន​ភាព​បង្រុម​ទឹក​នោម​ផ្អែម។

ប៉ុន្តែ​ពិនិត្យ​រក​មើ​លជំងឺ​ទឹកនោម​ផ្អែម​ចំពោះ​លើស្ត្រី​ពពោះ ​សមាគម​ទឹកនោម​ផ្អែមអាមេរិក ​មានការ​វាយ​តម្លៃ​ជាក់លាក់​មួយ​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ។​

– តេស្ត​រកមើល​ជំងឺ​ទឹក​នោម​ផ្អែមពេល​ពពោះ៖ តួ​លេខ​ជា​ទូទៅ មុន​ផឹក​ទឹក​ស្ករ និង​ញ៉ាំ​អាហារ កម្រិត​ជាតិ​ស្ករ​អាចច្រើន ឬស្មើ ៩២ មិល្លីក្រាម/ដេស៊ីលីត្រ។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ផឹក​ទឹក​ស្ករ ៧៥ក្រាម មួយ​ម៉ោង កម្រិត​ជាតិ​ស្ករ​នឹង​ច្រើន​ជាង ឬ​ស្មើ ១៨០ មិល្លីក្រាម/ដេស៊ីលីត្រ និង​ក្រោយ​ពេល​ផឹក ២ម៉ោង កម្រិត​ជាតិ​ស្ករ​នឹង​ច្រើន​ជាង ឬ​ស្មើ ១៥៣ មិល្លីក្រាម/ដេស៊ីលីត្រ ហើយ​បើ​រយៈពេល ៣​ម៉ោង នឹង​ច្រើន​ជាង ឬ​ស្មើ ១៤០ មិល្លីក្រាម/ដេស៊ីលីត្រ។

ពេល​កម្រិត​ជាតិ​ស្ករ​ឡើង​ខ្ពស់៖ ក្រោយ​ធ្វើ​តេស្ត បើ​កម្រិត​ជាតិស្ករ​ឡើង​ខ្ពស់​ពី​តួលេខ​ខាង​លើ គឺ​អាច​បណ្តាល​មកពីកត្តា​មួយ​ចំនួន​ដូចជា៖

– កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ

– ពពួក​ថ្នាំ​មួយ​ចំនួន​ដូចជា​ Corticosteroids (ថ្នាំ​ប្រឆាំង​រលាក) Niacin (ថ្នាំ​ពពួក​វីតាមីន) Phenytoin ​(ថ្នាំ​ជំងឺ​ប្រកាច់) ពពួកDiuretics (ថ្នាំ​បញ្ចុះ​ទឹក​នោម)​ និង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ​ឬ​ថ្នាំ​អេដស៍។

– អ័រម៉ូន​កកទីស៊ុល​ កើន​ឡើង​ច្រើន​ក្នុង​ឈាម​នាំ​ឲ្យ​មាន​ជំងឺ Cushing’s syndrome។

– ជំងឺ​តំណ​ពូជ​មួយ​ចំនួនមាន​ Hemochromatosis (ជំងឺឈាម)​ ​Pheochromocytoma​ (ជំងឺ​លើ​ក្រពេញ​តម្រង​នោម)។

អត្ថបទគួរអាន៖

ពេល​កម្រិត​ជាតិ​ស្ករ​ទាប៖ ក្រោយ​ធ្វើ​តេស្ត បើ​កម្រិត​ជាតិ​ស្ករ​ទាប តួលេខ​ខាង​លើ គឺ​អាច​បណ្តាល​មកពីកត្តា​មួយ​ចំនួន​ដូចជា៖

– ថ្នាំមួយ​ចំនួន​ដូចជា​ ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ ថ្នាំ​បញ្ចុះ​ឈាម​ (Propranolol)​ និង​ថ្នាំ​ជំងឺ​បាក់​ទឹកចិត្ត (Isocarboxazid)។

– ការ​ផលិត អ័រម៉ូន​កកទីស៊ុល ​និង​អាល់​ដូស្តេរ៉ូន ថយ​ចុះ​ដោយ​សារ​ជំងឺ​ Addison’s

disease (ជំងឺ​លើ​ក្រពេញ​តម្រង់​នោម)។

– មាន​បញ្ហា​នៅ​ក្រពេញ​ទីរ៉ូអ៊ីត​ និង ​Pituitary (ក្រពេញ​ក្នុង​ខួរក្បាល) ចុះ​ខ្សោយ។

– ដុំ​មហារីក​ និង​បញ្ហា​ផ្សេងៗ​នៅ​លំពែង។

– ជំងឺ​ថ្លើម។

នៅ​មាន​ជំងឺ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កម្រិត​​ជាតិស្ករ​ក្នុង​ឈាម​ប្រែប្រួល​ផងដែរ។ គ្រូពេទ្យ​នឹង​ប្រាប់​យើង បើ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ។

តួលេខ​ជាតិ​ស្ករ​នៃ​តេស្ត​នេះ អាច​ខុសគ្នា​បន្តិច​បន្តួច ​ពីកន្លែង​មួយទៅ​កន្លែង​មួយ​ ហេតុនេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​សិន​មាន​ចម្ងល់​ពីលទ្ធផល​តេស្ត។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gout. http://my.clevelandclinic.org/services/orthopaedics-rheumatology/diseases-conditions/hic-gout. Accessed June 12, 2016.

Gout. http://patient.info/health/gout-leaflet. Accessed June 12, 2016.

Gout (Gouty Arthritis). http://www.medicinenet.com/gout_gouty_arthritis/page9.htm. Accessed June 12, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/07/2022

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម