តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន

    អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន

    គ្នាយើងចូលចិត្ត​ផឹកកាហ្វេ​ញឹកញាប់ ជាពិសេស​អ្នកម៉ាប់ៗ ប្រហែល​សប្បាយចិត្ត​ហើយ ពេលឮថា ផឹកកាហ្វេជួយ​សម្រក​ទម្ងន់។ អ្នកជំនាញរកឃើញ​ថា កាហ្វេជាប្រភេទ​ភេសជ្ជៈ​ជួយដុត​កាឡូរី បង្កើតជា​កម្តៅក្នុង​រាងកាយ។

    លោក Michael Symonds សាស្ត្រាចារ្យផ្នែក​ឱសថសាស្ត្រ មកពី​សាកលវិទ្យាល័យ Nottingham របស់​អង់គ្លេស បញ្ជាក់​ថា ជាលិកា​ខ្លាញ់ Brown Fat ដែល​ទទួល​ថាមពល​ពី​កាហ្វេ ផលិត​កម្ដៅ​ដុត​ជាតិស្ករ និង​ខ្លាញ់ក្នុង​រាងកាយ។ ការកើនឡើង​សកម្មភាព​របស់​ជាលិកា​ខ្លាញ់ Brown Fat ជួយ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម កម្រិត​លីពីត​ក្នុង​ឈាម និង​ដុត​កាល់ឡូរី ដែល​ជួយ​សម្រក​ទម្ងន់។

    លោក​សាស្ត្រាចារ្យ បន្ដ​ថា ផ្ដើមចេញពី​ការសិក្សា​មុនៗ ជាលិកា​ខ្លាញ់ Brown Fat ស្ថិតនៅ​ត្រង់​កញ្ចឹងក ដូច្នេះ​លោក​បាន​ប្រើ​តិចនិក​ពិនិត្យ​មើល​កម្ដៅ​លើ​រាងកាយ ហៅថា Thermal Imaging Technique ហើយ​រកឃើញ​លទ្ធផល​វិជ្ជមាន កាហ្វេ​ពិតជា​ធ្វើឲ្យ​ជាលិកា​ខ្លាញ់ Brown Fat មាន​សកម្មភាព។

    អត្ថបទពាក់ព័ន្ធ៖

    ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ ក៏បាន​ប្រើ​ថ្នាំ​គ្រាប់​កាហ្វេអ៊ីន តេស្ដសាកល្បង ហើយ​រកឃើញ​ថា ថ្នាំ​កាហ្វេអ៊ីន​នេះ ក៏ជួយ​ឲ្យ​ជាលិកា​ខ្លាញ់ Brown Fat មាន​សកម្មភាព ដុត​កាល់ឡូរី​ខ្លាញ់ និង​ស្ករ ដែល​ជួយ​សម្រក​ទម្ងន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/07/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: