សរីរាង្គខាងក្នុងសុទ្ធតែសំខាន់ និងមានតួនាទីផ្សេងៗគ្នា ហេតុនេះចាំបាច់ត្រូវគិតគូរពីរបបអាហារដែលយើងញ៉ាំចូលទៅ ហើយក្នុងនោះតម្រងនោម ក៏មិនត្រូវភ្លេចថែទាំឲ្យបានល្អដែរ។ មានគ្នាយើងមួយចំនួន មានទម្លាប់ធ្វើឲ្យប៉ះពាល់ដល់តម្រងនោមដោយមិនដឹងខ្លួនជាមួយនឹងសកម្មភាពដែលយើងធ្វើប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញជំងឺទូទៅ បានប្រាប់ឲ្យដឹងពីទម្លាប់ខ្លះៗដែលបង្កផលប៉ះពាល់ដល់តម្រងនោមរបស់យើងបានដូចជា៖
ញ៉ាំទឹកមិនគ្រប់គ្រាន់៖ ជាធម្មតា តម្រងនោមមានមុខងារចម្រោះជាតិទឹក និងជាតិពុលដែលមាននៅក្នុងខ្លួនយើង។ កាលណាយើងញ៉ាំទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យតម្រងនោមពិបាកដំណើរការ ហើយមុខងារត្រូវថយចុះ ជាហេតុបណ្តាលឲ្យតម្រងនោមឆាប់ខូច។
អត្ថបទពាក់ព័ន្ធ៖
ញ៉ាំទឹកមានជាតិពុល៖ លោកវេជ្ជបណ្ឌិត ឲ្យដឹងថា “ទឹកមានជាតិពុលនេះ មានដូចជា ស្រា ឬស្រាថ្នាំ។ អ្នកណាដែលចង់ញ៉ាំផឹកស្រាប៉ូវកម្លាំង បើញ៉ាំផ្តេសផ្តាស ចុងក្រោយអាចពុលតម្រងនោម ឬខូចតម្រងនោមអស់។‘
ញ៉ាំរបស់ផ្តេសផ្តាស៖ ពេលខ្លះ យុវវ័យក៏ប្រឈមនឹងការខូចតម្រងនោមដែរ ដោយសារញ៉ាំអីផ្តេសផ្តាសដោយមិនដឹងពីផលប៉ះពាល់ដល់តម្រង់នោម។ ឧទាហរណ៍ដូចជា ការផឹកកាហ្វេប៉ះចំកាហ្វេថ្មពិល ហើយចេះតែញ៉ាំយូរៗទៅ អាចធ្វើឲ្យខូចតម្រងនោមបាន។
ប្រើប្រាស់ថ្នាំទាក់ទងនឹងសម្រស់៖ ទាក់ទងនឹងទម្លាប់នេះ លោកវេជ្ជបណ្ឌិតបានប្រាប់ថា ‘ ការប្រើឡេលាបខ្លួន ឬញ៉ាំថ្នាំដែលទាក់ទងនឹងសម្រស់ ឬទាក់ទងសុខភាពអ្វីមួយជាប្រចាំ ក៏អាចប៉ះពាល់ដល់តម្រងនោមដែរ ព្រោះពពួកថ្នាំអស់់ហ្នឹង ខ្លះត្រូវការចម្រោះចេញតាមតម្រងនោម។ “
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- លើសឈាម និងជំងឺតម្រងនោម មានអីពាក់ព័ន្ធគ្នា?
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
- អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]