backup og meta

សញ្ញា​ព្រមាន​​នៃ​ជំងឺ​តម្រង​នោម គ្នា​យើង​គួរ​ដឹង​

សញ្ញា​ព្រមាន​​នៃ​ជំងឺ​តម្រង​នោម  គ្នា​យើង​គួរ​ដឹង​

ពិត​ណាស់​ មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​តម្រង​នោម​ ប៉ុន្តែ​នៅ​ពេល​ខ្លះ វា​ក៏​មិន​បង្ហាញ​រោគ​សញ្ញា​ផង​ដែរ​។ នេះ​ជា​មូលហេតុ​ដែល​បញ្ហា​តម្រង​នោម​ អាច​បង្ក​ជា​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​។ ​ជា​ទូទៅ​ បែបបថ​នៃ​ការ​រស់នៅ និង​របប​អាហារ​ ជា​កត្តា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​តម្រង​នោម​ ហើយ​វិធីសាស្ត្រ​តែ​មួយ​គត់​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​ គឺ​ជា​ការ​តាមដាន​អំពី​រោគ​សញ្ញា​ឲ្យ​បាន​ដិតដល់​។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​ព្រមាន​ដំបូង​ៗ​នៃ​ជំងឺ​តម្រង​នោម​ដែល​គ្នា​យើង​គួរ​ដឹង​។

១. ហើម​​ជើង​ និង​កែង​ជើង​

រោគសញ្ញា​មួយ​ ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​តម្រង​នោម​ គឺ​ការ​ហើម​នៅ​ជិត​ក​ជើង​ ប្រអប់​ជើង​ ​និង​កែង​ជើង​។

២. អស់កម្លាំង​ខ្លាំង​

អារម្មណ៍​ហត់នឿយ​ និង​មិន​មាន​ថាមពល​នៅ​គ្រប់​ពេលវេលា​​ទាំង​អស់​ គឺ​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ផ្ដោត​អារម្មណ៍​​ចំពោះ​អ្វី​មួយ​។ ការ​អស់​កម្លាំង​អាច​ជា​​រោគសញ្ញា​មួយ​​នៃ​ជំងឺ​ជាច្រើន​ ប៉ុន្តែ​ការបាត់បង់​ថាមពល​ខ្លាំង អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​ពិនិត្យ​សុខភាព​ភ្លាម​ៗ​ ប្រសិនបើ​យើង​​​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​។

៣. បាត់បង់​ចំណង់​អាហារ​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​បាត់បង់​ចំណង់​អាហារ​ក៏​ជា​សញ្ញា​មួយ​នៃ​ជំងឺ​តម្រង​នោម​ដូច​គ្នា។​ ជា​ធម្មតា ចំណង់​អាហារ​មាន​ការ​ថយ​ចុះ​ខ្លាំង ប្រសិនបើ​យើង​មាន​បញ្ហា​តម្រង​នោម​។ ជាតិ​ពុល​មួយ​ចំនួន​ដូចជា​អ៊ុយរ៉េ​(Urea), Creatinine និង​អាស៊ីដ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​តម្រង​នោម​។ កត្តា​នេះ​អាច​កាត់បន្ថយ​ចំណង់​អាហារ​ និង​ផ្លាស់ប្ដូរ​​ចំណូល​ចិត្ត​ក្នុង​ការ​ញ៉ាំ​អាហារ​របស់​យើង​ផង​ដែរ​។

ជំងឺតម្រងនោម២

៤. ចង្អោរ និង​ក្អួត​នៅ​ពេល​ព្រឹក​

រោគសញ្ញា​​ដំបូង​មួយ​ទៀត​នៃ​ជំងឺ​តម្រង​នោម​ ​គឺ​ចង្អោរ​ និង​ក្អួត។​ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​​មាន​បញ្ហា​តម្រង​នោម​ អាច​​មាន​អារម្មណ៍​ចង្អោរ​ និង​ក្អួត​នៅ​ពេល​ព្រឹក​ព្រលឹម​។ នេះ​ក៏​ជា​ហេតុផល​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណង់​អាហារ​ និង​បាត់បង់​ថាមពល​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Kidney Disease: Do Not Ignore These Early Warning Symptoms of This ‘Silent Killer’

https://www.thehealthsite.com/photo-gallery/kidney-disease-do-not-ignore-these-early-warning-symptoms-of-this-silent-killer-826972/kidney-05-826980/

10 kidney disease symptoms to watch out for

https://www.ckbhospital.com/blogs/kidney-disease-symptoms/

5 Danger Signs Not to Ignore – Your Kidneys could be in Trouble

https://www.islandhospital.com/en/health_blog/en/5-danger-signs-not-to-ignore

កំណែ​ប្រែបច្ចុប្បន្ន

05/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម