backup og meta

ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពី​អ្វី?

ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពី​អ្វី?

ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង? ប្រាកដណាស់ អាការៈនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេ គ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យយើងជួបបញ្ហានេះមានមួយ​ចំនួន​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.សម្ពាធឈាមថយចុះ

ការថយចុះសម្ពាធឈាមក៏បណ្ដាលឲ្យយើងភ្ញាក់ពីគេងមានអារម្មណ៍វិលមុខ ពិសេសពេលដែលសម្ពាធឈាមត្រូវថយចុះលឿន ខណៈយើងភ្ញាក់ពីគេងហើយក្រោកឡើងភ្លាមៗ។

ការគេងមិនថា គេងផ្ងារ គេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឲ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួត ចរន្ដឈាមត្រូវចេញពីក្បាល ឆ្លងកាត់ពោះ និង ដល់ចុងជើង ដូច្នេះពេលយើងភ្ញាក់ហើយក្រោកឡើងភ្លាមៗ ចរន្ដឈាមក៏មិនអាចសម្រួលបានភ្លាមៗនោះទេ ទើបបណ្ដាលឲ្យយើងវិលមុខ។ ប៉ុន្ដែអាការៈអាចនឹងប្រសើរឡើងវិញចន្លោះពី ២ ទៅ ៣នាទី ពេលចរន្ដឈាម ដំណើរការស្រួលឡើងវិញ។

២.ខ្សោះជាតិទឹក

ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។ ប៉ុន្ដែមិនជាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប្រសិនបើដោយសារមូលហេតុនេះមែន យើងអាចញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ នោះសុខភាពនឹងប្រសើរឡើងវិញ។

៣.ឥទ្ធិពលថ្នាំ

ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនោះ។

៤.គេងបាត់ដង្ហើម

ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល ក៏បណ្ដាលឲ្យឈាមរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សរីរាង្គខួរក្បាលបានដូចគ្នា នេះក៏ជាមូលហេតុធ្វើឲ្យ មានអារម្មណ៍ឈឺក្បាល វិលមុខពេលភ្ញាក់ពីគេង។ ម្យ៉ាងវិញទៀតផលវិបាកនៃការគេងបាត់ដង្ហើម គឺធ្វើឲ្យយើងវិលមុខ អស់កម្លាំង នៅពេលភ្ញាក់ពីគេងតែម្ដង។

៥.ជំងឺខ្សោយបេះដូង

មានជំងឺខ្សោយបេះដូង ក៏ជាមូលហេតុមួយធ្វើឲ្យយើងក្រោកពីគេង វិលមុខបានដែរ។ ជំងឺខ្សោយបេះដូង គឺស្ដែងឡើយដោយសុខភាពបេះដូងមិនរឹងមាំ និងមិនអាចច្របាច់ឈាមបញ្ជូនទៅកាន់សរីរាង្គគ្រប់គ្រាន់ទៅតាមតម្រូវការ ការណ៍នេះក៏អាចប៉ះពាល់ទៅដល់ចរន្ដឈាមក្នុងរាងកាយទើបធ្វើឲ្យវិលមុខពេលក្រោកពីគេង។

៦.គេងមិនគ្រប់គ្រាន់

យើងក៏ដឹងហើយថា ការគេងគឺជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ មិនថា សុខភាពបេះដូង ឬសុខភាពខួរក្បាលនោះទេ គឺត្រូវការគេងឲ្យបានគ្រប់គ្រាន់។ តួយ៉ាងជាមធ្យមយើងត្រូវការគេងឲ្យបាន៧ម៉ោងក្នុងថ្ងៃ ឬតិចបំផុត ត្រឹម៦ម៉ោងទើបមិនប៉ះពាល់ដល់សុខភាព ដូច្នេះប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ នោះនឹងធ្វើឲ្យយើងប្រឈម វិលមុខអស់កម្លាំងជាមិនខាន។

អត្ថបទគួរអាន៖

៧.ជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទ នៅពេលជាតិស្ករក្នុងឈាមចុះមដល់ ចន្លោះពី ៦៥ ដល់​ ៧០ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ ក៏អាចជួបប្រទះអាការៈវិលមុខ អស់កម្លាំង នៅពេលក្រោកពីគេងបានដែរ។ ប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ប្រញាប់តេស្ដមើលកម្រិតជាតិស្ករ និង ស្វែងរកអាហារ ផ្អែមៗញ៉ាំដើម្បីបន្ធូរបន្ថយអាការៈវិលមុខនេះ ឬស្វែងរកជំនួយពីមនុស្សដែលនៅក្បែរខ្លួនជាងគេ។

ទឹកនោមផ្អែម១

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart Failure Signs and Symptoms https://www.heart.org/en/health-topics/heart-failure/warning-signs-of-heart-failure

FAINTING AND/OR DIZZINESS https://www.heartfailurematters.org/warning-signs/fainting-and-or-dizziness/ 

What is hypoglycemia (low blood sugar)? https://my.clevelandclinic.org/health/diseases/11647-hypoglycemia-low-blood-sugar

6 Reasons Why You Wake Up Dizzy https://health.clevelandclinic.org/waking-up-dizzy/

Diabetes, Hypoglycemia https://www.mayoclinic.org/diseases-conditions/hypoglycemia/symptoms-causes/syc-20373685

កំណែ​ប្រែបច្ចុប្បន្ន

24/02/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង

ចំណាយពេល១២សប្ដាហ៍បង្កើតទម្លាប់ទាំងនេះដើម្បីសុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម