មនុស្សពេញវ័យដែលមានជំងឺបម្រុងទឹកនោមផ្អែម មានហានិភ័យប្រឈមនឹងបញ្ហាគាំងបេះដូងខ្ពស់ជាងអ្នកដែលមិនមានជំងឺបម្រុងទឹកនោមផ្អែម នេះបើយោងតាមការស្រាវជ្រាវរបស់សមាគមបេះដូងអាមេរិក។
មនុស្សពេញវ័យដែលមានជំងឺបម្រុងទឹកនោមផ្អែម មានហានិភ័យប្រឈមនឹងបញ្ហាគាំងបេះដូងខ្ពស់ជាងអ្នកដែលមិនមានជំងឺបម្រុងទឹកនោមផ្អែម នេះបើយោងតាមការស្រាវជ្រាវរបស់សមាគមបេះដូងអាមេរិក។

ជាក់ស្ដែង លោកវេជ្ជបណ្ឌិត Akhi Jain អ្នកស្រាវជ្រាវនៃសមាគមបេះដូងអាមេរិក និងជាគ្រូពេទ្យប្រចាំនៅមណ្ឌល Mercy Catholic Medical Center នៅរដ្ឋPennsylvania បានឲ្យដឹងថា បើយើងមិនធ្វើការព្យាបាលជំងឺបម្រុងទឹកនោមផ្អែមទេនោះ វាអាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយព្រមទាំងអាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ដែលបង្កើនហានិភ័យធ្ងន់ធ្ងរនៃការកើតជំងឺសរសៃឈាមបេះដូងថែមទៀតផង។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺគាំងបេះដូង ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧,៨លាននាក់ ចាប់ពីឆ្នាំ២០១៨ ជាមនុស្សពេញវ័យដែលមានអាយុចន្លោះពី១៨ ដល់៤៤ឆ្នាំ ហើយចំពោះអ្នកដែលមានជំងឺបម្រុងទឹកនោមផ្អែម ដែលមានជាតិស្ករក្នុងឈាមខ្ពស់ មានហានិភ័យគាំងបេះដូងចំនួន១,៧ដងច្រើនជាងអ្នកដែលមិនមានជំងឺបម្រុងទឹកនោមផ្អែម នេះបើយោងតាមការស្រាវជ្រាវរបស់សមាគមបេះដូងអាមេរិក។

យ៉ាងណាមិញ ហានិភ័យនៃការកើតជំងឺបម្រុងទឹកនោមផ្អែម និងគាំងបេះដូង អាចនឹងថយចុះ ប្រសិនបើយើងផ្លាស់ប្ដូរបែបបទរស់នៅ ដែលរួមមានរក្សាទម្ងន់ខ្លួនសមល្មម ធ្វើលំហាត់ប្រាណជាប្រចាំ និងញ៉ាំរបបអាហារល្អៗ។
អត្ថបទគួរអាន៖
ពិតណាស់ លោកវេជ្ជបណ្ឌិត Akhi Jain បានបន្ថែមថា ការពិនិត្យសុខភាពជាទៀងទាត់ និងឆែករកជំងឺបម្រុងទឹកនោមផ្អែមជាប្រចាំ មានសារសំខាន់ណាស់ចំពោះមនុស្សវ័យក្មេង ដើម្បីបង្ការ ឬពន្យារនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ គាំងបេះដូង និងជំងឺបេះដូងដែលពាក់ព័ន្ធផ្សេងទៀត។