backup og meta

ឃើញ​សញ្ញា​ទាំង​៦​នេះ បញ្ជាក់​ថា​តម្រង​នោម​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​សញ្ញា​ទាំង​៦​នេះ បញ្ជាក់​ថា​តម្រង​នោម​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​មាន​តួនាទី​ច្រោះ​យក​កាក​សំណល់​ចេញ​ពី​ឈាម​ តម្រង​នោម​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ តុល្យភាព​អេឡិចត្រូលីត​ និង​ផលិត​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​។ ជាក់​ស្ដែង មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​​ចុះ​ខ្សោយ​ និង​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ជា​ច្រើន​។

កត្តា​ហានិភ័យ​នៃ​ជំងឺ​​តម្រង​នោម​រ៉ាំរ៉ៃ​មាន​ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​សរសៃ​ឈាម​បេះដូង ជក់​បារី ធាត់​ជ្រុល​ តំណ​ពូជ​ និង​អាយុ​ច្រើន​។​

ជា​ទូទៅ​ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ​ ទាល់​តែ​តម្រង​នោម​របស់​យើង​ត្រូវ​បាន​ខូចខាត​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​នេះ គ្នា​យើង​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​។

១. ប្រែប្រួល​​មុខងារ​​ទឹក​នោម​

ការ​ប្រែប្រួល​បរិមាណ​ និង​​ការ​នោម​ញឹកញាប់​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ តម្រង​នោម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ការ​ប្រែប្រួល​ដទៃ​ទៀ​នៅ​ក្នុង​មុខងារ​ទឹក​នោម​ ​រួម​​មាន​៖

  • ពណ៌​ទឹក​នោម​ស្រអាប់​ជាង​មុន​
  • មាន​អារម្មណ៍​ឈឺ​នោម​ ប៉ុន្តែ​នោម​មិន​ចេញ​
  • ភ្ញាក់​ពី​គេង​ញឹកញាប់​​នៅ​ពេល​យប់​ ដើម្បី​នោម​
  • ទឹក​នោម​មាន​ពពុះ​ច្រើន​ ដែល​អាច​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ហា​ពី​ការ​ខូច​តម្រង​នៃ​តម្រង​នោម​ផង​ដែរ​។
  • ប្រែប្រួល​ក្លិន​ទឹក​នោម​

២. ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​

បញ្ហា​ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។ ប៉ុន្តែ​ ប្រសិនបើ​ យើង​មាន​អាការៈ​ក្ដៅ​ខ្លាំង​ និង​ឈឺ​ខ្នង​ទៀត​នោះ វា​អាច​បង្ហាញ​ថា ​ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ដល់​តម្រង​នោម​របស់​យើង​​ហើយ​។

៣. នោម​ឈាម​

ប្រសិនបើ​យើង​នោម​មាន​ឈាម​ ចូរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​​សញ្ញា​​នៃ​ជំងឺ​​តម្រង​នោម​។ ជា​ទូទៅ នោម​ឈាម​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ក្រួស​ ដែល​សុទ្ធ​តែ​អាច​បំផ្លាញ​ដល់​តម្រង​នោម​របស់​យើង​បាន​។ ចំណែក​ឯ​របួស​នៅ​ត្រង់​តម្រង​នៃ​តម្រង​នោម​ ក៏​អាច​​បណ្ដាល​ឲ្យ​យើង​នោម​ឈាម​ដែរ​។

៤. ឈឺចាប់​នៅ​បរិវេណ​ចង្កេះ​

តម្រង​នោម​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​​ពោះ​​ក្រោម​ឆ្អឹងជំនីរ​ទាំង​សង​ខាង ហើយ​ការ​ឈឺចាប់​នៅ​បរិវេណ​នេះ អាច​បណ្ដាល​មក​ពី​ក្រួស ឬ​ជំងឺ​តម្រង​នោម​។ ប្រសិនបើ​​គ្នា​យើង​​មាន​អាការៈ​ឈឺចាប់​ខ្លាំង និង​ភ្លាម​ៗ​នៅ​បរិវេណ​ចង្កេះ ព្រម​ទាំង​មាន​ក្អួត និង​ក្រហាយ​នៅ​ពេល​នោម​​ម្ដងម្កាល​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

ជំងឺតម្រងនោម

៥. ការ​ហើម​

ក្នុង​ករណី​ដែល​តម្រង​នោម​របស់​យើង​ដំណើរការ​មិន​ប្រក្រតី កាកសំណល់​អាច​កកើត​ឡើង​នៅ​ក្នុង​រាងកាយ​។ ការ​ហើម​ជើង​ ក​ជើង​ និង​ហើម​មុខ​​ ព្រម​ទាំង​តឹង​ដៃ​ អាច​កើត​ឡើង​នៅ​ពេល​ដែល​តម្រង​នោម​របស់​យើង​មិន​អាច​បញ្ចេញ​ជាតិ​​ទឹក​ និង​អំបិល​ដែល​លើស​​ពី​រាងកាយ។

៦. អស់​កម្លាំង​ខ្លាំង និង​ជំងឺ​ស្លេកស្លាំង​

តម្រង​នោម​ផលិត​អ័រម៉ូន​ erythropoietin ​ដែល​ជួយ​ដល់​​កោសិកា​ឈាម​ក្រហម​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​។ ប្រសិនបើ​មុខងារ​តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​ កម្រិត​នៃ​អ័រម៉ូន​នេះ​នឹង​ធ្លាក់​ចុះ​ខ្លាំង ដែល​នាំ​ឲ្យ​យើង​កើត​ជំងឺ​ស្លេកស្លាំង ក៏​ដូចជា​រាងកាយ​ចុះ​ខ្សោយ​ ព្រម​ទាំង​អស់​កម្លាំង​ធ្ងន់ធ្ងរ​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​6 overlooked signs that may signal kidney disease

https://www.thehealthsite.com/diseases-conditions/kidney-disease/6-overlooked-signs-that-may-signal-kidney-disease-747303/

20 Warning Signs Your Kidneys Send You

https://www.urologyofva.net/articles/category/nephrology/4120763/03/11/2020/20-warning-signs-your-kidneys-send-you

25 Warning Signs Your Kidneys Send You

​​​​​https://bestlifeonline.com/kidney-function/

 

កំណែ​ប្រែបច្ចុប្បន្ន

20/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម