បេះដូងជាសរីរាង្គមួយក្នុងរាងកាយ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរាងកាយ ប្រសិនបើបេះដូង ត្រូវគាំងលែងដំណើរការនោះសរីរាង្គគ្រប់យ៉ាងក៏ត្រូវលែងដំណើរការដូចគ្នា។ ខណៈពេលនេះរឿងដែលសំខាន់ យើងចាប់ផ្ដើមត្រូវធ្វើ និងតាមដាននោះគឺ ការថែរក្សាបេះដូងឲ្យមានសុខភាពល្អ។
បេះដូងជាសរីរាង្គមួយក្នុងរាងកាយ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរាងកាយ ប្រសិនបើបេះដូង ត្រូវគាំងលែងដំណើរការនោះសរីរាង្គគ្រប់យ៉ាងក៏ត្រូវលែងដំណើរការដូចគ្នា។ ខណៈពេលនេះរឿងដែលសំខាន់ យើងចាប់ផ្ដើមត្រូវធ្វើ និងតាមដាននោះគឺ ការថែរក្សាបេះដូងឲ្យមានសុខភាពល្អ។

នៅវ័យក្រោម ៤០ឆ្នាំមិនថាបុរស ឬស្ដ្រីនោះទេ មានភាគរយតិចដែលបានប្រឈមនឹងបញ្ហាសុខភាពបេះដូង ឬអាចនិយាយបានថាបេះដូងនៅមានសុខភាពរឹងមាំ ដែលធ្វើឲ្យអ្នកក្នុងវ័យនេះងាយនឹងភ្លេចខ្លួនចំពោះកត្ដាហានិភ័យនៅថ្ងៃខាងមុខ។ ដោយការមិនខ្វាយខ្វាល់ពីរបបអាហារ ការមិនធ្វើសកម្មភាពរាងកាយ និង ឥរិយាបថ ទម្លាប់សំខាន់ៗប្រចាំថ្ងៃ ជាហេតុបញ្ហាប្រឈមអាចនឹងកើតមានចំពោះអ្នកទាំងនោះក្នុងពេល ១០ ទៅ ១៥ឆ្នាំក្រោយអាយុ៤០ឆ្នាំ។ បញ្ហាប្រឈមកើតចេញពីទម្លាប់ប្រចាំថ្ងៃនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ។ ដូចជាការជក់បារី ផឹកស្រា ញ៉ាំអាហារមិនខ្វល់ពីសុខភាព មិនដែលហាត់ប្រាណ និងគេងមិនគ្រប់គ្រាន់ជាដើម នឹងបង្កបញ្ហានៅពេលចាស់ទៅនឹងប្រឈមជំងឺបេះដូង។ ដូច្នេះការដឹងច្បាស់ពីបញ្ហាប្រឈមជាមុនអាចងាយស្រួលដល់យើង រៀបចំខ្លួនការពារ បញ្ជៀសខ្លួនពីបញ្ហាមួយនេះពេលចាស់ទៅ។
រក្សាទម្ងន់បានល្អមានន័យថា យើងក៏អាចរក្សាសុខភាពរបស់យើងបានល្អផងដែរ។ ជាក់ស្ដែប្រសិនរាងកាយកើនឡើងទម្ងន់ ឬធាត់ ជាសញ្ញាបង្ហាញគ្រោះថ្នាក់ដល់សុខភាពបេះដូងខាងមុខ។ ការឡើងទម្ងន់គឺមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបបអាហារ និងការមិនបានហាត់ប្រាណ បង្កការកើនឡើងជាតិខ្លាញ់ក្នុងសរសៃឈាម ដែលបង្កផលប៉ះពាល់ដល់ សម្ពាធឈាម និងបេះដូង។ ដូច្នេះការរក្សាទម្ងន់ មិនថាត្រូវគ្រប់គ្រងរបបអាហារ ឬ ហាត់ប្រាណនោះទេ ត្រូវតែអនុវត្ដឲ្យបានល្អដើម្បីសុខភាពបេះដូងល្អនាពេលខាងមុខ។
លក្ខខណ្ឌសុខភាពប្រចាំថ្ងៃក៏ជាសញ្ញាមួយបង្ហាញពីមូលហេតុ និងកត្ដាប្រឈមសុខភាពបេះដូងនាពេលខាងមុខ។ ក្នងនោះមានដូចជា កត្ដាលើសឈាម ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម បញ្ហាគេងមិនលក់ និងបញ្ហាផ្សេងៗទៀត ដែលស្ថិតក្នុងកំណត់សម្គាល់មានប៉ះពាល់ដល់បេះដូង តម្រូវឲ្យការត្រួតពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា មុនពេលវាបង្កកាន់តែធ្ងន់ធ្ងរ។ ក្នុងករណីខ្លះរោគសញ្ញាតិចតូចដែលយើងគិតថាមិនអីនោះ វាក៏អាចបង្កគ្រោះថ្នាក់នៅពេលខាងមុខពេលដែលសុខភាពរបស់យើងត្រូវចុះខ្សោយ និងវ័យកាន់តែវិវត្ដទៅមុខ។

ក្នុងករណីនេះ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម កើនឡើងកម្រិតជាតិក្នុងឈាម ត្រូវតែញ៉ាំថ្នាំ និងតាមដានសុខភាពឲ្យបានទៀងទាត់។ កាលណាកត្ដាទាំងនេះស្ថិតក្នុងការធ្វេសប្រហែស វានឹងបង្កការវិវត្ដកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាពបេះដូងដោយមិនចំណាយពេលយូរនោះឡើយ។
ប្រសិនបើអ្នកមិនជក់បារី ឬ ប្រើផលិតផលថ្នាំជក់ និងផឹក គ្រឿងស្រវឹង ក្នុងកម្រិតតិចតួចនោះ គឺជារឿងល្អខ្លាំងណាស់។ ប្រសិនបើយើងកំពុងតែផឹកស្រា និងជក់បារីហើយនោះ គួរតែព្យាយាម កាត់បន្ថយ បន្ដិចម្ដងៗគឺជាការល្អ ខណៈដែល ប្រសិនបើសុខភាពបេះដូងនៅមិនទាន់ មានការប៉ះពាល់នៅឡើយ ព្រោះសារធាតុពុល ដែលមាន ក្នុងផ្សែងបារី និងគ្រឿងស្រវឹង គឺជាមូលហេតុគ្រោះថ្នាក់ធំបំផុតចំពោះបញ្ហាបេះដូង នៅពេលខាងមុខ។
ការបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំយ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោង គឺជារឿងល្អសម្រាប់សុខភាព។ ទោះហាត់ប្រាណជិះកង់ ដើរ រត់ ហែលទឹក ឬលេងបាល់ក៏ដោយ ឲ្យតែរាងកាយមានសកម្មភាពបែកញើស រាល់ថ្ងៃនោះគឺអាចរក្សាសុខភាពបេះដូងបានល្អ នៅពេលចាស់ទៅ។ មួយវិញទៀត ទន្ទឹមនឹងការហាត់ប្រាណគួរតែរក្សារបបអាហារសុខភាពកាន់តែប្រសើរ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Heart Healthy Diet https://my.clevelandclinic.org/health/articles/17079-heart-healthy-diet
Alcohol’s Effects on the Cardiovascular System https://www.ncbi.nlm.nih.gov/pmc/articles/PMC5513687/
Alcohol and Heart Health: Separating Fact from Fiction https://www.hopkinsmedicine.org/health/wellness-and-prevention/alcohol-and-heart-health-separating-fact-from-fiction
Things You Can Do to Prevent Heart Disease and Stroke https://www.heart.org/en/healthy-living/healthy-lifestyle/prevent-heart-disease-and-stroke
កំណែប្រែបច្ចុប្បន្ន
27/06/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ