សញ្ញាទាំង ៦ បង្ហាញថាសុខភាពថ្លើមចាប់ផ្តើមចុះខ្សោយហើយ!
ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.កើតជំងឺខាន់លឿង ជំងឺខាន់លឿងជាប្រភេទជំងឺម្យ៉ាងដែលធ្វើឲ្យស្បែក និង ភ្នែកអ្នកជំងឺមានសភាពលឿង។ បញ្ហាលឿងនេះកើតឡើងដោយសារតែសារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីដែលថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយ អាចមានជំងឺ ដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ២.ឡើងកន្ទួលក្រហម ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថាថ្លើមមានសុខភាពខ្សោយហើយ។ ពីព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើងខណៈដែលថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក ប៉ុន្ដែវាជា រោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។ ៣.អស់កម្លាំង ខ្សោយឆាប់អស់កម្លាំងក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម។ ព្រោះថា នៅពេលដែលថ្លើមមានបញ្ហា គឺគ្មានសមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់ផងដែរ។ ម្យ៉ាងវិញទៀត អាការៈខ្សោយ ឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺរលាកថ្លើម។ ៤.បាត់បង់ចំណង់អាហារ សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឲ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា។ ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោរសិកាណាមួយ មិនអាចបំពេញមុខងារបានល្អទេនោះនឹងធ្វើឲ្យប៉ះពាល់ផ្នែកផ្សេងនៃទៀត នៃប្រព័ន្ធរំលាយអាហារ បណ្ដាលឲ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ […]