backup og meta

កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន មិនសូវភ័យរឿងបញ្ហា​លើស​ឈាម​

កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន មិនសូវភ័យរឿងបញ្ហា​លើស​ឈាម​

​លើសឈាម ជា​ជំងឺ​លាក់​មុខ កាច​សាហាវ ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ទេ កុំ​ថា​ក្មេង ឬ​ក៏​ចាស់។ គួរ​កែ​ទម្លាប់​រស់​នៅ​ងាយៗដូច​ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” ជឿ​ជាក់​ថា យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​អាយុ​វែង។

១- របប​អាហារ

ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ជាតិ​ប្រៃ​ក្នុង​អាហារ ត្រូវ​តែ​តិច​ជាងប៉ូតាស្យូម។ យោង​តាម​ការ​ណែនាំ​ពី​អ្នក​ឯកទេស​ចំណី​អាហារបាន​ឲ្យ​ដឹងថា​ របប​អាហារ​មួយ​ហៅ​ថា DASH (របប​អាហារ​ត្រឹម​ត្រូវ​ដើម្បី​បញ្ឈប់​ការ​ឡើង​សម្ពាធ​ឈាម) សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ហើយ​ជាតិ​ខ្លាញ់​ល្អ (ប្រេង​រុក្ខជាតិ) និង​ប្រូតេអ៊ីន​មាន​កម្រិត​មធ្យម​ ចំណែក​ជាតិ​កូលេស្តេរ៉ូល​ និង​ខ្លាញ់​សត្វ​មិន​ល្អ ពិសេស​​ជាតិ​ប្រៃ​  មាន​កម្រិត​ទាប​ជាង​គេ។

របប​អាហារ DASH គឺ​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​បៃតង និង​ផ្លែឈើ ក៏ដូចជា​គ្រាប់​ធញ្ញជាតិ​ឲ្យ​ច្រើន​វិញ។ ប៉ូតាស្យូម ជា​សារធាតុ​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​យ៉ាង​មាន​ប្រសិទ្ធភាព បើ​យើង​ញ៉ាំ​ជាតិ​ប៉ូតាស្យូម មាន​ប្រភព​ពី​បន្លែ និង​ផ្លែ​ឈើ​ច្រើន។ មួយ​ទៀត ជាតិ​ប៉ូតាស្យូម ងាយ​ស្រួល​រក​បំផុត ព្រោះ​មាន​នៅ​ក្នុង​ដំឡូង ដំណាប់ប៉េងប៉ោះ​ក្រៀម គ្រាប់​សណ្ដែក ចេក ផ្លែប៊ើរ សាច់​ត្រី និង​ទឹក​ដោះ​គោ។

អ្នក​លើស​ឈាម គួរញ៉ាំ​សារធាតុ​រ៉ែ​មួយ​នេះ​ឲ្យ​បាន ៤១០០​ មិល្លីក្រាម ចែក​ជា​ ៨ ចំណែក/ថ្ងៃ ដោយ​របប​អាហារ​គួរ​ជាបន្លែ ផ្លែ​ឈើ ព្រោះ​អាច​បញ្ចុះ​ឈាម​បាន ៧,២/២,៨ មិល្លីម៉ែត្រ​បារត បើ​ធៀប​ទៅ​នឹង​របប​អាហារ​បន្លែ ផ្លែ​ឈើ ៣,៥ ចំណែក/​ថ្ងៃ មាន​ជាតិ​ប៉ូតាស្យូម​សរុបត្រឹម​តែ ១៧០០ មិល្លីក្រាម​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត គួរ​បន្ថយ​រឿង​ញ៉ាំ​អាហារ​កំប៉ុង សំខាន់​បំផុត ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ផងដែរ។

វិធីការពារកុំឲ្យលើសឈាម Hello គ្រូពេទ្យ

២- ហាត់​ប្រាណ​ទៀងទាត់

ហាត់​ប្រាណ​ មិន​មែន​សម្រាប់​តែ​អត្តពលិក​អាជីព​នោះទេ។ ហាត់​ប្រាណ​បង្ហាញ​ថា ​មាន​ផល​ល្អ​សម្រាប់​សុខភាព ទាំង​គ្នា​យើង​មាន​ជំងឺ និង​គ្មាន​ជំងឺ មាន​ន័យ​ថា ឲ្យ​តែ​បាន​បញ្ចេញ​កម្លាំង ទោះ​តិច​ក្ដី ​ច្រើន​ក្ដី ​សុទ្ធ​តែ​ទទួល​បាន​ផល។ អ្នក​ហាត់​ប្រាណ​ជា​ប្រចាំ អាច​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​បាន​ល្អ ជាង​គ្នា​យើង​មិន​ហាត់​ប្រាណ​សោះ ​ប្រមាណ ២០-៥០ ភាគរយ។

សម្រាប់​មនុស្ស​ពេញ​វ័យ​ យ៉ាង​ហោច​ណាស់ ហាត់​ឲ្យ​បាន​ ១៥០ នាទី/សប្តាហ៍ ដោយ​ឆ្លាស់​ពេល​វេលា និង​ជម្រើស​ការ​ហាត់​ប្រាណ​ទៅ​តាម​កាលៈទេសៈ​រៀងៗ​ខ្លួន ដូចជា ជិះកង់ ឬ​រត់​លេងៗ តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ចំណែក​អូនៗ​តូចៗ និង​ក្មេង​ជំទង់ គួរ​ណាស់ធ្វើ​សកម្មភាព​រាងកាយឲ្យ​បាន​ ១​ ម៉ោង រៀង​រាល់​ថ្ងៃ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣- រក្សា​ទម្ងន់

សន្ទស្សន៍​ទម្ងន់ធៀបកម្ពស់ ហៅ​ថា BMI សំខាន់​ណាស់​ចំពោះ​អ្នក​លើស​ឈាម ​ព្រោះ​បើ​កើន​ឡើង​តែ​ ១លេខ នោះ​សម្ពាធ​ឈាម ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ ហើយ​ជា​ទូទៅ កម្រិត​ធម្មតា​នៅ​ចន្លោះ ១៨-២៤ លើស​ទម្ងន់នៅ​ចន្លោះ ២៥-២៩ ចំណែក​អ្នក​ធាត់​ខ្លាំង គឺ​ចាប់​ពី ៣០ ឡើង​ទៅ។ គ្នា​យើង​លើស​ទម្ងន់ និង​ធាត់ បើ​លើស​សមាមាត្រ​ ១ លេខ គឺ​ស្មើ​នឹង​ការ​កើន​សម្ពាធ​ឈាម​ចូល​ក្នុង​បេះដូង ០,៨៩ មិល្លីម៉ែត្រ​បារត។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ ក៏​មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ទឹកនោម​ផ្អែម ច្រើន​ជាង​គ្នា​យើង​មិន​គីឡូ​ធម្មតាពី ២-៦ ដងឯណោះ។ ហេតុនេះ គួរ​​សម្រក​ទម្ងន់​ឲ្យ​ស្ថិត​នៅ​ត្រឹម​កម្រិត​ធម្មតា​នៃ BMI

ហាត់ប្រាណ

៤- គ្រឿង​ស្រវឹង

ផឹក​ស្រា​ច្រើន មិន​ត្រឹម​តែ​ធ្វើ​ឲ្យសម្ពាធ​ឈាម​ឡើង​ប៉ុណ្ណោះ​ទេ ជាតិ​កាឡូរី​មាន​ក្នុង​ស្រា ក៏​អាច​បង្ក​ឲ្យ​លើស​ទម្ងន់​ផង​ដែរ។

៥- ជក់​បារី

សារធាតុ​មាន​ក្នុង​បារី អាច​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ព្រម​ទាំង​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ អ៊ីចឹង គួរ​តែ​បញ្ឈប់ ប៉ុន្តែ​ចំពោះ​គ្នា​យើង​ញៀន​បារី ផ្ដាច់​មិន​បាន គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​វិធី​ផ្ដាច់។

អានបន្ថែម៖

៦- កាត់​បន្ថយ​ស្ត្រេស

ស្ត្រេស អាច​ឲ្យ​សម្ពាធ​ឈាម​ឡើង​ដូច​គ្នា គួរ​រក​វិធី​បន្ថយ និង​ចៀសវាង​ធ្វើ​ឲ្យ​អារម្មណ៍​តាន​តឹង ដូចជា ស្ដាប់​តន្ត្រី អាន​សៀវភៅ លេង​កីឡា ឬ​សមាធិ​ជាដើម។

៧- តាម​ដាន​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់

ចាំ​ថា ការ​តាម​ដាន​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ ជា​រឿង​ចាំបាច់​សម្រាប់អ្នកលើស​ឈាម​ អាច​ធ្វើ​បាន​នៅ​ផ្ទះ។ បម្រុង​កើត​ជំងឺ​លើស​ឈាម គឺ​សម្ពាធ​ឈាម​ចន្លោះ ១២០-១៣៩ kក្នុង ៨០-៨៩ មិល្លីម៉ែត្រ​បារត។ ពេល​គ្រូពេទ្យ​កំណត់​ថា យើង​មាន​ជំងឺ​លើស​ឈាម ណែនាំ​ផ្សេងៗ នឹង​ត្រូវ​អនុវត្ត​ភ្លាម ដើម្បី​ចៀសវាង​ផល​វិបាក។

យើង​អាច​ការពារ​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ងាយៗ​បាន​រៀបរាប់​ខាង​លើ បើ​ទោះ​ជា​មិន​អាច​ការពារ​បាន ១០០% ក៍​កាត់​បន្ថយ​ហានិភ័យ​ច្រើន​ដែរ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Kearney, Patricia M., Megan Whelton, Kristi Reynolds, Paul K. Whelton, and Jiang He. “Worldwide Prevalence of Hypertension: A Systematic Review.” Journal of Hypertension 22, no. 1 (January 2004): 11–19.

http://www.dynamed.com/topics/dmp~AN~T115345/Hypertension#Prevention-and-Screening

https://medlineplus.gov/howtopreventhighbloodpressure.html

https://www.everydayhealth.com/hypertension/preventing.aspx

https://www.wikihow.com/Prevent-Hypertension

https://www.webmd.com/hypertension-high-blood-pressure/guide/preventing-high-blood-pressure#1

https://www.healthcastle.com/potassium-recommendation-for-people-with-high-blood-pressure/

https://www.livestrong.com/article/374275-body-mass-index-blood-pressure/

កំណែ​ប្រែបច្ចុប្បន្ន

14/06/2022

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម