backup og meta

អនុវត្ដប៉ុន្មានចំណុចនេះបាន នឹងជួយឲ្យថ្លើមមាន​សុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2022

    អនុវត្ដប៉ុន្មានចំណុចនេះបាន នឹងជួយឲ្យថ្លើមមាន​សុខភាពល្អ

    ថ្លើមគឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ។ ថ្លើមទទួលបន្ទុកក្នុងការ​ គ្រប់​គ្រង​​កម្រិតគីមីក្នុងខ្លួន ដោយបំបែកជាតិពុល រក្សាលំនឹងជាតិខ្លាញ់ក្នុងឈាម និង ផលិតសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយបញ្ជូនតាម​រយៈ​សរសៃឈាម។ នៅមានតួនាទីជាង៥០០ប្រភេទទៀតរបស់ថ្លើមដែលយើងមិនអាចរៀបរាប់អស់ ហើយទាំងនេះ​គូស​បង្ហាញឲ្យដឹងច្បាស់ថា ថ្លើមពិតជាមានសារៈសំខាន់សម្រាប់រាងកាយ ដែលទាមទារឲ្យមានការថែរក្សាឲ្យបានល្អ។ យ៉ាងនេះហើយ​​ ខាង​ក្រោមនេះមាន​៧ចំណុចសំខាន់ៗ គួរអនុវត្ដដើម្បីរក្សាសុខភាពថ្លើម។​

    ១.រក្សាតុល្យភាពទម្ងន់

    ការរក្សារតុល្យភាពទម្ងន់ គឺជារឿងដែលចាំបាច់សម្រាប់សុខភាពថ្លើមដែលអាចជៀសផុតពីជំងឺផ្សេងៗ​​បាន។ ក្នុងចំណុចនេះទាក់ទងទៅនឹងការបង្កើតទម្លាប់នៃការញ៉ាំអាហារ និងការគ្រប់​គ្រង​​ពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវ។ កាល​ណា​ដែលយើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បានល្អ ដូចជាការឡើងគីឡូជាដើម នោះថ្លើមនឹងប្រឈមនឹងបញ្ហា​ជំងឺខ្លាញ់រុំថ្លើម ដែលជាជំងឺងាយនឹងកើតឡើងបំផុត ប្រសិនជា យើងមិនអាចគ្រប់គ្រងតុល្យភាពទម្ងន់បាននោះ​ទេ។​

    ២.រក្សាតុល្យាភាពរបបអាហារ

    ក្នុងការរក្សារបបអាហារឲ្យបានល្អ យើងគប្បីត្រូវស្វែងយល់ឲ្យបានច្បាស់ ពីការជ្រើសរើសរបបអាហារដែលគួរញ៉ាំ។ ជាក់ស្ដែងណាស់មានអាហារ មួយចំនួនធំ ដែលយើងគួជៀសវាង ទាំងនោះមានដូជា ប្រភេទអាហារសាច់ដែលមានកម្រិតកាឡូរីខ្ពស់ អាហារមានជាតិខ្លាញ់ឆ្អែត អាហារមានជាតិកាបូនអ៊ីដ្រាតចម្រាញ់ (ពពួកនំប៉័ង ផាស្ដារ) និង អាហារមានជាតិស្ករខ្ពស់។ សម្រាប់អាហារដែលគួរញ៉ាំ គឺមានដូចជា បន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រីសាច់ ដែលចម្អិនបានឆ្អិនល្អ ជាពិសេសពពួកសាច់ក្រហម គួតែកំណត់ការញ៉ាំ មិនត្រូវឲ្យលើបរិមាណច្រើនពេកនោះទេ។ កត្ដាសំខាន់មួយទៀត​គួរតែញ៉ាំទឹកឲ្យបានច្រើនផងដែរ។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ៣.ការហាត់ប្រាណ

    ការហាត់ប្រាណជាប្រចាំ ក៏អាចរួមចំណែកក្នុងការការពារសុខភាពថ្លើមរបស់យើងបានល្អផងដែ ព្រោះថា ការហាត់​ប្រាណបានធ្វើឲ្យរាងកាយទាំងមូលមានសកម្មភាព វាអាចដុតរំលាយខ្លាញ់ triglycerides ដែលមាននៅក្នុងរាង​កាយ ហើយបំប្លែងទៅជាថាមពល មិនត្រឹមតែប៉ុណ្ណោះក៏អាចកាត់បន្ថយជំងឺខ្លាញ់រុំថ្លើមបានមួយកម្រិត។​

    ៤.កាត់បន្ថយជាតិអាល់កុល

    ការកំណត់ការញ៉ាំគ្រឿងស្រវឹងកាន់តែតិច គឺជារឿងដែលល្អបំផុត សម្រាប់សុខភាព។ ជាក់ស្ដែង ជាតិអាល់កុលក្នុងស្រាបៀរ គឺអាចបង្កឲ្យមានជំងឺជាច្រើនប្រភេទប៉ះពាល់ដល់សុខភាពថ្លើម។ ការកាត់បន្ថយទម្លាប់​នៃការញ៉ាំគ្រឿងស្រវឹង កាន់តែតិចគឺកាន់តែល្អ។ បន្ថែមពីនោះចំពោះគ្រឿងញៀនក៏ត្រូវតែជៀសវាង។

    ៥.កុំប្រើប្រាស់របស់ផ្ទាល់ខ្លួនរួម

    ក្នុងន័យនេះ សំដៅទៅលើប្រភេទរបស់ប្រើប្រាស់មួយចំនួនដូចជា ច្រាស់ដុះធ្មេញ កន្ដ្រៃកាត់ក្រចក ឬឡាមកោរោម ជាដើម។ របស់ទាំងនេះអាចមានជាប់ជាមួយឈាម ឬសារធាតុរាវនៅលើដងខ្លួន ក៏ជាហេតុបង្កឲ្យមានការចម្លងមេរោគថ្លើមបានដែរ។ ការប្រុងប្រយ័ត្នចាប់ផ្ដើមពីចំណុចទាំងនេះ គឺជារឿងល្អបំផុតសម្រាប់សុខភាពរបស់យើង។

    ៦. ការរួមភេទដោយការពារ

    ការរួមភេទដោយមិនបានការពារ ក៏ជាឱកាសនៃការឆ្លងមេរោគថ្លើមបាន ដូចជាមេរោគថ្លើមប្រភេទB និងប្រភេទC។ ក្នុងករណីនេះ ប្រសិនជាការរួមភេទជាមួយនឹងដៃគូច្រើន ឬដៃគូមិនធ្លាប់ស្គាល់ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ក៏ជាកត្ដាបង្ក​ហារនិភ័យ មកកាន់យើង។ បន្ថែមពីនេះទៀត ត្រូវតែសម្អាតរាងកាយឲ្យបានស្អាតល្អជាមួយនឹងសាប៊ូ ក្រោយពេលរួមភេទជាមួយដៃគូ។

    ៧.ការចាក់វាក់សាំង

    ការចាក់វាក់សាំង​ក៏ជាវិធីសាស្ដ្រចុងក្រោយហើយល្អផងដែរ ព្រោះវាអាចជួយការពារ ពីការឆ្លងមេរោគថ្លើមបាន ២ប្រភេទ គឺប្រភេទ A និង B ។

    អត្ថបទគួរអាន៖

    ថ្លើម

    ចំណុចសំខាន់

    ថ្លើមគឺជាសរីរាង្គយ៉ាងសំខាន់ក្នុងរាងកាយ ដើម្បីថែរក្សាឲ្យបានល្អ យើងអាចអនុវត្ដវីធី ៧ចំណុចខាងក្រោមដូចជា៖
    ១.រក្សាតុល្យភាពទម្ងន់
    ២.រក្សាតុល្យាភាពរបបអាហារ
    ៣.ការហាត់ប្រាណឲ្យបានទៀតទាត់
    ៤.កាត់បន្ថយជាតិអាល់កុល
    ៥.កុំប្រើប្រាស់របស់ផ្ទាល់ខ្លួនរួម
    ៦. ការរួមភេទដោយការពារ
    ៧.ការចាក់វាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម