អ្នកលើសឈាម អ្វីដែលត្រូវការពារបំផុតគឺ ការពារកុំឲ្យដួល។ ហាត់ប្រាណទៀងទាត់ ជាវិធីសាមញ្ញមានប្រសិទ្ធភាពការពារមិនឲ្យលើសឈាម (សម្ពាធឈាមខ្ពស់)។ បើមិនបានទៅហាត់នៅ Gym ក៏មិនអីបានដែរ សំខាន់ គឺឲ្យខ្លួនយើងមានចលនា ជាការស្រេច។ គ្នាយើងប៉ឹមៗជិតនឹងលើសឈាម ឬអ្នកផ្ទះយើងលើសឈាមហើយនោះ មានវិធីហាត់ប្រាណមួយចំនួនដើម្បីការពារ ឬបន្ថយការឡើងសម្ពាធឈាម។
“Hello គ្រូពេទ្យ” នឹងប្រាប់ខាងក្រោមនេះ៖
១- ដើម្បីបេះដូងនិងសរសៃឈាមដំណើរការល្អ
ការដើរ រត់ លោតអន្ទាក់ ជិះកង់ ឬហែលទឹក សុទ្ធតែជួយឲ្យបេះដូងកាន់តែរឹងមាំល្អឡើងៗ។ បេះដូងកាន់តែល្អរឹងមាំ សម្ពាធឈាមថយចុះដោយស្វ័យប្រវត្តិ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- ដើម្បីឲ្យសាច់ដុំរឹងមាំ
ការហាត់ឲ្យសាច់ដុំរឹងមាំ ជួយបង្កើនម៉ាស់សាច់ដុំ និងធ្វើឲ្យឆ្អឹងរឹងមាំ ហើយក៏ជួយច្រើនដល់សន្លាក់ដៃសន្លាក់ជើងផងដែរ។ ម៉ាស់សាច់ដុំកាន់តែច្រើន ការដុតបំផ្លាញកាឡូរីបានកាន់តែច្រើន (មានន័យថា មិនសូវមានខ្លាញ់ក្នុងខ្លួន)។
យ៉ាងណាក៏ដោយ ការហាត់ប្រាណ គួរធ្វើសន្សឹមៗ ដោយអាចចាប់ផ្ដើមហាត់ពីស្រាលទៅ ដូចជា ការហាត់ពត់ដងខ្លួន ពត់ដៃពត់ជើង ការដើរ ជាដើម។ យើងមិនបាច់ហាត់ច្រើន ឬយូរពេកនោះទេ មួយថ្ងៃត្រឹម ៣០ នាទី ហើយហាត់ ៥ ថ្ងៃមួយសប្ដាហ៍ ជាការល្អ។ ដំណាក់កាលបន្ទាប់ យើងអាចចាប់ផ្ដើមហាត់ធ្ងន់ៗបន្តិចម្ដងៗ ដើម្បីកាត់បន្ថយពេល។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
ចៀសវាងប្រើកម្លាំងខ្លាំងហួសកម្រិតពេក ព្រោះអ្នកមានសម្ពាធខ្ពស់ មិនអាចធ្វើចលនាដូចគេធម្មតាបានឡើយ។ អ៊ីចឹង មុនសាកល្បងចង់ហាត់ធ្ងន់បែបណា គួរសួរពេទ្យសិន ថាតើធ្វើបាន ឬយ៉ាងណា។ បើកំពុងតែហាត់ៗ ស្រាប់តែមានអាការៈឈឺទ្រូង ពិបាកដកដង្ហើម ឬវិលមុខ គួរសម្រាកមួយភ្លែត ហើយសង្កេតថាតើអាការៈហ្នឹងបាត់វិញដែរអត់។ បើអត់បាត់ទេ ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់។
[embed-health-tool-heart-rate]