backup og meta

ទម្លាប់​ខុសឆ្គងទាំង​៥​ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ខុសឆ្គងទាំង​៥​ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​មួយ​ចំនួន​ ដូចជា​ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ឲ្យ​បាន​ច្រើន​ ក៏​ដូចជា​​ឈប់​ជក់​បារី​ សុទ្ធ​តែ​ជួយ​​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។​ ផ្ទុយ​ទៅ​វិញ​ សកម្មភាព​មួយ​ចំនួន​ទៀត​ បែរ​ជា​ធ្វើ​ឲ្យ​សុខភាព​បេះដូង​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​វិញ​។ យ៉ាង​ណា​មិញ ប្រសិនបើ​​គ្នា​យើង​មិន​ចង់​ប្រឈម​​នឹង​បញ្ហា​បេះដូង​​​នៅ​ពេល​អនាគត​ទេ​​នោះ ចូរ​ជៀសវាង​ទម្លាប់​មិន​ល្អ​ទាំង​៥​នេះ​។

១. ខឹង​ច្រើន​

នៅ​ពេល​ដែល​យើង​ខឹង ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង​មាន​សកម្មភាព​ជ្រុល​ ហើយ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ដែល​នាំ​ឲ្យ​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង​ ព្រម​ទាំង​​បន្ថែម​ស្រ្តេស​នៅ​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។ លើស​ពី​នេះ​ អ័រម៉ូន​ស្រ្តេស​ដូចជាCortisol អាច​​បណ្ដាល​ឲ្យ​មាន​​ការ​ចាល់​ទឹក (ដោយ​​បង្ក​​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ជា​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ជាតិ​ខួរ​ក្បាល) ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ និង​គុណភាព​ដំណេក ដែល​កត្តា​ទាំង​នេះ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជាង​នេះ​ទៅ​ទៀត​​ ការ​ខឹង​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ និង​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​កាន់​តែ​ច្រើន​ ការ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទៀត​ផង​។

២. ហាត់​ប្រាណ​ច្រើន​ជ្រុល​

ខណៈ​ដែល​លំហាត់​ប្រាណ​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​ ប៉ុន្តែ​ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ទៅ​វិញ​។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ហួស​កម្រិត​អាច​បណ្ដាល​ឲ្យ​​មាន​​អតុល្យភាព​អ័រម៉ូន​ ភាព​ស៊ាំ និង​ការ​ធ្វើ​មេតាប៉ូលីស​​ចុះ​ខ្សោយ​ ព្រម​ទាំង​​បង្កើន​ស្រ្តេស​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។

៣. មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ

ការ​​មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​។ ពិត​ណាស់​ អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់ធ្ងរ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវត្តន៍​​ទៅ​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សរសៃ​ឈាម​បេះដូង​។ ជា​ទូទៅ​ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ជំងឺ​ផ្លូវ​ដង្ហើម​ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​​​មាន​សុខភាព​ល្អ និង​​ជួយ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​។

[embed-health-tool-heart-rate]

៤. គេង​ច្រើន​ជ្រុល​

ពិត​ណាស់ ​ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ទាំង​មូល​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​ច្រើន​ជ្រុល​ វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​។ ជា​ទូ​ទៅ​ នៅ​ពេល​ដែល​យើង​គេង​ច្រើន​ជ្រុល​ យើង​​​នឹង​មាន​ពេលវេលា​កាន់​តែ​តិច​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ ដែល​កត្តា​នេះ​អាច​​រួម​ចំណែក​ដល់​ការ​ធាត់​ជ្រុល​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ​ហើយ​វា​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​។​

គេងច្រើន១

៥. មិន​ចូលរួម​ក្នុង​សង្គម​

ភាព​ឯកោ​ក៏​​អាច​ជះឥទ្ធិពល​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។​ អ្នក​ដែល​​មិន​មាន​ទំនាក់ទំនង​ក្នុង​សង្គម​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​មាន​អាការៈ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ទម្លាប់​មិន​ល្អ​ផ្សេង​ៗ​ដូចជា​គេង​ច្រើន​ជ្រុល​ ជក់​បារី​ របប​អាហារ​មិន​​ល្អ​ និង​កង្វះ​លំហាត់​ប្រាណ​ជាដើម ដែល​ទម្លាប់​ទាំង​នេះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង​របស់​យើង​ធ្ងន់ធ្ងរ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/13763714-habits-bad-for-heart/

https://www.bhf.org.uk/informationsupport/heart-matters-magazine/news/behind-the-headlines/anger-and-heart-attacks

https://www.sleepfoundation.org/sleep-deprivation/how-sleep-deprivation-affects-your-heart

កំណែ​ប្រែបច្ចុប្បន្ន

27/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 27

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម